ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេដ្ឋី​មួយ​រូប​នៅ​ខ្មែរ​លើក​ឡើង​ថា មនុស្ស​ភាគច្រើន​រកស៊ី​តាម​គ្នា​ច្រើន​តែ​បរាជ័យ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សហគ្រិន​ជោគជ័យ​មួយ​រួប​ខាង​ផ្នែក​ឱសថ​បាន​លើក​ឡើង​ថា មនុស្ស​ភាគច្រើន​និយម​ចូល​ចិត្ត​រកស៊ី​តាម​គ្នា ដោយ​គ្មាន​ផែនការ​ច្បាស់លាស់ ដោយ​ខ្លះ​ឃើញ​គេ​លក់​ដី​ដាច់​បាន​លុយ​ក៏​ចង់ទៅ​រកស៊ី​ដី ខណៈ​អ្នកខ្លះ​ឃើញ​គេ​បើកហាង​គុយទាវ​លក់ដាច់​មាន​អតិថិជន​ច្រើន​ក៏​ទៅ​បើក​តាម​គេ ។ ការ​រកស៊ី​តាម​គ្នា​ដោយ​គ្មាន​គម្រោង​ច្បាស់លាស់​នោះ​មុខ​ជំនួញ​ច្រើន​តែ​បរាជ័យ ។…

រាជធានី​ភ្នំពេញ ៖ សហគ្រិន​ជោគជ័យ​មួយ​រួប​ខាង​ផ្នែក​ឱសថ​បាន​លើក​ឡើង​ថា មនុស្ស​ភាគច្រើន​និយម​ចូល​ចិត្ត​រកស៊ី​តាម​គ្នា ដោយ​គ្មាន​ផែនការ​ច្បាស់លាស់ ដោយ​ខ្លះ​ឃើញ​គេ​លក់​ដី​ដាច់​បាន​លុយ​ក៏​ចង់ទៅ​រកស៊ី​ដី ខណៈ​អ្នកខ្លះ​ឃើញ​គេ​បើកហាង​គុយទាវ​លក់ដាច់​មាន​អតិថិជន​ច្រើន​ក៏​ទៅ​បើក​តាម​គេ ។ ការ​រកស៊ី​តាម​គ្នា​ដោយ​គ្មាន​គម្រោង​ច្បាស់លាស់​នោះ​មុខ​ជំនួញ​ច្រើន​តែ​បរាជ័យ ។

លោក​ឧកញ៉ា​ឱសថ​បណ្ឌិត ហៃ លី​អ៊ា​ង ស្ថាបនិក​ក្រុមហ៊ុន​ឱសថ PPM និង​ក្រុមហ៊ុន​ផលិតផល​សរីរាង្គ Confirel និង​ជា​សហគ្រិន​ខ្មែរ​ដ៏​ឆ្នើម​មួយ​រូប​នៅ​កម្ពុជា​ខាង​ផ្នែក​ផលិតផល​ចំណីអាហារ​រហូត​ដល់​ថ្នាំពេទ្យ​ថា ប្រាប់​សហការី​សារព័ត៌មាន​កោះសន្តិភាព​ថា «​ដើម្បី​កុំ​ឲ្យ​មុខ​ជំនួញ​បរាជ័យ គឺ​វា​តែងតែមាន​នូវ​គន្លឹះ​របស់​វា ។ ប៉ុន្តែ​ដើម្បី​កុំ​ឲ្យ​បរាជ័យ គឺ​ទី ១- គឺថា ធ្វើ​អ្វីមួយ​គឺ​ត្រូវ​តែ​មាន​គម្រោង​ថា យើង​ចង់បាន​អី កុំ​ឲ្យ​យើង​ធ្វើ​ដូច​គេ ។ ភាគច្រើន​បរាជ័យ​នៃ​មុខ​ជំនួញ​ដោយសារ​តែ​បងប្អូន​យើង​ភាគច្រើន ចង់​ធ្វើ​ដូច​គេ ។ តែ​យើង​មិនដឹង​ថា ហេតុ​អ្វី​បានជា​គេ​ធ្វើ​អ​ញ្ចឹ​ង តែ​បែរជា​យើង​ខ្លួនឯង​ចង់​ធ្វើ​ដូច​គេ ។

ជា​ទូទៅ​កាលណា យើង​មិនដឹង​ថា​គេ​ចង់​ធ្វើ​អី យើង​មិន​អាច​ធ្វើ​ដូច​គេ​បាន​ទេ អ​ញ្ចឹ​ង​យើង​ធ្វើ​បាន​ដូច​គេ​តែ​មួយ​ភាគ​ប៉ុណ្ណោះ អ​ញ្ចឹ​ង​បើ​ធ្វើ​បាន​តែ​មួយ​ភាគ គឺ​យើង​បរាជ័យ​ហើយ ពីព្រោះ​អតិថិជន​គាត់​ជ្រើសរើស​តែ​អ្នក​ណា​ផលិតផល​ណា​ដែល​គេ​ស្គាល់​ច្រើន​ជាងគេ​» ។

លោក​ឧកញ៉ា​ឱសថ​បណ្ឌិត ហៃ លី​អ៊ា​ង បាន​បញ្ជាក់​ថា «​អ​ញ្ចឹ​ង​ការ​បរាជ័យ គឺ​ច្រើន​តែ​ការ​ធ្វើ​តាម​គេ​អត់​មាន​គម្រោង​អី​ច្បាស់លាស់ ។ ឧទាហរណ៍ ដូច​ជា សព្វ​ថ្ងៃនេះ យើង​កំពុង​តែ​ផ្អើល​នាំ​គ្នា​ទិញ​ដី​ដោយ​ឃើញ​គេ​ទិញ​ដី​លក់​បាន​លុយ​ច្រើន អ​ញ្ចឹ​ង​យើង​ធ្វើ​តាម​គេ ប៉ុន្តែ​យើង​អត់​បានឃើញ​អ្នក​ដែល​ខាត (​ដោយសារ​តែ​ទិញ​ដី​ទេ​) អ​ញ្ចឹ​ង​ជួនកាល​យើង​ទិញ​ទៅ វា​អាច​ខុស​ដែរ ព្រោះ​រកស៊ី​វា​តែងតែមាន​ចំនេញ មាន​ខាត នេះ​ជា​ឧទាហរណ៍​ជាក់ស្តែង ។ ក៏​ប៉ុន្តែ​បើ​គេ​មាន​គម្រោង​ថា ទិញ​ដី​ទៅ គេ​ធ្វើ​បូ​រី ហើយ​ចំណាយ​អស់​ប៉ុណ្ណេះ ហើយ​គេ​អាច​ចំនេញ​បាន​ប៉ុណ្ណា​ភាគ អ​ញ្ចឹ​ង​គេ​មិន​អាច​ខាត​ទេ​» ។

លោក​ឧកញ៉ា​បាន​មាន​ប្រសាសន៍​បន្ត​ថា «​អ​ញ្ចឹ​ង​ចង់​ប្រកប​របរ​អ្វី​ក៏​ដោយ គឺ​ត្រូវ​តែ​មាន​គម្រោង ។ ទី​២ គឺថា​នៅ​ពេល​មាន​គម្រោង​នោះ​ទៀត​ហើយ គឺ​ត្រូវ​មើល​លើ​លទ្ធភាព​ដែល​យើង​មាន (​ទុន​) ដោយ​ការ​ការ​គូសវាស់​វេលា​កាត់​ជា​កង់​ៗ​ឲ្យ​បាន​ច្បាស់លាស់ ។ ឧ​ទា​ហរ​ណ័​ជណ្តើរ​កម្ពស់ ១០ ម៉ែត្រ យើង​មិន​អាច​ឡើង​ដល់​ទៅ ១០ ម៉ែត្រ​ភ្លាម​ៗ​ទេ អ​ញ្ចឹ​ង​ដើម្បី​ឡើង​បាន ១០ ម៉ែត្រ​ទាល់តែ​យើង​យក ១០ ម៉ែត្រ​នោះ​យក​ទៅ​កាត់​ជា ២០ កង់​អី​អ​ញ្ចឹ​ង​ទៅ ឬ ក៏ ៣០ កង់​អី​អ​ញ្ចឹ​ង​ទៅ ។

ដូច្នេះ ទោះបីជា​ជា​យើង​មិន​ទាន់​ឡើង​បាន​ភ្លាម ១០ ម៉ែត្រ​ក្នុងថ្ងៃនេះ ក៏​យើង​បាន​ឡើង​បាន ៣ ម៉ែត្រ​អី​អ​ញ្ចឹ​ង​ទៅ ដូច្នេះ​បន្តិច​ម្តង​ៗ​យើង​នឹង​ឡើង​ទៅ​ដល់​កំពស់ ១០ ម៉ែត្រ​នោះ ។ ជា​ទូទៅ​បើ​យើង​ចង់​បោះ​មួយ​ជំហាន​ឡើង​ឲ្យ​បាន ១០ ម៉ែត្រ​ភ្លាម គឺ​យើង​ច្បាស់​ជា​ដួល​ហើយ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ