ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងសុខាភិបាល​ព្រមាន​​​ថ្មី​ថា​ រលក​ទី​២​ កូ​វី​ដ​១៩​ អាច​នឹង​មាន បើ​ពលរដ្ឋ​ធ្វេស​ប្រហែស

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ជាមួយនឹង​ការ​រក​ឃើញ​ករណី​ជំងឺ​កូ​វី​ដ​១៩ ថ្មី​មួយទៀត​នៅ​ថ្ងៃ​ទី​៧ មិថុនា​នេះ ក្រសួង​សុខា​ភិ​បាក​បាន​ដាស់តឿន​ដល់​​ពលរដ្ឋ​កម្ពុជា​ជា​ថ្មី ឲ្យ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ដើម្បី​ឲ្យ​ឆ្លង​ជំងឺ​កូវីដ​​១៩ និង​បន្ត​តាមដាន​សុខភាព​ផ្ទាល់ខ្លួន​ជាប់​ជា​និច្ច និង​ថា «​រលក​ទី​២…

រាជធានី​ភ្នំពេញ ​៖ ជាមួយនឹង​ការ​រក​ឃើញ​ករណី​ជំងឺ​កូ​វី​ដ​១៩ ថ្មី​មួយទៀត​នៅ​ថ្ងៃ​ទី​៧ មិថុនា​នេះ ក្រសួង​សុខា​ភិ​បាក​បាន​ដាស់តឿន​ដល់​​ពលរដ្ឋ​កម្ពុជា​ជា​ថ្មី ឲ្យ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ដើម្បី​ឲ្យ​ឆ្លង​ជំងឺ​កូវីដ​​១៩ និង​បន្ត​តាមដាន​សុខភាព​ផ្ទាល់ខ្លួន​ជាប់​ជា​និច្ច និង​ថា «​រលក​ទី​២ ​នឹង​អាច​មាន ​ប្រ​សិន​​បើ​ពលរដ្ឋ​មិន​នាំ​គ្នា​ការពារ​ខ្លួន​នោះ​»​។

នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​មិថុនា​នេះ ក្រសួងសុខាភិបាល​បាន​ប្រកា​សថា បាន​រក​ឃើញ​ករណី​វិជ្ជមាន កូ​វី​ដ​​១៩​ថ្មី​មួយ​ករណី​ទៀត លើ​បុរស​ជនជាតិ​ខ្មែរ​-​បារាំង ​អាយុ​៣០​ឆ្នាំ​ម្នាក់​។ ក្រសួង​ថា ​បុរស​ផ្ទុក​ជំងឺ​ផ្លូវដង្ហើម​នេះ បាន​ធ្វើ​ដំណើរ​ពី​បារាំង​មក​កម្ពុជា ​តាម​ជើង​យន្ត​សា​ធារ​រណ​រដ្ឋ​កូរ៉េ​។ បច្ចុប្បន្ន​​គាត់​​ត្រូវ​បា​នប​ញ្ជួ​ន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ក្នុង​រាជធានី​ភ្នំពេញ​។

កម្ពុជា​ មាន​វត្តមាន​អ្នកជំងឺ​កូ​វី​ដ​១៩ សរុប​ពេល​នេះ​ចំនួន​១២៦​នាក់ តែ​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​មាន​តែ​៣​នាក់​ប៉ុណ្ណោះ ខណៈ​អ្នកជំងឺ​១២៣​នាក់​បានជា​សះស្បើយ ហើយ​កម្ពុជា ​គ្មាន​ករណី​ស្លាប់​ដោយ​កូ​វី​ដ ១៩ នោះ​ទេ​។

ការ​ឆ្លង​ថ្មី​មិនសូវ​មាន អ្នកជំងឺ​បាន​ព្យាបាល​អស់ ជា​ប្រការ​មួយ ហាក់​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ជា​ច្រើន ធ្វេស​ប្រហែស និង​បាន​វិល​ទៅ​រក​សកម្មភាព​ជីវភាព​ប្រចាំ​ថ្ងៃ​ដូច​ទម្លាប់​ចាស់ ដោយ​មិនសូវ​បាន​ពាក់​​ម៉ាស រក្សា​គម្លាត ហើយ​បាន​ជួបជុំ​គ្នា ដើរ​កម្សាន្ត និង​ចល័ត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​។ សកម្មភាព​ទាំងនេះ​ ត្រូវ​បាន​ក្រសួងសុខាភិបាល​ព្រមាន​ជា​ញឹកញាប់​ពី​ការ​ចម្លង​រលក​ទី​២​។

នៅ​ថ្ងៃ​ទៀត​ក្រសួង​បាន​បញ្ជាក់​ថា «​ការ​រក​ឃើញ​ករណី​ឆ្លង​ថ្មី​រប៉េះរប៉ោះ​ៗ​នេះ បង្ហាញ​ពី​ស្ថាន​ភាព​ចម្លង​វីរុស​កូ​វី​ដ​១៩ នៅ​កម្ពុជា ​មានការ​ពិបាក​ប៉ាន់ស្មាន​ពី​លទ្ធ​នៃ​ការ​ច​ម្ល​ហ​ឲ​ង​វីរុស​នេះ នៅ​ក្នុង​ប្រទេស និង​នៅ​តែ​ជា​ហានិភ័យ​សុខភាព​សាធារណៈ ដែល​តម្រូវ​ឲ្យ​បុគ្គល​គ្រប់​រូប​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ និង​បន្ត​ការពារ​សុខភាព​ផ្ទាល់​ជាប់​ជា​និច្ច​»​។

លោកស្រី ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​ និង​ជា​អ្នកនាំពាក្យ​បាន សង្កេត​ឃើញ​ថា​​ បច្ចុប្បន្ន​នេះ ​មាន​ពលរដ្ឋ​បាន​កំពុង​ធ្វើ​សកម្មភាព​ចល័ត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​។ ពលរដ្ឋ​បាន​បង្កើត​កម្ម​វិ​ជី​ជូ​ប​ជុំ កម្សាន្ត ដែល​ឥរិយា​បទ​ធ្វេសប្រហែស និង​សន្តិភាព​និយម​បែប​នេះ អាច​មាន​ករណី​ឆ្លង​រលក​ទី​២​នៅ​កម្ពុជា​។

ជាមួយ​ការ​សង្កេត​ឃើញ​សកម្មភាព​ធ្វេសប្រហែស​របស់​មនុស្ស ភ្លេច​ថា​ មាន​ជំងឺ​កូ​វី​ដ​១៩ ចាំ​ឆ្លង​ជា​និច្ច​នោះ ក្រ​សូ​ង​សុខាភិបាល​បាន​ព្រមាន​ថា «​ហានិភ័យ​សុខភាព​ដែល​អាច​នឹង​អាច​កើត​មាន​ឡើង នូវ​ការ​ច​ម្លេ​ង​រោគ​ក្នុង​ចំណោម​ក្រុម​មនុស្ស នៅ​កន្លែង​ណាមួយ នៅ​ពេល​ណាមួយ និង​នៅ​កាលៈ​ទេសៈ​ណាមួយ ហើយ​ដែល​អាច​ឈាន​ទៅ​ដល់ ស្ថានភាព​នឹង​អាច​កើត​មាននូវ​រលក​ទី​២ នៃ​ការ​ចម្លង​វីរុស​កូ​វី​ដ​១៩​នៅ​ក្នុង​ប្រទេស​កម្ពុជា​» ។

តាម​លិខិត​ដដែល​នោះ លោក​ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ក្រើនរំលឹក​ពលរដ្ឋ​ឲ្យ​​បន្ត​កិច្ចការ​សុខភាព​របស់​ខ្លួន ដោយ​បុគ្គល​គ្រប់​រូប​ត្រូវ​អនុវត្ត​វិធាន​សាមញ្ញ​ៗ ដូច​ជា​ឧស្សាហ៍​លាង​សម្អាត​ដៃ ពាក់​ម៉ាស រក្សា​គម្លាត​ពី​គ្នា ពេល​ក្អក កណ្តាស​ខ្ទប់មាត់​ដោយ​ក្រមារ ឬ​ម៉ាស ជាដើម​។

មន្ត្រី​សុខាភិបាល បាន​ដាស់តឿន​ពលរដ្ឋ​ថា​ គេ​អាច​វិល​ទៅ​រក​សកម្មភាព​ជា​ប្រចាំ​ថ្ងៃ​បាន តែ​មិន​មែន​​ជាមួយ​ទម្លាប់​ចាស់​នោះ​ទេ គឺ​ត្រូវ​បង្កើត​ទម្លាប់​ថ្មី ក្នុង​ការ​រស់នៅ​ក្នុង​ការ​ប្រឆាំង​ជំងឺ​កូ​វី​ដ​១៩​បើ​មិន​ដូច្នេះ​ហានិភ័យ​នៃ​ការ​ឆ្លង​ក្នុង​សហគមន៍​នឹង​មាន​។

សម្តេច​ហ៊ុន សែន នៅ​ថ្ងៃនេះ ក៍បាន​ដាស់តឿន​ពលរដ្ឋ​ឲ្យ​បន្ត​ការពារ​ជំងឺ​កូ​វី​ដ​១៩​នេះ​ដែរ​។ សម្តេ​ច​បាន​គូសបញ្ជាក់​ថា «​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​មាន​ម៉ាស ទឹក​អាល់កុល ឬ​ជែ​ល​ដាក់​ជាប់​តាម​ខ្លួន​ជា​ប្រចាំ​។ ព្រោះ​ជំងឺ​នេះ​ងាយ​ឆ្លង​ណាស់​។ កុំ​ធ្វេសប្រហែស​អោយ​សោះ ឬ​គិត​លេង​ៗ​ថា ​មិន​អី​ទេ ប្រទេស​យើង​មិន​ឆ្លង​ទេ នោះ​គឺ​កំពុង​ប្រថុយ​នឹង​គ្រោះថ្នាក់​ធំ​ហើយ​។ ជំងឺ​កូ​វី​ដ​១៩​ដ៏​កាច​សាហាវ​នេះ​ កំពុង​ឆ្លង​រាតត្បាត​នៅ​ពាសពេញ​ពិភពលោក ដែល​មិន​ទាន់​មាន​ថ្នាំ​ព្យាបាល​នៅ​ឡើយ​​ទេ​។ ដូច្នេះ​គ្រប់​គ្នា​ត្រូវ​ប្រុង​ប្រយ័ត្ន​ការពារ​សុខភាព​» ៕ ដោយ ៖ អ​.​សួស្តី