ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​បច្ចេកទេស​នៃ​ការ​ធ្វើ​ទាន​ជា​អ្វី​ទៅ?

3 ឆ្នាំ មុន

គឺជា​របៀប​មួយ​ដែល​គេ​ធ្វើ​ត្រូវ​តាម​សម័យនិយម ត្រូវ​តាម​សេចក្តី​ប្រាថ្នា​របស់​អារ្យជន និង​ត្រូវ​តា​មកា​រវិ​វ​ឌ្ឍ​ខាង​សម្ភារ​នៃ​សកលលោក​ផង ។ នៅ​ក្នុង​ទាន​ទស្សនៈ​បាន​ពន្យល់​ថា ការ​ធ្វើ​ទាន​ចាត់​ថា​ជា​បុណ្យ​ដ៏​វិសេស​មួយ​ប្រភេទ​តែ​គប្បី​មាន​បច្ចេកទេស​រួម​ផ្សំ​ផង​ដែរ គឺ​អ្នក​សាង​បុណ្យ​គប្បី​រៀបចំ​ធ្វើ​ឱ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម​របៀប​បច្ចេកទេស​នៃ​ទាន​ទើបបាន​ផល​ច្រើន បាន​បុណ្យ​កុសល​ច្រើន ។ ប្រសិនបើ​ចង់ឱ្យ​ទាន​របស់​ខ្លួន​ប្រសើរ​ថ្លៃថ្លា​ត្រូវ​ចាត់ចែង​ទេយ្យទាន​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ក្បួន​បច្ចេកទេស…

គឺជា​របៀប​មួយ​ដែល​គេ​ធ្វើ​ត្រូវ​តាម​សម័យនិយម ត្រូវ​តាម​សេចក្តី​ប្រាថ្នា​របស់​អារ្យជន និង​ត្រូវ​តា​មកា​រវិ​វ​ឌ្ឍ​ខាង​សម្ភារ​នៃ​សកលលោក​ផង ។

នៅ​ក្នុង​ទាន​ទស្សនៈ​បាន​ពន្យល់​ថា ការ​ធ្វើ​ទាន​ចាត់​ថា​ជា​បុណ្យ​ដ៏​វិសេស​មួយ​ប្រភេទ​តែ​គប្បី​មាន​បច្ចេកទេស​រួម​ផ្សំ​ផង​ដែរ គឺ​អ្នក​សាង​បុណ្យ​គប្បី​រៀបចំ​ធ្វើ​ឱ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម​របៀប​បច្ចេកទេស​នៃ​ទាន​ទើបបាន​ផល​ច្រើន បាន​បុណ្យ​កុសល​ច្រើន ។

ប្រសិនបើ​ចង់ឱ្យ​ទាន​របស់​ខ្លួន​ប្រសើរ​ថ្លៃថ្លា​ត្រូវ​ចាត់ចែង​ទេយ្យទាន​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ក្បួន​បច្ចេកទេស ទើប​ជា​ទាន​មាន​សិល្បៈ គឺ​ចេះ​ចាត់ចែង​កែខៃ​លៃលក​ឱ្យ​មាន​របៀបរៀបរយ​ល្អ បើ​ដូច​សង្គម​បច្ចុប្បន្ន​គឺ​ត្រូវ​រៀបចំ​សំអិតសំអាង​ទាំង​ការ​ទទួល​បដិសណ្ឋារៈ​ភ្ងៀ​វ ទាំង​ការ​ចាត់ចែង​អាហារ​ភោជន​ឱ្យ​មាន​អនាម័យ របៀបរបប​បំផុត​ទើប​រួច​ពី​ការ​ចម្លង​មេរោគ​កំណាច​បាន ។

កាល​ជាន់​ពុទ្ធសម័យ​អ្នក​ធ្វើ​ទាន​ធំ​ៗ គេ​ច្រើន​អញ្ជើញ​មហា​ឧបាសក​អនាថបិណ្ឌិក​សេដ្ឋី និង​​មហា​ឧបាសិកា ឈ្មោះ​វិសាខា​ទៅ​ជួយ​ចាត់ចែង​ទាន ព្រោះ​អ្នក​ទាំង​ពីរ​នេះ​មាន​បច្ចេក​ទេស​ខាង​ធ្វើ​ម្ហូបអាហារ​ផង មាន​បច្ចេក​ទស​ខាង​ការ​ប្រាស្រ័យ​ទាក់ទង​ទទួលភ្ញៀវ​ពន្លឺ​ផង អាច​ញុំ​ា​ង​អ្នកចូលរួម​ឱ្យ​ជ្រះថ្លា​បាន ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ