ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើង​ហាម​មិន​ឱ្យ​ដាក់​ឈ្មោះ​ដូច​លោក គី​ម ជុង​អ៊ុ​ន

9 ឆ្នាំ មុន

ទូរទស្សន៍​កូរ៉េ​ខាងត្បូង​មួយ​លាតត្រដាង​កាលពី​ថ្ងៃ​ទី​៣ ធ្នូ ថា នៅ​កូរ៉េ​ខាងជើង​បណ្តា​អ្នកមាន​ឈ្មោះ​ដូច​មេដឹកនាំ​កំពូល​លោក គី​ម ជុង​អ៊ុ​ន ត្រូវ​ស្នើ​ឱ្យ​ផ្លាស់​ប្តូរ​ឈ្មោះ​ចេញ ។

ទូរទស្សន៍​កូរ៉េ​ខាងត្បូង​មួយ​លាតត្រដាង​កាលពី​ថ្ងៃ​ទី​៣ ធ្នូ ថា នៅ​កូរ៉េ​ខាងជើង​បណ្តា​អ្នកមាន​ឈ្មោះ​ដូច​មេដឹកនាំ​កំពូល​លោក គី​ម ជុង​អ៊ុ​ន ត្រូវ​ស្នើ​ឱ្យ​ផ្លាស់​ប្តូរ​ឈ្មោះ​ចេញ ។

យោង​តាម​ឯកសារ​ផ្លូវការ​របស់​កូរ៉េ​ខាងជើង​ថា អាជ្ញាធរ​ប្រទេស​នេះ​បាន​ហាមឃាត់​ការ​ប្រើប្រាស់​ឈ្មោះ​ដូច​ឈ្មោះ​របស់​លោក គី​ម ជុង​អ៊ុ​ន ។

ប៉ុន្មាន​ខែ​មុន​ឡើង​កាន់​អំណាច​ជំនួស​ឪពុក​លោក គឺ​លោក គី​ម ជុង​អីុ​ល ដែល​ទទួលមរណភាព​កាលពី​ខែធ្នូ ឆ្នាំ​២០១១ របប​កូរ៉េ​ខាងជើង​បាន​ចេញ​ការ​ណែនាំ​មួយ​ចាត់ទុកជា​កាតព្វកិច្ច​សម្រាប់​បណ្តា​អ្នកមាន​ឈ្មោះ​ដូច​មេដឹកនាំ​កំពូល​ឱ្យ​រក​ឈ្មោះ​ថ្មី​មក​ដាក់​ជំនួស ។

ឯកសារ​នោះ​ដកស្រង់​ដោយ​ទូរទស្សន៍ KBSTV គូសបញ្ជាក់​ថា បណ្តា​អង្គការ​បក្ស និង​បណ្តា​ភ្នាក់ងារ​សន្តិសុខ​សាធារណៈ​ត្រូវ​ធ្វើការ​ជំរឿន​ប្រជាជន​ដែល​មានឈ្មោះ គី​ម ជុង​អ៊ុ​ន ហើយ​បញ្ចុះបញ្ចូល​ពួក​គេ​ឱ្យធ្វើ​ការ​ផ្លាស់​ប្តូរ​ឈ្មោះ​នោះ​ចេញ​ដោយ​ស្ម័គ្រចិត្ត ។ វិធានការ​នោះ​ក៏​អនុវត្ត​សម្រាប់​ការ​កែ​ឈ្មោះ​អត្តសញ្ញាណប័ណ្ណ និង​ក្នុង​សញ្ញាបត្រ​ផង​ដែរ ។ បណ្តា​សំបុត្រ​កំណើត​ដែល​មានឈ្មោះ​នេះ​ត្រូវ​បដិសេធ​។ អាជ្ញាធរ​ត្រូវ​ធានា​មិន​ឱ្យ​មានការ​តវា​៉​ដោយ​ឥតប្រយោជន៍​ឬ​បញ្ចេញ​ពាក្យ​ច​ចាម​អា​រ៉ាម​នានា​ពី​រឿង​នោះ ៕