ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវា​មន្ទីរពេទ្យ​យោធា​អា​មេ​រិ​កUSNS MERCY ចាក​ចេញពី​កម្ពុជា បន្ទាប់​ពី​បំពេញ​បេស​កម្ម​មនុស្សធម៌

13 ឆ្នាំ មុន

ខេត្ដ​ព្រះ​សីហ​នុ ៖ នាវា​មន្ទីរពេទ្យ​យោធា​អា​មេ​រិ​ក​ឈ្មោះ USNS MERCY ដែលបាន​ចូល​ចត​នៅ​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះសីហ​នុ នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃ ទី​១៥ មិថុនា បាន​ចាកចេញ​ទៅ​វិញ​នៅ​វេលាម៉ោង​៣​រសៀល​ថ្ងៃ​ទី​២៥ មិថុនា ដោយ​នាំទៅ​ជាមួយ​នូវ​ភាព​ជោគជ័យ និង​ការ​កោតសរសើរ​ដោយ​ស្មោះ​អស់ពីដួងចិត្ដ​ពី​សំណាក់បងប្អូន​ប្រជាពលរដ្ឋ​ កម្ពុជា​ដែល​បាន​ទទួលការ​ព្យាបាល​យ៉ាង​យកចិត្ដទុកដាក់​រយៈពេល​កន្លង​មក ។

ខេត្ដ​ព្រះ​សីហ​នុ ៖ នាវា​មន្ទីរពេទ្យ​យោធា​អា​មេ​រិ​ក​ឈ្មោះ USNS MERCY ដែលបាន​ចូល​ចត​នៅ​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះសីហ​នុ នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃ ទី​១៥ មិថុនា បាន​ចាកចេញ​ទៅ​វិញ​នៅ​វេលាម៉ោង​៣​រសៀល​ថ្ងៃ​ទី​២៥ មិថុនា ដោយ​នាំទៅ​ជាមួយ​នូវ​ភាព​ជោគជ័យ និង​ការ​កោតសរសើរ​ដោយ​ស្មោះ​អស់ពីដួងចិត្ដ​ពី​សំណាក់បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​បាន​ទទួលការ​ព្យាបាល​យ៉ាង​យកចិត្ដទុកដាក់​រយៈពេល​កន្លង​មក ។

លោក​ចាន់ វិបុល ប្រធាន​មន្ទីរពេទ្យបង្អែក​ចំការ​ចេក​បានឱ្យ​ដឹង​ថា ក្រុម​គ្រូពេទ្យយោធា​របស់​សហរដ្ឋអាមេរិក​ដែល​មក​ពិនិត្យ​ព្យាបាល​ជំងឺ​ដោយ​មនុស្សធម៌​នោះ គឺ​មានរយៈពេល​៧​ថ្ងៃ ក្នុង​នោះ​ពិនិត្យ និង​ព្យាបាល​នៅ​ក្រុងព្រះសីហនុ​មាន​រយៈពេល​៦ថ្ងៃ និង​នៅ​ឃុំ​អណ្ដូង​ថ្ម ស្រុក​ព្រៃ​នប់​រយៈពេល​មួយ​ថ្ងៃ ។ ចំពោះ​តួលេខ​ពិត​នៃ​អ្នកជំងឺ​សរុប​លោក​ពុំ​ដឹង​ច្បាស់​ទេ គ្រាន់តែ​ដឹងត្រួស​ៗ​ថា មាន​អ្នកជំងឺ​សរុប​ប្រមាណ​ជាង ៦​ពាន់​នាក់​ដែល​បាន​ទទួល​ការ​ព្យាបាល ។

យោង​តាម​គ្រូពេទ្យ​ដែល​ព្យាបាល​នៅលើ​នាវា​បានឱ្យ​ដឹង​ថា ការ​ពិនិត្យ​និង​ព្យាបាល​ដោយ​មនុស្សធម៌​របស់​ក្រុម​គ្រូពេទ្យរបស់​លោក ដែល​សុទ្ធតែ​ជា​យោធា​នោះ គឺជាបេសកកម្ម​មួយ​មាន​រយៈពេល​១៤៤​ថ្ងៃដោយ​មាន​ប្រទេស​ចំនួន​៥ ត្រូវ​ចូល​ចត​និងព្យាបាលក្នុង​នោះ​មាន​ប្រទេស​វៀតណាម កម្ពុជា សិង្ហ​បុរី ឥណ្ឌូ​ណេ​ស៊ី និង​ទី​ម័​រ​ខាងកើត ។ គ្រូពេទ្យ​ដដែល​បាន​បន្ដ​ទៀត​ថា លោក​មាន​ក្ដី​រំភើប និង​រីករាយ​បំផុត​ដែល បាន​បំពេញការងារ​មនុស្សធម៌​ជូន​ប្រជា​ពលរដ្ឋ​កម្ពុជា ។ លោក​ស្រលាញ់​ប្រជាពលរដ្ឋកម្ពុជា ព្រោះ​កម្ពុជា​មាន​វប្បធម៌ អរិយធម៌ និង​ប្រពៃណី​គួរ​ឱ្យ​ស្រលាញ់​និង​គោរព​បំផុត ៕