ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ប៉ុ​ស្តិ៍​វត្ត​ភ្នំ​ឃាត់ខ្លួន​ជនសង្ស័យ​វាយ​ជនបរទេស​ប្លន់​យក​កាបូបស្ពាយ

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​វត្ត​ភ្នំ​សហការ​ជាមួយ​ប្រជាពលរដ្ឋ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្សពួក​ពីរ​នាក់ បន្ទាប់​ពី​ជន​នោះ​ធ្វើ​សកម្មភាព​យក​កាំបិត​ពូថៅ​គំរាម​ជនបរទេស​ប្លន់​កាបូបស្ពាយ​នៅ​ចំណុច​លើ​សួនច្បារ​ផ្លូវ​លេខ​១០៦ ស្ថិត​ក្នុងភូមិ​៥ សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ កាលពី​វេលា​ម៉ោង​០៩ និង​១០​នាទី​យប់ ថ្ងៃ​ទី​០២ ធ្នូ ២០១៤ ហើយ​ព្យាយាម​រត់គេច​ខ្លួន​។

រាជ​ធានី​ភ្នំពេញ​ ៖ កម្លាំង​នគរបាល​ប៉ុ​ស្តិ៍​រដ្ឋបាល​វត្ត​ភ្នំ​សហ​ការ​ជាមួយ​ប្រជាពលរដ្ឋ​បាន​ឃាត់ខ្លួនជន​សង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្សពួក​ពីរ​នាក់​ បន្ទាប់​ពី​ជន​នោះ​ធ្វើ​សកម្មភាព​យក​កាំបិត​ពូថៅ​គំរាម​ជនបរទេស​ប្លន់​កាបូប​ស្ពាយ​​នៅ​ចំណុច​លើ​សួនច្បារ​ផ្លូវ​លេខ​១០៦ ​ស្ថិត​ក្នុងភូមិ​៥ សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ​ កាលពី​វេលា​ម៉ោង០៩​ និង​១០​នាទី​យប់​ ថ្ងៃ​ទី​០២ ​ធ្នូ ​២០១៤​ ហើយ​ព្យាយាម​រត់គេច​ខ្លួន​។

នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​វត្ត​ភ្នំ​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ដែល​ធ្វើ​សកម្មភាព​វាយ​ប្លន់​កាបូបស្ពាយ​ពី​ជនបរទេស​នៅ​ចំណុច​ខាងលើ​ហើយ​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​មានឈ្មោះ សុខ ធា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​និង​ស្នាក់​នៅ​មិន​ពិតប្រាកដ​។ យោង​តាម​បុរស​​រង​គ្រោះ​ឈ្មោះ FRANK JAMES LANCIERI ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជាជនជាតិ​អា​មេ​រិ​ក មុខរបរ​ជា​អ្នកកាសែត ស្នាក់​នៅផ្ទះ​សំណាក់​សំពៅ​មាស​ថ្មី បន្ទប់​លេខ​២០៧ ផ្លូវ​លេខ​១៤១ សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា កាន់​លិខិតឆ្លងដែន​លេខ​៤៨៨៥២០៩៦០ បាន​ឲ្យ​សមត្ថកិច្ច​ដឹង​ថា​ នៅ​ថ្ងៃ​ទី​០២ ​ធ្នូ ​​២០១៤ វេលា​ម៉ោង​ជាង​៩​យប់​បុរស​រង​គ្រោះ​បាន​ជិះ​កង់​ចេញពី​ផ្សារ​កណ្តាល​តាម​បណ្តោយ​ផ្លូវ​លេខ​១៣​ពី​ទិស​ខាងត្បូង​ទៅ​ជើង​ ហើយ​មក​ឈប់​នៅ​លើ​សួនច្បារ​ផ្លូវ​លេខ​១០៦​ស្ថិត​ក្នុងភូមិ​៥ សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ​ បន្ទាប់​មក​អង្គុយ​លើ​បង់​ហូប​បាយ​។​

ស្រប​ពេល​នោះ​មាន​ជនសង្ស័យ​ពីរ​នាក់​ដើរមក​ក្បែរ​ម្នាក់​កាន់​កាំបិត ​និង​ម្នាក់​ទៀត​កាន់​ពូថៅ​បាន​គំរាម​ជន​រង​គ្រោះ​ហើយ​ប្លន់​យក​កាបូបស្ពាយ លូក​ហោប៉ៅ​ខោ​យក​លុយ និង​ទូរស័ព្ទ​ដៃ ​ព្រមទាំង​សោ​បន្ទប់​ផ្ទះ​សំណាក់​បាន​សម្រេច ​រួច​នាំ​គ្នា​រត់គេច​ខ្លួន​ទៅ​ទិស​ខាងត្បូង​សំដៅ​ផ្សារ​ចាស់​។

​ភ្លាម​ៗ​នោះ​បុរស​រង​គ្រោះ​បាន​ជិះ​កង់​ដេញ​តាម​ពីក្រោយ​ជនសង្ស័យ​ក៏​បាន​ទម្លាក់​កាបូបស្ពាយ​ចោល​ហើយ​ជន​រង​គ្រោះ​រើស​យក​មក​វិញ​។ មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​វត្ត​ភ្នំ​បាន​និយាយ​ថា​​ ​ខ​ណៈពេល​ជនសង្ស័យ​ខាងលើ​ព្យាយាម​រត់គេច​ខ្លួន​តាម​ច្រក​ឌឿងហែម​ផ្លូវ​លេខ​១៧K ភូមិ​៨ សង្កាត់​ផ្សារ​ចាស់ ​ស្រប​ពេល​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​វត្ត​ភ្នំ​កំពុង​​ជិះ​ម៉ូតូល្បាត​ប្រទះ​ឃើញ​ក៏​សហ​ការ​​ជាមួយ​ប្រជាពលរដ្ឋ​​ដេ​ញ​ចាប់​​បាន​ស្វាគមន៍​ម្នាក់​មួយ​ដៃ​មួ​យជើង​វិះ​តែ​សន្លប់​ធំ​ ​​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព