ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំនួន​រថយន្ត​ចុះបញ្ជី​នៅ​តំបន់​អឺរ៉ុប​កើន​10,8%​ក្នុង​ខែតុលា

9 ឆ្នាំ មុន

សមាគម​រថយន្ត​អឺរ៉ុប​បាន​រាយការណ៍​ថា ក្នុង​អំ​ទ្បុ​ង​ខែតុលា​ឆ្នាំ​នេះ ទីផ្សារ​រថយន្ត​ថ្មី​ប្រភេទ​ពាណិជ្ជកម្ម​នៅ​ទូ​ទាំង​ទ្វីបអឺរ៉ុប​ពង្រីក​បាន​កាន់តែ​ច្រើន​ទ្បើ​ង​១៤​ខែ​ជាប់​ៗ​គ្នា ក្នុង​នោះ​តម្រូវការ​រថយន្ត​កើន​ទ្បើ​ង​១០,៨% ឬ​ស្មើនឹង​១៧៦.៩១៣​គ្រឿង ។

សមាគម​រថយន្ត​អឺរ៉ុប​បាន​រាយការណ៍​ថា ក្នុង​អំ​ទ្បុ​ង​ខែតុលា​ឆ្នាំ​នេះ ទីផ្សារ​រថយន្ត​ថ្មី​ប្រភេទ​ពាណិជ្ជកម្ម​នៅ​ទូ​ទាំង​ទ្វីបអឺរ៉ុប​ពង្រីក​បាន​កាន់តែ​ច្រើន​ទ្បើ​ង​១៤​ខែ​ជាប់​ៗ​គ្នា ក្នុង​នោះ​តម្រូវការ​រថយន្ត​កើន​ទ្បើ​ង​១០,៨% ឬ​ស្មើនឹង​១៧៦.៩១៣​គ្រឿង ។

លទ្ធផល​វិជ្ជមាន​នេះ គឺ​ទទួល​បាន​ពី​កំណើន​ដ៏​ច្រើន​លើសលុប​មក​ពី​គ្រប់​សែ​ស្រ​ទ្បា​យ​ទាំងអស់​រួម​មាន រថយន្ត​ប្រភេទ​ដឹក​ទំនិញ និង​រថយន្តក្រុង​ជាដើម ។ ជាង​នេះ​ទៅ​ទៀត ប្រទេស​បួន​ក្នុង​ចំណោម​ទីផ្សារ​ធំ​ៗ​ជាងគេ​បំផុត​របស់​អឺរ៉ុប ក៏​បាន​បង្ហាញ​ពី​ការ​កើន​ទ្បើ​ង​ទ្វេ​ដង​ប្រចាំខែ​ផង​ដែរ ពិសេស​ប្រទេស​អេ​ស្ប៉ា​ញ​កើន​៤១,២% អង់គ្លេស​កើន​២៧,១% និង​អីុ​តា​លី​កើន​១៦,៣% ។ ដោយ​ទ្បែ​ក ក្នុង​រយៈពេល​១០​ខែ​ដើមឆ្នាំ​២០១៤​នេះ រថយន្ត​ថ្មី​ប្រភេទ​ពាណិជ្ជ​កម្ម​ចុះបញ្ជី​បាន​ចំនួន​១.៣៩៣.៥៥១​គ្រឿង ច្រើន​ជាង​ក្នុង​អំ​ទ្បុ​ង​ពេល​ដូច​គ្នា​កាលពី​ឆ្នាំទៅ​៩,៨% ។ បើ​ក្រ​ទ្បេ​ក​ទៅ​មើល​ទីផ្សារ​ធំ​ជាងគេ បារាំង​នៅ​តែ​រក្សា​លំនឹង​ក្នុង​អត្រា​ធ្លាក់​ចុះ​០,៤%​ដដែល ខណៈ​អា​ល្លឺ​ម៉​ង់​កើន​៧,៨% អង់គ្លេស​កើន​១៣,៩% អីុតា​លី​កើន​១៧% និង​អេ​ស្ប៉ា​ញ​កើន​៣៣,៥% ។

ចំពោះ​រថយន្ត​ពាណិជ្ជកម្ម​ធុន​ស្រាល​ទម្ងន់​៣,៥​តោន
ក្នុង​ខែតុលា ៖ រថយន្ត Van ដឹក​ទំនិញ​ខ្នាត​នេះ ចុះ​បញ្ជី​បាន​សរុប​១៤០.៣៨៩​គ្រឿង កើន​១០,៣% ធៀប​នឹង​ឆ្នាំទៅ ក្នុង​នោះ​គឺ​វាទ​ទួល​បាន​គុណសម្បត្តិ​ពី​កំណើន​ដ៏​ខ្លាំងក្លា​នៃ​ទីផ្សារ​ធំ​ៗ​ដូច​ជា អេ​ស្ប៉ា​ញ​កើន​៤០,២% អី​ុ​តា​លី​កើន​១៨,៦% អង់គ្លេស​កើន​១៨,២% និង​អា​ល្លឺ​ម៉​ង់​កើន​១០,៩% ចំណែក​បារាំង​ធ្លាក់​ចុះ​៤,៤% ។

ចំពោះ​រថយន្ត​ពាណិជ្ជកម្ម​ធុន​ធ្ងន់​លើស​ពី​១៦​តោន (​មិន​រាប់​បញ្ចូល​ទ្បាន​ក្រុង​)
ក្នុង​ខែតុលា ៖ លទ្ធផល​ក្នុង​ទីផ្សារ​រថយន្ត​ដឹក​ទំនិញ​ធុន​ធ្ងន់​នេះ គឺ​វា​ប្រហាក់ប្រហែល​ទៅ​នឹង​ទីផ្សារ​រថយន្ត​ថ្មី​ដែរ ក្នុង​នោះ​បារាំង​ធ្លាក់​ចុះ​១៩,១% ខណៈ​អី​ុ​តា​លី​កើន​១២,១% អា​ល្លឺ​ម៉​ង់​កើន​១៥,៤% អេ​ស្ប៉ា​ញ​កើន​៤៨,១% និង​អង់គ្លេស​កើន​៦១,៩% ។ សរុប​ក្នុង​តំបន់​អឺរ៉ុប​ទាំងមូល​កើន​១២,៩% ។

ចំពោះ​រថយន្ត​ពាណិជ្ជកម្ម​លើស​ពី​៣,៥​តោន (​មិន​រាប់​ប​ញ្ជូ​ល​ទ្បាន​ក្រុង​)
ក្នុង​ខែតុលា ៖ គ្រប់​ទីផ្សារ​ធំ​ៗ​ទាំងអស់​លើកលែងតែ​បារាំង​ធ្លាក់​ចុះ​២០,៤% ខណៈ​អា​ល្លឺ​ម៉​ង់​កើន​៧,៣% អី​ុ​តា​លី​៩% អេ​ស្បា​៉​ញ​៤៨,១% និង​អង់គ្លេស​កើន​៦៧,៩% ធៀប​នឹង​ខែតុលា​ឆ្នាំ​២០១៣ ។

រថយន្តក្រុង​លើស​ពី​៣,៥​តោន
ក្នុង​ខែតុលា ៖ ជា​លទ្ធផល​បាន​កើន​ទ្បើ​ង​៧,៨% ធៀប​នឹង​ខែតុលា​ឆ្នាំ​២០១៣ ដែល​ផ្ទុយ​ពី​និន្នាការ​អវិជ្ជមាន កាលពី​ខែសីហា​កន្លង​ទៅ ប្រហែលជា​ដោយសារ​តែ​កំណើន​ជា​ពិសេស​នៅ​ក្នុង​ទីផ្សារ​ប៉ូ​ទ្បូ​ញ ស៊ុ​យ​អ៊ែ​ត និង​រូ​ម៉ា​នី ។ ចំណែក​ក្នុង​ចំណោម​ទីផ្សារ​ធំ​ៗ មាន​តែ​អង់គ្លេស​ប៉ុណ្ណោះ ដែល​បាន​ចុះបញ្ជី​ពី​កំណើន​២៤,៩%​។ ឯ​អេ​ស្ប៉ាញ​ធ្លាក់​ចុះ​៥,៣% អា​ល្លឺ​ម៉​ង់​ធ្លាក់​ចុះ​៦,៩% បារាំង​ធ្លាក់​ចុះ​១៨,៣% និង​អីុ​តា​លី​ធ្លាក់​ចុះ​៣៨,៣% ៕