ខេត្តឧត្តរមានជ័យ ៖ អ្នកស្រីស្វាយ នៀម មេភូមិស្រែកណ្តាល រងការចោទប្រកាន់ពីប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិថា យកដីគម្រោងទីផ្សារ៣០០ គុណ៤០០ម៉ែត្រ ដីគំរោងមណ្ឌលសុខភាព៨០x២០០ ដែលសម្រាប់ធ្វើការអភិវឌ្ឍន៍ និងដីឡូរបស់ប្រជាពលរដ្ឋអស់មួយចំនួន ត្រូវបានអ្នកភូមិប្តឹងទំលាក់អ្នកស្រីចូលទៅដល់សាលាឃុំត្រពាំងប្រាសាទ សាលាស្រុកត្រពាំងប្រាសាទ និងចូលទៅដល់សាលាខេត្តឧត្តរមានជ័យផងដែរ។

អ្នកភូមិឋដែលផ្ទុះកំហឹងប្រមាណជាង១០០គ្រួសាបានឱ្យកោះសន្តិភាពដឹងថា អ្នកស្រីស្វាយ នៀម ត្រូវបានទទួលមុខតំណែង ជាមេភូមិស្រែកណ្តាលនៅក្នុងឆ្នាំ២០១៤ ក្រោយពីបានកាន់តំណែងរួចមក តែងតែមាន
ចរិតរើសអើង ជាមួយប្រជាពលរដ្ឋដោយប្រកាន់បក្សពួកក្រុមគ្រួសារបស់ខ្លួនតែប៉ុណ្ណោះ។

លើសពីនេះអ្នកស្រីស្វាយ នៀម តាមការសង្កេតឃើញមិនដែលយកចិត្តទុកដាក់ ក្នុងការអភិវឌ្ឍន៍ក្នុងភូមិទេ មានតែយកដីរដ្ឋជាដីគម្រោងអភិវឌ្ឍន៍ដូចជាដីគ្រោងទីផ្សារ និងដីគម្រោងមណ្ឌុលសុខភាព ដីគម្រោងអភិវឌ្ឍន៍សួនច្បានៅមុខសាលាបឋមសិក្សាស្រែកណ្តាល យកទៅជួលឱ្យប្រជាពលរដ្ឋចំនួន១០គ្រួសារ ប្រមូលយកលុយ និងដីឡូរបស់ប្រជាពលរដ្ឋពួកគាត់ចាកចេញពីផ្ទះធ្វើចំណាក់ស្រុករកស៊ីចិញ្ចិមជីវិតអស់រយៈពេលមួយឆ្នាំបើវិលត្រឡប់មកវិញត្រូវអស់ផ្ទះអស់ដីរស់នៅ ដោយសារអ្នកស្រីមេភូមិលក់បាត់ ហើយមេភូមិអះអាងថា ដីនេះផុតអាណត្តិ។

ក្នុងចំណោមប្រជាពលរដ្ឋជាង១០០គ្រួសារដដែលបានបន្តថា ដោយសារតែទង្វើអ្នកស្រីស្វាយ នៀង មេភូមិរូបនេះ ធ្វើឱ្យប្រជាពលក្តៅក្រហាយស៊ូទ្រាំលេងបានទើបប្រជាពលរដ្ឋឈានទៅដល់ដាក់ពាក្យប្តឹងអ្នកស្រី ស្វាយ នៀង នៅក្នុងអំឡុងខែ៥ឆ្នាំ២០២០ ចូលទៅដល់អាជ្ញាធរ ឃុំ ស្រុក ខេត្តឱ្យធ្វើការទំលាក់ផ្លាស់ប្តូចេញ តែទោះជាប្រជាពលរដ្ឋកៅក្រហាយយ៉ាងណាក៏ដោយ ពេលនេះ គេបានសង្កេតលោកមេឃុំ លោកចៅហ្វាយស្រុក លោកខេត្ត ហាក់បីធ្វើដូចជាមិនយកចិត្តទុកដាក់រហូតមកទល់ពេលនេះ ។

ទាក់ទិនការចោទប្រកាន់នេះ កោះសន្តិភាពបានធ្វើបទសម្ភាសន៍អ្នកស្រីស្វាយ នៀម មេភូមិស្រែកណ្តាលកាលពីព្រឹកថ្ងៃទី១០ មិថុនា ២០២០ អ្នកស្រីបានបំភ្លឺយ៉ាងក្បោះក្បាយថា ការចោទអ្នកស្រីពីប្រជាពលរដ្ឋមិនជារឿងពិតប្រាកដទេ ដែលចោទអ្នកស្រីថា យកដីគម្រោងទុកអភិវឌ្ឍន៍ទីផ្សារ ដីគម្រោងអភិវឌ្ឍន៍
មណ្ឌលសុខភាពលក់មិនជារឿងពិត តែមានប្រជាពលរដ្ឋសុំរស់នៅបណ្តោះអាសន្ន២គ្រួសារដែរ លើសពីនោះចោទថា យកដីឡូប្រជាពលរដ្ឋលក់មិនមានទេតែប្រជាពលរដ្ឋធ្វើចំណាកស្រុកនៅក្រៅភូមិយូពេកអ្នកស្រីបានប្រគល់ទៅឱ្យអ្នកផ្សេង ហើយដីគម្រោងអភិវឌ្ឍន៍សួនច្បានៅពីមុខសាលារៀនបឋមសិក្សាស្រែកណ្តាលអ្នកស្រីបានជួលទៅឱ្យប្រជាពលរដ្ឋ១០គ្រួសាក្នុងមួយគ្រួសាក្នុងតម្លៃ១៥ម៉ឺនរៀលក្នុងមួយឆ្នាំតែលុយទាំងនេះ ទុកសម្រាប់ធ្វើបុណ្យភូមិ ។
ព័ត៌មានបន្ថែម កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។



ចែករំលែកព័តមាននេះ