ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់​កន្ត្រាក់​វាយប្រហារ​ផ្ទះ​ប្រជា​ពល​រដ្ឋ​ជិត​៤០០​ខ្នង

3 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ លំនៅ​ឋាន​ប្រមាណ​៣៧០ខ្នង បាន​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ខណៈ​មាន​ភ្លៀង​ធ្លាក់​កាលពី​ព្រលប់​ថ្ងៃ​ទី​៥ ខែមិថុនា​កន្លងទៅ នៅ​ឃុំ​សំបូរ ស្រុក​សំរោង​ទង ដែល​ខ្លះ​ប៉ើង​ដំបូល និង​ខ្លះ​ទៀត​ដួល​រលំ​រាប​ដល់​ដី ។…

ខេត្តកំពង់ស្ពឺ ៖ លំនៅ​ឋាន​ប្រមាណ​៣៧០ខ្នង បាន​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ខណៈ​មាន​ភ្លៀង​ធ្លាក់​កាលពី​ព្រលប់​ថ្ងៃ​ទី​៥ ខែមិថុនា​កន្លងទៅ នៅ​ឃុំ​សំបូរ ស្រុក​សំរោង​ទង ដែល​ខ្លះ​ប៉ើង​ដំបូល និង​ខ្លះ​ទៀត​ដួល​រលំ​រាប​ដល់​ដី ។ ជា​ពិសេស​ដំបូល និង​ជញ្ជាំង​ដែក​សង្ក​សី ត្រូវ​ខ្យល់​បក់​ប៉ើង​រាយ​ប៉ាយ​ក្លាយជា​មហន្តរាយ​ធំ​មួយ ។

យោង​តាម​របាយការណ៍​របស់​រដ្ឋបាល​ស្រុក​សំរោង​ទង​ឲ្យ​ដឹង​ថា នេះ​គឺជា​លើក​ដំបូង​នៅ​ដើម​រដូវ​វស្សា​នេះ ដែល​នៅ​ឃុំ​សំបូរ​បាន​ជួប​ប្រទះ​នូវ​គ្រោះ​ធម្មជាតិ ដ៏​អាក្រក់​មិន​ធ្លាប់​មាន ។ ការ​រង​គ្រោះ​ខូចខាត​ផ្ទះសម្បែង បាន​កើត​មាន​ទាំង​១៨​ភូមិ​តែ​ម្តង ដូច​ឃុំ​សំបូរ​នៅ​ចំ​មុខ​ខ្យល់ព្យុះ​កំណាច​នេះ ។ តែ​យ៉ាងណា​ក៏​ដោយ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ណា​ម្នាក់​ទេ ។

បើ​តាម​អ្នក​ភូមិ​និយាយ​ថា មុន​ពេល​កើតហេតុ​គឺ​មេឃ​ស្រទំ ហើយ​មួយសន្ទុះ​ក្រោយមក ស្រាប់តែ​ប្រែ​ក្លាយជា​ខ្មៅ​ខ្លាំង រួច​ហើយ​ធ្លាក់​ភ្លៀង​តំណក់​ទឹកធំ​ៗ លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់​ផង​បណ្តាល​ឲ្យ​ផ្ទះ​ខ្លះ​ប៉ើ​ង​ដំបូល ផ្ទះ​ខ្លះ​ទៀត​ដួល​រលំ​បាក់បែក​ខ្ទេចខ្ទី តែ​មិន​មាន​គ្រោះថ្នាក់​ដល់​ជីវិត​មនុស្ស​ឬ​សត្វ​ទេ ។

បន្ទាប់​ពី​ស្ងប់ស្ងាត់ អាជ្ញាធរ​មូលដ្ឋាន​បាន​រាយការណ៍​ទៅ​ថ្នាក់លើ ដើម្បី​ចុះ​សួរសុខទុក្ខ និង​ពិនិត្យ​មើល​ទំហំ​នៃ​ការ​ខូចខាត និង​បាត់បង់ ងាយស្រួល​ផ្តល់​ព័ត៌មាន​ទៅ​ថ្នាក់លើ​ទៀត ដែល​សរុប​បណ្ដោះអាសន្ន មាន​ប្រមាណ​៣៧០​ខ្នង​ផ្ទះ​ទាំង​តូច​ទាំង​ធំ ៕ (​ដកស្រង់​ចេញពី​វេ​ប​សាយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ