ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លី​បង់​ចាប់ខ្លួន​ប្រពន្ធ​និង​កូន​ប្រមុខ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម

9 ឆ្នាំ មុន

ប្រភព​ព័ត៌មាន​យោធា​មួយ​អះអាង​កាលពី​ថ្ងៃ​ទី​២ ធ្នូ​ថា កងទ័ព​លី​បង់​បាន​ចាប់ខ្លួន​ប្រពន្ធ​ម្នាក់ និង​កូន​ម្នាក់​របស់​ប្រមុខ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​លោក​អា​ប៊ូ បាក់​អាល់​បាក់​ដា​ឌី នៅ​ជិត​ព្រំដែន​ជាមួយ​ស៊ី​រី​កាលពី​១០​ថ្ងៃមុន​នេះ ។

ប្រភព​ព័ត៌មាន​យោធា​មួយ​អះអាង​កាលពី​ថ្ងៃ​ទី​២ ធ្នូ​ថា កងទ័ព​លី​បង់​បាន​ចាប់ខ្លួន​ប្រពន្ធ​ម្នាក់ និង​កូន​ម្នាក់​របស់​ប្រមុខ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​លោក​អា​ប៊ូ បាក់​អាល់​បាក់​ដា​ឌី នៅ​ជិត​ព្រំដែន​ជាមួយ​ស៊ី​រី​កាលពី​១០​ថ្ងៃមុន​នេះ ។

ប្រភព​នោះ​បន្ត​ថា នារី​វ័យក្មេង​ជនជាតិ​ស៊ី​រី​នោះ​ត្រូវ​ចាប់ខ្លួន​កាលពី​១០​ថ្ងៃមុន​ដោយ​ពួក​ភ្នាក់ងារ​សើ​ុ​ប​ការណ៍​យោធា ខណៈ​នាង​គ្រោង​ធ្វើ​ដំណើរ​ជាមួយ​កូនប្រុស​ម្នាក់​មាន​អាយុ​៨ ឬ​៩​ឆ្នាំ ។ គេ​បាន​បដិសេធ​មិន​បញ្ជាក់​ពី​កន្លែង​ចាប់ខ្លួន​នោះ​ឡើយ ។

យោង​តាម​ប្រភព​សន្តិសុខ​មួយ​ថា នារី​រូប​នោះ គឺ​នាង SAJA AL DOULAIMI មាន​ដើម​កំណើត​នៅ​ខេត្ត DEIR EZZOR ភាគ​ខាងកើត​ស៊ី​រី ។

ទោះបី​យ៉ាងណា អ្នក​ជំនាញការ​បារាំង​ម្នាក់​ខាង​ចលនា​ជី​ហា​ដ លោក ROMAIN SAILLET បាន​សម្តែង​ការ​សង្ស័យ​ដែល​នារី​នោះ​អាច​ពុំ​មែន​ជា​ភរិយា​របស់​លោក​បាក់​បា​ឌី ទោះ​នាង​មានឈ្មោះ​ថា SAJA AL DOULAIMI ក៏​ដោយ ។ នារី​រូប​នោះ​ត្រូវ​បាន​ប្តូរ​គ្នា​ទល់​នឹង​ប្រមុខ​សាសនា​១៣​រូប និង​ជំនួយការ​៣​រូប​ដែល​ត្រូវ​ចាប់ពង្រត់​នៅ​ម៉ា​អា​លូ​ឡា​ដោយ​ក្រុម​រណសិរ្ស​អាល់​នូ​ស្ត្រា ជាស​ត្រូវ​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។

ភាព​មិន​ច្បាស់លាស់​នៅ​តែ​កើត​មាន​ចំពោះ​ការ​ប្រកាស​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​លី​បង់ ANI ពី​ការ​ចាប់ខ្លួន​ដោយ​ភ្នាក់ងារ​សើ​ុ​ប​ការណ៍​យោធា​នៅ​ឯ ZGHORTA ភាគ​ខាងជើង​លី​បង់​នូវ​ភរិយា និង​ប្អូនថ្លៃ​របស់​មេបញ្ជាការ​នៃ​ក្រុម​រណសិរ្ស​អាល់​នូ​ស្ត្រា លោក ANAS TEHERKAS ដែល​គេ​ស្គាល់ឈ្មោះ​ផង​ដែរ​ថា ABOU ALI AL CHICHANI ។

ប្រមុខ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ដែល​ខ្លាំង​ជាងគេ​បំផុត​មាន​ជាងគេ និង​សាហាវ​ជាងគេ​លើ​ពិភពលោក លោក​អា​ប៊ូ​បាក់​អាល់ បាក់​បា​ឌី បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​២៩ មិថុនា ពី​ការ​បង្កើត​រដ្ឋ «​កាលី​ហ្វ​» មួយ​សម្រាប់​ពួក​អ៊ិ​ស្លា​ម​ទាំងមូល ៕