ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូលរួម​ត្រេកអរ​! ពលរដ្ឋ និង​និស្សិត​កម្ពុជា​៦០​នាក់​នឹង​ដឹក​ពី​ឥណ្ឌា​មក​កម្ពុជា​វិញ​នៅ​ថ្ងៃស្អែក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យន្តហោះ​មួយ​គ្រឿង​នឹង​ដឹក​ពលរដ្ឋ និង​និស្សិត​កម្ពុជា​ចំនួន​៦០​នាក់​ពី​ឥណ្ឌា​ម​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី​១២ ខែមិថុនា ស្អែក​នេះ ហើយ​ពលរដ្ឋ​ឥណ្ឌា​នឹង​បាន​ត្រឡប់​ទៅ​ស្រុក​វិញ តាម​ជើង​យន្តហោះ នៅ​ថ្ងៃ​ទី​១១ ខែមិថុនា​នេះ…

រាជធានី​ភ្នំពេញ ៖ យន្តហោះ​មួយ​គ្រឿង​នឹង​ដឹក​ពលរដ្ឋ និង​និស្សិត​កម្ពុជា​ចំនួន​៦០​នាក់​ពី​ឥណ្ឌា​ម​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី​១២ ខែមិថុនា ស្អែក​នេះ ហើយ​ពលរដ្ឋ​ឥណ្ឌា​នឹង​បាន​ត្រឡប់​ទៅ​ស្រុក​វិញ តាម​ជើង​យន្តហោះ នៅ​ថ្ងៃ​ទី​១១ ខែមិថុនា​នេះ និង​មួយ​ជើង​ទៀត នៅ​ថ្ងៃ​ទី​១៩ ខែមិថុនា ដែល​មាន​ចំនួន​សរុប ២៨០​នាក់ ។

នេះ គឺជា​លទ្ធផល​មួយ​ក្នុង​ចំណោម​លទ្ធផល​សំខាន់​ជា​ច្រើន​សម្រេច​បាន ក្រោយ​ការ​ជួប​សន្ទនា​តាម​ទូរស័ព្ទ​រវាង​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា ជាមួយ​ឯកឧត្តម ណា​រិ​ន​ដ្រា ម៉ូ​ឌី នាយក​រដ្ឋមន្ត្រី​ឥណ្ឌា នា​រសៀល​ថ្ងៃ​ទី​១១ មិថុនា​នេះ ហើយ​ពលរដ្ឋ​ឥណ្ឌា​មួយ​ចំនួន​បាន​ត្រឡប់​ទៅ​ស្រុក​ហើយ​ដែរ ។

យោង​តាម​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​បាន​បញ្ជាក់​ថា នៅ​វេលា​ម៉ោង​១៨​និង​៤៥ នាទី ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២០ សម្តេច​តេ​ជោ បាន​ជួប​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ ឯកឧត្តម ណា​រិ​ន​ដ្រា ម៉ូ​ឌី ដើម្បី​ពិភាក្សា​អំពី​ការ​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​ជម្ងឺ​កូ​វី​ដ​-១៩ និង​ពី​ទំនាក់ទំនង​ទ្វេភាគី និង​តំបន់ ។

ឯកឧត្តម ម៉ូ​ឌី បាន​សម្តែង​នូវ​សេចក្តី​រីករាយ​ដែល​បាន​ជួប​ពិភាក្សា​គ្នា​ជាមួយ សម្តេច ដែល​ជា​មិត្ត​របស់​ឥណ្ឌា ក្នុង​គ្រា​ដែល​ពិភពលោក​កំពុង​ប្រយុទ្ធ​ប្រឆាំង​កូ​វី​ដ​-១៩ ។ ឯកឧត្តម ម៉ូ​ឌី បាន​កោតសរសើរ សម្តេច និង​រាជរដ្ឋាភិបាល​កម្ពុជា​ចំពោះ​ការ​គ្រប់គ្រង​យ៉ាង​ល្អ​ប្រសើរ​នូវ​ជម្ងឺ​កូ​វី​ដ​-១៩ ដែល​អាច​ជា​គំរូ​មួយ​សម្រាប់​ពិភពលោក ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការ​គោរព​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់ ឯកឧត្តម​នាយក​រដ្ឋមន្ត្រី ម៉ូ​ឌី និង​រដ្ឋាភិបាល​ឥណ្ឌា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​កូ​វី​ដ​-១៩ ហើយ​ក៏​បាន​ចូលរួម​រំលែក​មរណទុក្ខ​ចំពោះ​ការ​បាត់​បង់ជីវិត​ពលរដ្ឋ​ឥណ្ឌា​ជា​ច្រើន​ដោយសារ​ជំងឺ​នេះ ។

ជាមួយ​គ្នា​នោះ​ផង​ដែរ សម្តេច​តេ​ជោ និង​ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​បាន​អរគុណ​គ្នា​ទៅ​វិញ​ទៅ​មក​ចំពោះ​ការ​យកចិត្តទុកដាក់ និង​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ស្រុក​វិញ នៃ​ពលរដ្ឋ​រៀងខ្លួន​ដែល​ជាប់​នៅ​ប្រទេស​មួយទៀត ។

យន្តហោះ​មួយ​គ្រឿង​នឹង​ដឹក​ពលរដ្ឋ និង​និស្សិត​កម្ពុជា​ចំនួន​៦០​នាក់ ពី​ឥណ្ឌា​ម​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី​១២ ខែមិថុនា​នេះ ហើយ​ពលរដ្ឋ​ឥណ្ឌា នឹង​បាន​ត្រលប់​ទៅ​ស្រុក​វិញ​តាម​ជើង​យន្តហោះ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែមិថុនា​នេះ និង​មួយ​ជើង​ទៀត នៅ​ថ្ងៃ​ទី​១៩ ខែមិថុនា ដែល​មាន​ចំនួន​សរុប ២៨០ នាក់ ។

ថ្នាក់ដឹកនាំ​ទាំង​ពីរ ឯកភាព​គ្នា​ថា ដំណើរ​ទៅ​មុខ​ដើម្បី​ស្តារ​ស្ថានភាព​សេដ្ឋកិច្ច​សង្គម​ក្រោយ កូ​វី​ដ​-១៩ ទាមទារ​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ និង​ការ​សម្របសម្រួល​ជា​អន្តរជាតិ​កាន់តែ​ខ្លាំង​ជាង​មុន ។ ថ្នាក់ដឹកនាំ​ទាំង​ពីរ ក៏​បាន​ប្តេជ្ញា​បន្ត​ពង្រឹង និង​ពង្រីក​សហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ថែម​ទៀត ដោយ​ឯកឧត្តម នាយក​រដ្ឋមន្ត្រី​ឥណ្ឌា ចាត់​ទុក​ប្រទេស​កម្ពុជា ថា​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​នយោបាយ ធ្វើ​សកម្មភាព​ឆ្ពោះទៅ​ទិស​ខាងកើត​របស់​ឥណ្ឌា (Act East Policy)​។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ក៏​បាន​លើក​សរសើរ​អំពី​តួនាទី​អន្តរជាតិ​ដ៏​សំខាន់​របស់​ឥណ្ឌា ហើយ​ក៏​បាន​គាំទ្រ​ដល់​ឥរិយាបថ​មនុស្សធម៌ និង​សមត្ថភាព​របស់​ឥណ្ឌា ក្នុង​ការ​ផលិត​ថ្នាំពេទ្យ ដែល​ក្នុង​រយៈពេល​២​ខែ​ចុង​ក្រោយ​នេះ បាន​ផ្គត់ផ្គង់​ថ្នាំ ជូន​ប្រទេស​ប្រមាណ​១៣០ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ