ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះរុះរើ​របង​រោងចក្រ និង​ផ្ទះ​ដើម្បី​ពង្រីក​ផ្លូវ​ ក្រោយជូនដំណឹងជាង​១ខែ​ (មានវីដេ​អូ​)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​អាជ្ញាធរ​សង្កាត់​ចោម​ចៅ​ទី​៣​បាន​ដាក់​គ្រឿងចក្រ​កាយ​ និង​វាយ​កម្ទេច​របង​រោងចក្រ​កាត់ដេរ​មួយ​កន្លែង ​រួម​នឹង​របង​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត បន្ទាប់​ពី​​​មានការ​ជូនដំណឹង​​រយៈពេល​ជាង​១​ខែរួចមក​ ហើយ​ក៏​មានការ​ឯកភាព​ឱ្យ​​វាយ​ពី​ម្ចាស់​ទីតាំង​ខាងលើ ដើម្បី​ស្ថាបនា​ពង្រីក​ផ្លូវ​ឲ្យ​ធំ​ទូលាយ​សម្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​។ ជា​ពិសេស​នៅ​ពេល​កើត​មាន​គ្រោះ​មហន្តរាយ​ផ្សេង​ៗ​កើតឡើង​ដូច​ជា​គ្រោះ​អគ្គិភ័យ​ជាដើម ងាយស្រួល​រថយន្ត​ពន្លត់​អគ្គិភ័យ​…

រាជធានី​ភ្នំពេញ ​៖ ​អាជ្ញាធរ​សង្កាត់​ចោម​ចៅ​ទី​៣​បាន​ដាក់​គ្រឿងចក្រ​កាយ​ និង​វាយ​កម្ទេច​របង​រោងចក្រ​កាត់ដេរ​មួយ​កន្លែង ​រួម​នឹង​របង​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត បន្ទាប់​ពី​​​មានការ​ជូនដំណឹង​​រយៈពេល​ជាង​១​ខែរួចមក​ ហើយ​ក៏​មានការ​ឯកភាព​ឱ្យ​​វាយ​ពី​ម្ចាស់​ទីតាំង​ខាងលើ ដើម្បី​ស្ថាបនា​ពង្រីក​ផ្លូវ​ឲ្យ​ធំ​ទូលាយ​សម្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​។ ជា​ពិសេស​នៅ​ពេល​កើត​មាន​គ្រោះ​មហន្តរាយ​ផ្សេង​ៗ​កើតឡើង​ដូច​ជា​គ្រោះ​អគ្គិភ័យ​ជាដើម ងាយស្រួល​រថយន្ត​ពន្លត់​អគ្គិភ័យ​ ឬ​រថយន្ត​សង្គ្រោះ​ចូល​ទៅ​អន្តរាគមន៍​សង្គ្រោះ​បាន​ទាន់​ពេលវេលា​។

សកម្មភាព​វាយ​របង​ពង្រីក​ផ្លូវ​នេះ​បាន​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ​២០២០ នៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងជើង​២ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​ ក្រោម​ការ​ដឹកនាំ​ដោយ​លោក​វ៉ា សា​វឿ​ន ចៅ​សង្កត់​សង្កាត់​ចោម​ចៅ​ទី​៣ ដោយ​មានការ​ចូលរួម​ពី​សំណាក់​លោក​សុទ្ធ សុ​ជាតិ និង​លោក​អុ​ឹ​ម វ​ណ្ណា ដែល​ជា​ចៅសង្កាត់​រង​សង្កាត់​ចោម​ចៅ​ទី​៣ ផង​ដែរ ​។ ​មិន​តែ​ប៉ុណ្ណោះ ​ក្រោយ​ពេល​វាយ​របង​និង​រៀបចំ​សម្អាត​ផល​ប៉ះពាល់​រួចរាល់​ នឹង​មានការ​ស្ថាបនា​ផ្លូវ​បេតុង​ដោយ​ការ​ប្រើស​រ​សៃ​ដែក​រឹង​មាំ​ដែល​ចំណាយ​ថវិកា​ដោយ​សាលា​រាជធានី​ភ្នំពេញ​។

លោក​វ៉ា សា​វឿ​ន ចៅ​សង្កត់​សង្កាត់​ចោម​ចៅ​ទី​៣​បាន ប្រាប់​ឲ្យ​ដឹង​ថា ផ្លូវ​ដែល​ត្រូវ​ស្ថាបនា​នា​ពេល​នេះ​មាន​ប្រវែង​បណ្ដោយ​១,២០០​ម៉ែត្រ ហើយ​មាន​ទំហំ​ទទឹង​ត្រឹមតែ​៣​ទៅ​៤​ម៉ែត្រ​តែ​ប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​ជួប​ការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​មក​យ៉ាង​ខ្លាំង ព្រោះតែ​តូច​ចង្អៀត​ពេក​រួម​ផ្សំ​និង​ត្រូវ​ទឹក​លិច​ភក់ជ្រាំ​ថែម​ទៀត​ផង​។​រហូត​មក​ដល់​ពេល​នេះ​ផ្លូវត្រូវ​បាន​ស្ថាបនា​ដោយ​សាលា​រាជធានី​ភ្នំពេញ​ដោយ​ការ​ចាក់​ក្រាល​បេតុង​ឆ្អឹង​ដែក​រឹង​មាំ និង​ត្រូវ​ពង្រីក​ទំហំ​ទទឹង​ឲ្យ​បាន​៨​ម៉ែត្រ ប៉ុន្តែ​ការ​ចាក់​បេតុង​៦​ម៉ែត្រ​ប៉ុ​ណ្ណោះ​​គឺ​ទុក​ចំណី​ផ្លូវ​ម្ខាង​១​ម៉ែត្រ​សម្រាប់​អ្នកដំណើរ​ថ្មើរជើង​។

លោក​ចៅសង្កាត់​បាន​បន្ត​ថា នៅ​ក្នុង​ការ​ពង្រីក​ផ្លូវ​នេះ​មាន​ផល​ប៉ះពាល់​ច្រើន​គឺ​របង​រោងចក្រ​និង​របង​ផ្ទះ​ប្រជាពលរដ្ឋ ហើយ​អាជ្ញាធរ​សង្កាត់​បាន​ធ្វើការ​ជូនដំណឹង​ដល់​​ពួក​គាត់​ឲ្យ​ការ​រុះរើ​រយៈពេល​ជាង​១​ខែ​កន្លង​មក​ហើយ ពួក​គាត់​ក៏​ឯកភាព​ឲ្យ​រុះរើ​អស់ហើយ​ដែរ ប៉ុន្តែ​ដោយសារ​តែ​ពួក​គាត់​គ្មាន​កម្លាំង​ដើម្បី​រុះរើ​ទើប​ប្រគល់​ភារកិច្ច​នេះ​ឲ្យ​អាជ្ញាធរ​ជួយ​ធ្វើការ​រុះរើ​ជូន​ពួក​គាត់ ​។ ​បន្ទាប់​ពី​មានការ​ឯកភាព​និង​ចូលរួម​សហ​ការណ៍ ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​និង​ម្ចាស់​រោងចក្រ​ដែល​ស្ថិត​នៅ​ជាប់​អម​សងខាង​ផ្លូវ​នោះ​ទើប​ពេល​នេះ​លក​ដឹកនាំ​កម្លាំង​ចុះ​ទៅ​កាន់​ទីនោះ​ដាក់​គ្រឿងចក្រ​វាយ​រុះរើ​របង​ថ្ម​ដែល​ប៉ះពាល់​ដល់​ការ​ពង្រីក​ផ្លូវ​នោះ​តែ​ម្ដង​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ