ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​លាយ​ឡំ​ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​ជា​ច្រើន​ខ្នង​ក្នុងស្រុក​បរ​សេដ្ឋ

3 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្ត​កំពង់ស្ពឺ​ ៖ ​ផ្ទះ​ប្រជាពលរដ្ឋ​ជា​ច្រើន​ខ្នង​ក្នុង​ឃុំ​កក់​ និង​ឃុំ​ព្រះ​ស្រែ​បាន​រង​ការ​ខូចខាត​ ក្រោយ​ពី​មាន​ភ្លៀង​ធ្លាក់​លាយឡំ​​ខ្យល់​កន្ត្រាក់​បាន​បោកបក់​ ​ប៉ុន្តែ​មិន​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ប្រជាពលរដ្ឋ​ ឬ​សត្វពាហនៈ​ឡើយ​។ ​ហេតុការណ៍​​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​រសៀល​​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០២០​…

ខេត្ត​កំពង់ស្ពឺ​ ៖ ​ផ្ទះ​ប្រជាពលរដ្ឋ​ជា​ច្រើន​ខ្នង​ក្នុង​ឃុំ​កក់​ និង​ឃុំ​ព្រះ​ស្រែ​បាន​រង​ការ​ខូចខាត​ ក្រោយ​ពី​មាន​ភ្លៀង​ធ្លាក់​លាយឡំ​​ខ្យល់​កន្ត្រាក់​បាន​បោកបក់​ ​ប៉ុន្តែ​មិន​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ប្រជាពលរដ្ឋ​ ឬ​សត្វពាហនៈ​ឡើយ​។

​ហេតុការណ៍​​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​រសៀល​​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០២០​ ស្ថិត​ក្នុង​ឃុំ​កក់​និង​ឃុំ​ព្រះ​ស្រែ​ ស្រុក​ប​សេដ្ឋ ។

យោង​តាម​ប្រភព​ពី​មន្ត្រី​នគរបាល​ស្រុក​បរ​សេដ្ឋ​បាន​ឲ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​ មេឃ​បាន​ប្រែ​ពណ៌​ទៅ​ជា​ខ្មៅ​ លុះ​មួយសន្ទុះ​ក្រោយមក​ក៏​មាន​ឮ​ផ្គរ​រន្ទះ​ ​ហើយ​ភ្លៀង​បាន​​ធ្លាក់​លាយឡំជាមួយ​​ខ្យល់​​បក់​បោក​យ៉ាង​ខ្លាំង ធ្វើ​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ​ជា​ច្រើន​ខ្នង​រងការ​ខូចខាត​យ៉ាងដំណំ​ ដូចជា​របើក​ដំបូល និង​រានហាល ។

យោង​តាម​មន្ត្រី​សាលាស្រុក​បរ​សេដ្ឋ​មួយ​រូប​បាន​បញ្ជាក់​ថា ​កាលពី​​រសៀល​ថ្ងៃ​ទី​៩ មិថុនា​ ភ្លៀង​បាន​​ធ្លាក់​​យ៉ាង​ខ្លាំង​លាយ​ឡំ​នឹង​ខ្យល់​កន្ត្រាក់​ធ្វើ​អោយ​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​២៨​ខ្នង (រងការ​ខូចខាត​ធ្ងន់​ធ្ងរ​៤ខ្នង និង​ស្រាល​២៤) ស្ថិត​ក្នុង​ឃុំ​​ចំនួន​២ គឺ​ឃុំ​កក់ និង​ឃុំ​ព្រះ​ខែ​ ។ ​ក្នុង​នោះ​ឃុំ​កក់​​​បាន​រងការ​ខូចខាត​​ចំនួន​១៧​ខ្នង​ផ្ទះ (ធ្ងន់​ធ្ងរ​១​ខ្នង និង​ស្រាល​១៦​ខ្នង) ​ចំណែក​ឃុំ​ព្រះ​ខែ​​បាន​រង​ការខូចខាត​ចំនួន១១​ខ្នង​ផ្ទះ (ធ្ងន់​៣ ខ្នង និង​ស្រាល​៨​ខ្នង​) ។

មន្ត្រី​ដដែល​បន្ត​ថា​ ក្នុង​​ហេតុការណ៍​ខាងលើ​​នេះ​មិន​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ឬ​សត្វ​ឡើយ​។

ក្រោយ​ពេល​​កើតហេតុ ​សមត្ថកិច្ច​បាន​​ចុះ​​ធ្វើ​របាយការណ៍​ជូន​ទៅ​ខេត្ត​ ដើម្បី​សុំ​គោលការណ៍​ជួយ​សង្គ្រោះ​បន្ត​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ