ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​នៅ​អូរ​សោម​មាន​ទម្លាប់​ទទួលទាន​ទឹកសន្សើម​និង​គ្រាប់​ក្រវាញ​ជឿ​ថា​ជួយឱ្យ​​អាយុ​វែង

3 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្ត​ពោធិ៍សាត់​ ៖ នៅ​ពេល​និយាយ​ពី​វិស័យ​ទេសចរណ៍​របស់​ខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ មិន​ភ្លេច​និយាយ​ដល់​ឃុំ​អូរ​សោម របស់​ស្រុក​វាល​វែង​នោះ​ឡើយ ។…

ខេត្ត​ពោធិ៍សាត់​ ៖ នៅ​ពេល​និយាយ​ពី​វិស័យ​ទេសចរណ៍​របស់​ខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ មិន​ភ្លេច​និយាយ​ដល់​ឃុំ​អូរ​សោម របស់​ស្រុក​វាល​វែង​នោះ​ឡើយ ។ លោក​បាន​អះអាង​ថា​អូរ​សោម​ជា​តំបន់​ទេសចរណ៍ធម្មជាតិ ដែល​មាន​អាកាសធាតុ​ក្រ​ជាក់ មិន​ខុស​ពី​ខេត្តមណ្ឌលគិរី​នោះ​ឡើយ ។

នៅ​មានរឿង​មួយទៀត ដែល​យើង​អាច​និយាយ​ថា​ជា​រឿង​ចម្លែក ឬ​ករណី​ពិសេស​ក៍ថា​បាន នោះ​គឺថា ប្រជាពលរដ្ឋ​នៅ​អូរ​សោម​ដែល​ភាព​ច្រើន​ជា​ជនជាតិ​ដើម​ភាគតិច ក្នុង​មួយ​ឆ្នាំ​រយៈពេល​បី​ខែ​គឺ​ពួក​គាត់​មិន​ទទួលទាន​ទឹក​ធម្មតា​ទេ ពួក​គាត់​ទទួលទាន​ទឹកសន្សើម​ជំនួស​ទឹក​ធម្មតា​វិញ​។

លោក ម៉ៅ ធនិន ថា​ចន្លោះ​ពី​ខែវិច្ឆិកា ដល់​ខែមករា ជា​ពេលវេលា​ដែល​ពលរដ្ឋ​នៅ​ទីនោះ​ទទួលទាន​ទឹកសន្សើម ហើយ​ការ​ទ​ទួន​ទាន​សន្សើម​លាយ​នឹង​គ្រាប់​ក្រវាញ បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​នៅ​ទីនោះ​មាន​អាយុ​វែង គឺ​មាន​អ្នកខ្លះ​អាយុ​ជាង​១០០​ឆ្នាំ​ឯណោះ​។

លោក​អភិបាលខេត្ត​បាន​ពោល​បញ្ជាក់​ថា «​ពលរដ្ឋ​នៅ​អូរ​សោម ថា​គ្រាប់​ឬ​ផ្លែ​ក្រវាញ​ជា​ថ្នាំ​ព្យាបាល​ជំងឺ ១០០ មុខ​»​។ លោក​បាន​បន្ត​ថា ពលរដ្ឋ​បាន​យក​គ្រាប់​ក្រវាញ​ធ្វើ​ម្ហូប មក​ស្ងោរ​ជាមួយ​សាច់ និង​បន្លែ​ទទួលទាន​។ ក្រវាញ​ជា​រុក្ខជាតិ​មួយ​ប្រភេទ ដែល​រាប់​បញ្ចូល​ថា​ជា​ប្រភេទ​ប្រទាល​ដែល​ច្រើន​ដុះ​នៅ​តាម​តំបន់​ភ្នំ ពិសេស​នៅ​ពោធិ៍សាត់​និង​បាត់ដំបង​នោះ​តែ​ម្តង​។

លោក ម៉ៅ ធនិន និយាយ​ដូច្នេះ​ថា «​ប្រជាពលរដ្ឋ​លោក​យក​គ្រាប់​ក្រវាញ​មក​ធ្វើ​ម្ហូប​ទទួលទាន​។ យក​គ្រាប់​ក្រវាញ​មក​ស្ងោរ ជាមួយ​សាច់ និង​បន្លែ​ទទួលទាន​។ ទទួលទាន​ក្រវាញ​និង​ទឹកសន្សើម​បាន​ធ្វើ​ឲ្យ​ពួក​គាត់​មាន​ព្រះ​ជន្ម​វែង​ណាស់ ខ្លះ​ដល់​១០០​ឆ្នាំ​ឯណោះ​»​។

នៅ​ក្នុង​សន្និសីទកាសែត​មួយ និយាយ​ពី​វឌ្ឍនភាព​របស់​ខេត្តពោធិ៍សាត់ កាលពី​ពេល​ថ្មី​នេះ នៅ​ភ្នំពេញ លោក​អភិបាលខេត្ត​ថា មាន​សក្តានុពល​ទេសចរណ៍ ៣៤​កន្លែង​តំបន់​។ ខេត្ត​បាន​ចែក​តំបន់​ទេសចរណ៍​ទាំងនោះ​ជា​បី​ផ្នែក ដាច់​ពី​គ្នា គឺ​តំបន់​ទឹកទន្លេ​សាប តំបន់​ជាយ​ៗ​ក្រុង និង​ទីប្រជុំជន និង​តំបន់​ភ្នំ​។

អូរ​សោម​ដែល​ជា​តំបន់​ភ្នំពេញ ជា​អេកូ​ទេ​ចរណ៍ ដែល​ពី​មុន​ពិបាកធ្វើ​ដំណើរ​ទៅ​ដល់​ពេល​នេះ គេ​អាច​ទៅ​ដល់ទី​នោះ តាម​ផ្លូវ​៥៥ ដែល​ទើប​សម្ពោធ​នៅ​ក្នុង​ឆ្នាំ​២០២០​នេះ​។ ផ្លូវ​៥៥ មាន​សណ្ឋាន​ដូច​ជា​សត្វ​ស​ពស់ បត់​ចុះ​បត់​ឡើង ឡើង​ចុះ​ភ្នំ​នោះ កំពុង​ក្លាយជា​ចំនុច​ទេ​ចរណ៍​ដ៍​ទាក់ទាញ​មួយ​របស់​ខេត្តពោធិ៍សាត់​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ