ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈូស​ភ្នំ​33​កន្លែង​ដើម្បី​ពង្រីក​ក្រុង​ក្នុង​ខេត្ត​សាន​ស៊ី​ប្រទេស​ចិន

9 ឆ្នាំ មុន

ទីភ្នាក់ងារ​ព័ត៌មាន «​ណេ​ត អីុស​» របស់​ចិន កាលពី​ពេល​ថ្មី​ៗ​កន្លង​មក បាន​ផ្សាយ​ដោយ​មាន​បង្ហាញ​ផ្ទៃដី​ដ៏​ធំ​កើត​ទ្បើ​ង ដោយសារ​ការ​រំលាយ​ភ្នំ​នៅ​ក្នុង​ក្រុង​យៀន​អាន ស្រប​តាម​គម្រោងការ​អភិវឌ្ឍ​ក្រុង​នៅ​ខេត្ត​សាន​ស៊ី ប្រទេស​ចិន ។

ទីភ្នាក់ងារ​ព័ត៌មាន «​ណេ​ត អីុស​» របស់​ចិន កាលពី​ពេល​ថ្មី​ៗ​កន្លង​មក បាន​ផ្សាយ​ដោយ​មាន​បង្ហាញ​ផ្ទៃដី​ដ៏​ធំ​កើត​ទ្បើ​ង ដោយសារ​ការ​រំលាយ​ភ្នំ​នៅ​ក្នុង​ក្រុង​យៀន​អាន ស្រប​តាម​គម្រោងការ​អភិវឌ្ឍ​ក្រុង​នៅ​ខេត្ត​សាន​ស៊ី ប្រទេស​ចិន ។

របាយការណ៍​បាន​បញ្ជាក់​ថា អាជ្ញាធរ​ក្រុង​យៀន​អាន ខេត្ត​សាន​ស៊ី ចាប់ផ្តើម​ដំណើរការ​គម្រោងការ​អភិវឌ្ឍ​រយៈពេល​១០​ឆ្នាំ ក្នុង​យុទ្ធសាស្ត្រ​ពង្រីក​ទីក្រុង ដើម្បី​ស្រូប​យក​កំណើនសេដ្ឋកិច្ច និង​តម្រូវការ​របស់​ពលរដ្ឋ ប៉ុន្តែ​ដោយសារ​តែ​ស្ថានភាព​ភូមិសាស្ត្រ​មិន​អំណោយផល​ល្អ មាន​លក្ខណៈ​ខ្ពស់​-​ទាប និង​មាន​ភ្នំ​ច្រើន តម្រូវ​ឱ្យ​អាជ្ញាធរ​ត្រូវ​ដំណើរការ​រំលាយ​ភ្នំ រួម​ទាំង​ទីទួល​ខ្ពស់​ប្រហែល​៣៣​កន្លែង ដោយ​ធ្វើការ​ឈូស​ឆាយ​ឱ្យ​ក្លាយជា​ផ្ទៃរាប​ស្មើ និង​មាន​បង្កើត​ជា​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ រួម​មាន​ផ្លូវថ្នល់​និង​ប្រព័ន្ធ​លូ​ផង​ដែរ ។

ភូមិសាស្ត្រ​របស់​ខេត្ត​សាន​ស៊ី មាន​លក្ខណៈ​ខុស​ប្លែក​គ្នា​តាំងពី​ភាគ​ខាងជើង​ទៅ​ត្បូង​មាន​ចំនួន​៣​ប្រភេទ ដោយនៅ​ភាគ​ខាងជើង​ជា​តំបន់​ខ្ពង់រាប​ដីក្រហម​ខ្ពស់​ជាង​នីវ៉ូទឹក​សមុទ្រ​ប្រហែល​ពី​៤៥% នៃ​ផ្ទៃដី​សរុប​របស់​ខេត្ត និង​នៅ​ភាគ​កណ្តាល ។ ចំណែក​នៅ​ភាគ​ខាងត្បូង​ជា​តំបន់​ជួរ​ភ្នំ «​ឈី​ន​លីង​» និង «​តា​ប៉ា​» ដោយ​លាតសន្ធឹង​លើ​ផ្ទៃដី​ប្រហែល​៣៦% នៃ​ក្រ​ទ្បា​ផ្ទៃ​សរុប​របស់​ខេត្ត ។

លើស​ពី​នេះ​នៅ​ខេត្ត​សាន​ស៊ី ក៏​មាន​ផ្ទៃដី​ជា​លក្ខណៈ​ប្រវត្តិសាស្ត្រ នៃ​ប្រភព​កងទ័ព​រំដោះ​របស់​លោក​ប្រធាន ម៉ៅ សេ​ទុង ដែល​មាន​បោះទីតាំង​នៅ​តាម​ល្អាង​ភ្នំ​ផង​ដែរ ៕