ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធសាស្ត្រ​៣​សំខាន់​ៗ​សំរាប់​អាជីវកម្ម និង​ការ​វិនិយោគ​ក្នុង​ដំណាក់កាល​មាន​វិបត្តិ

5 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ ការ​រក​លុយ​តាម​រយៈ​ការ​បង្កើត​នូវ​អាជីវកម្ម​ផ្សេង​ៗ ឬ​ក៏​វិនិយោគ​ទៅ​លើ​វិស័យ​អ្វី​មួយ គឺ​ជៀស​មិន​ផុត​ពី​ហានិភ័យ​ផ្សេង​ៗ​ដែល​អាច​កើត​មាន ដែល​កត្តា​ខ្លះ​បង្ក​ឡើង​ដោយ​មនុស្ស កត្តា​ខ្លះ​ដោយ​ធម្មជាតិ ហើយ​កត្តា​ផ្សេង​ទៀត​គឺ​កើតឡើង​ដោយ​ពុំ​មាន​ព្រាង​ទុក ដូច​ជា​កំពុង​តែ​ក្រឡុក​ពិភពលោក រួម​ទាំង​កម្ពុជា​ផង​នោះ…

រាជធានី​ភ្នំពេញ ​៖ ការ​រក​លុយ​តាម​រយៈ​ការ​បង្កើត​នូវ​អាជីវកម្ម​ផ្សេង​ៗ ឬ​ក៏​វិនិយោគ​ទៅ​លើ​វិស័យ​អ្វី​មួយ គឺ​ជៀស​មិន​ផុត​ពី​ហានិភ័យ​ផ្សេង​ៗ​ដែល​អាច​កើត​មាន ដែល​កត្តា​ខ្លះ​បង្ក​ឡើង​ដោយ​មនុស្ស កត្តា​ខ្លះ​ដោយ​ធម្មជាតិ ហើយ​កត្តា​ផ្សេង​ទៀត​គឺ​កើតឡើង​ដោយ​ពុំ​មាន​ព្រាង​ទុក ដូច​ជា​កំពុង​តែ​ក្រឡុក​ពិភពលោក រួម​ទាំង​កម្ពុជា​ផង​នោះ គឺ​វិបត្តិ​ជំងឺ​កូវីដ ១៩ ដែល​កំពុង​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​បាត់បង់​ការងារ​ធ្វើ វិស័យ​សំខាន់​ទ្រទ្រង់​សេដ្ឋកិច្ចជាតិ​កម្ពុជា​ក៏​កំពុង​ក្រពុលមុខ​ផង​ដែរ ។

ជា​ថ្មី​ម្តងទៀត​អ្នកជំនាញ​ខាង​សេដ្ឋកិច្ច​នៅ​កម្ពុ​ជាមួយ​រូប​បាន​បង្ហាញ​នូវ​យុទ្ធសាស្ត្រ​សំខាន់​ៗ​ចំនួន ៣ ក្នុង​នោះ​មាន « ទប់ទល់ ពង្រឹង និង​ពង្រីក » សំរាប់​អាជីវកម្ម និង​ការ​វិនិយោគ​ក្នុង​ដំណាក់កាល​មាន​វិបត្តិ ។

តើ​យុទ្ធសាស្ត្រ​ទាំង​៣​នោះ​មាន​អត្ថន័យ​យ៉ាងណា ? បើ​តាម​លោក ង៉ែត ជូ ទីប្រឹក្សា​សេដ្ឋកិច្ច​លេចធ្លោ​មួយ​រូប​នៅ​កម្ពុជា​បាន​ពន្យល់​យ៉ាង​ដូច្នេះ​ថា​៖

១) – យុទ្ធសាស្ត្រ​ទប់ទល់​ដើម្បី​បន្ត​និរន្តរភាព (Survival strategy) ៖ សំរាប់​ម្ចាស់​អាជីវកម្ម ឬ​អ្នក​វិនិយោគ​ដែល​មិន​បាន​ត្រៀមខ្លួន​សំរាប់​ប្រឈម​នឹង​ហានិភ័យ​នៅ​គ្រា​ដែល​មាន​វិបត្តិ​ដូច​ពេល​​បច្ចុប្បន្ន ត្រូវធ្វើ​យ៉ាងណា​ខិតខំ​គ្រប់គ្រង​ចរន្ត​សាច់ប្រាក់​អោយ​បាន​ល្អ​។ ក្នុង​ករណី​ដែល​ចំណូល​ធ្លាក់​ចុះ​ខ្លាំង ត្រូវ​ព្យាយាម​កាត់​បន្ថយ​ចំណាយ និង​ពន្យា​ការ​សងបំណុល​នានា​ដូច​ជាតា​មរយៈ​ចរចា​ជាមួយ​ម្ចាស់​អាគារ​ដែល​អ្នក​ជួល​ធ្វើ​អាជីវកម្ម និង​ធនាគារ​ដែល​អ្នក​ជំពាក់​។​ល​។

បន្ថែម​លើ​នេះ​ត្រូវ​ពិចារណា​ថា​តើ​នៅ​មានទ្រព្យ​សម្បត្តិ​អ្វីខ្លះ​ដែល​អ្នក​អាច​នឹង​លក់ ហើយ​មិត្ត​ភ​ក្រ័​សាច់​ញាតិ​ណា​ដែល​អ្នក​អាច​ខ្ចីប្រាក់​ដើម្បី​យក​មក​ស្រោចស្រង់​អាជីវកម្ម​របស់​អ្នក​បាន​។ ឧទាហរណ៍ មហាសេដ្ឋី​ជន​អង់គ្លេស លោក រី​ឆាត​ប្រេ​ន​សុ​ន​បាន​ប្រកាស​លក់​កោះ​ផ្ទាល់ខ្លួន​ដើម្បី​យក​ប្រាក់​ស្រោចស្រង់​អាជីវកម្ម​។

២) – យុទ្ធសាស្ត្រ​ពង្រឹងកម្លាំង​ត្រៀម​ទន្ទ្រាន​ពង្រីក​ទីផ្សារ និង​ចាប់​ឱកាស​ថ្មី​ៗ (Preparation for market penetration and new opportunities) ៖ ក្នុង​ខណៈ​ដែល​អាជីវកម្ម ឬ​ការ​​វិនិយោគ​របស់​អ្នកដំណើ​ការ​ធម្មតា ឬ​ជួប​បញ្ហា​ខ្លះ​ៗ​ក្តី ប៉ុន្តែ​អ្នក​បាន​ត្រៀមខ្លួន​រួចរាល់​សំរាប់​ប្រឈម​នឹង​ហានិភ័យ​នា​ពេល​មាន​វិបត្តិ អ្នក​គប្បី​វិនិយោគ​លើ​ការ​ពង្រឹង​សម្ថ​ភាព​ផ្ទៃក្នុង​ដូច​ជា​បំពាក់​បច្ចេកវិទ្យា (​ក្នុង​ការ​គ្រប់គ្រង​សន្និធិ ការ​លក់ បុគ្គលិក​) ការ​អភិវឌ្ឍ​ធនធានមនុស្ស ការ​ពង្រឹង​​សមត្ថភាព​ទទួល​បាន​ហិរញ្ញប្បទាន​ដើម្បី​ត្រៀម​ទន្ទ្រាន​ទីផ្សារ និង​ចាប់​យក​ឱកាស​ថ្មី​ៗ​នៅ​ពេល​វិបត្តិ​ចាប់ផ្តើម​ធូរស្រាល និង​សេដ្ឋកិច្ច​ចាប់ផ្តើម​ដំណើ​ការ​ល្អ​ឡើង​វិញ​។

៣) – យុទ្ធសាស្ត្រ​វាយលុក​ពង្រីក​ទីផ្សារ​ ឬ​ចាប់​យក​ឱកាស​ថ្មី​ៗ (Market penetration and investing in new opportunities) ៖ ក្នុង​ខណៈ​ដែល​អាជីវកម្ម ឬ​ការ​វិនិយោគ​ដំណើ​ការ​ធម្មតា អ្នកមាន​ប្រព័ន្ធ​គ្រប់គ្រង​ផ្ទៃក្នុង​រឹង​មាំ មាន​ធនធានមនុស្ស​គ្រប់គ្រាន់ និង​មាន​សមត្ថភាព​ផ្នែក​​ហិរញ្ញវត្ថុ​ខ្ពស់ នោះ​ជា​ឱកាស​វាយលុក​ ដើម្បី​ទន្ទ្រាន​ពង្រីក​ទីផ្សារ និង​ចាប់​យក​ឱកាស​ថ្មី​ៗ​។ នេះ​ជា​ឱកាស​ដ៏​ល្អ​បំផុត​សំរាប់​ពង្រីក​អាជីវកម្ម ​និង​ទំហំ​ផលប​ត្រ័​វិនិយោគ​ប្រកបដោយ​គុណ​ភាព។

យ៉ាងណាមិញ តើ​លោក​អ្នកជា​ម្ចាស់​អាជីវកម្ម​យល់​យ៉ាងណា​ដែរ​ថា ​តើ​លោក​អ្នក​អាច​នឹង​ជ​ម្នះ​លើ​វិបត្តិ​នេះ​ឬ​យ៉ាងណា ?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ