ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រ​សិន​ដូច្នោះ​មែន សង្ស័យ​ថ្លើម​ពាស​មេឃ​​ឯណោះ មិនមែន​ថ្លើមធំ​ទេ​! (វីដេអូ​)

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល បុរស​ម្នាក់​ហ៊ាន​ដាក់​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​រុញ​ដុត​បំផ្លិចបំផ្លាញ​ព្រៃ​លិច​ទឹក​ជម្រក​ត្រី​ពង​កូន និង​ជីក​កាយ​យក​អាច​ម៌​ដី​តំបន់ (​ស​.​ជ​.​ណ​) ដែល​ក្រុម​គណៈ​ក​ម្មា​ការ​ចម្រុះ​ខេត្តកណ្តាល ចុះ​អង្កេត​វាស់វែង​បាញ់​ម៉ាស៊ីន (​ជី​ភី​អេស​) ដើម្បី​រក្សា​ការពារ​ទុកជា​ដី​សម្បត្តិ​របស់​រដ្ឋ បែរជា​រំលោភ​យក​មក​ធ្វើ​ជា​កម្មសិទ្ធិ​ប្រយោជន៍​ផ្ទាល់ខ្លួន​ទៅ​វិញ​។ សកម្មភាព​នេះ…

ខេត្តកណ្តាល បុរស​ម្នាក់​ហ៊ាន​ដាក់​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​រុញ​ដុត​បំផ្លិចបំផ្លាញ​ព្រៃ​លិច​ទឹក​ជម្រក​ត្រី​ពង​កូន និង​ជីក​កាយ​យក​អាច​ម៌​ដី​តំបន់ (​ស​.​ជ​.​ណ​) ដែល​ក្រុម​គណៈ​ក​ម្មា​ការ​ចម្រុះ​ខេត្តកណ្តាល ចុះ​អង្កេត​វាស់វែង​បាញ់​ម៉ាស៊ីន (​ជី​ភី​អេស​) ដើម្បី​រក្សា​ការពារ​ទុកជា​ដី​សម្បត្តិ​របស់​រដ្ឋ បែរជា​រំលោភ​យក​មក​ធ្វើ​ជា​កម្មសិទ្ធិ​ប្រយោជន៍​ផ្ទាល់ខ្លួន​ទៅ​វិញ​។

សកម្មភាព​នេះ បាន​ប្រព្រឹត្ត​ឡើង​រយៈពេល​២​ឆ្នាំ​មក​ហើយ នៅ​ត្រង់​ចំណុច​បឹង​ក្បាលជ្រោយ និង​បឹង​បបោស អតីត​ឡូ​តិ៍​នេសាទ​លេខ​១៨ ស្ថិត​ក្នុងភូមិ​ពាម​តា​ឯក ឃុំ​ពាម​ឧកញ៉ា​អុង ស្រុក​ល្វាឯម ខេត្តកណ្តាល​។ ឈ្មួញ​ឈ្មោះ ស៊ីវ សា​វន បាន​ដាក់​គ្រឿងចក្រ (​អា​អ៊ិ​ច​) ចំនួន​២​គ្រឿង​, អា​ប៊ុល​រុញ​ព្រៃ និង​ឡាន​ដឹក​ជញ្ជូន​អាច​ម៌​ដី​លក់​ជា​ច្រើន​គ្រឿង ចាក់​រំលោភ​យក​ដី​ចំណី​ព្រែក​ទៀត​ផង​។

បើ​តាម​ប្រភព​ពី​មន្ត្រី​ស្រុក​ល្វាឯម បាន​បង្ហើប​ឱ្យ​ដឹង​ថា ដី​បឹង​ព្រៃ​លិច​ទឹក​ជម្រក​ត្រី​ពង​កូន (​អតីត​ឡូ​តិ៍​នេសាទ​លេខ​១៨) នៃ​ដែន​គ្រប់គ្រង​រដ្ឋបាល​ចំនួន​៤​ឃុំ គឺ​ឃុំ​សារិកាកែវ ឃុំ​ពាម​ឧកញ៉ា​អុង ឃុំ​ព្រែក​ក្មេង និង​ឃុំ​បា​រ៉ុ​ង ស្រុក​ល្វាឯម ត្រូវ​បាន​ក្រុម​គណៈ​ក​ម្មា​ការ​ចម្រុះ​ខេត្តកណ្តាល ចុះ​អង្កេត​វាស់វែង​បាញ់​ម៉ាស៊ីន ជី​ភី​អេស និង​ចេញ (​ស​.​ជ​.​ណ​) ដើម្បី​រក្សា​ដី​ទំហំ​ប្រមាណ​៣០០០​ហិ​កតា ទុកជា​សម្បត្តិ​រដ្ឋ ព្រមទាំង​បាន​បោះបង្គោល​ទុយោ​ពណ៌​ខៀវ ចាក់​ដោយ​បេតុង​ខ្ពស់​ៗ និង​មាន​បង់​លេខ​ដី​២៥​ព័ទ្ធ​ជុំវិញ តាំងពី​ប្រហែល​៣​ឆ្នាំ​មុន​រួចរាល់​អស់ហើយ ចុះ​ហេតុ​អ្វី​ឈ្មោះ ស៊ីវ សា​វន នេះ ថ្លែ​ម​ធំ​ហ៊ាន​មក​បំពាន​លើ (​ស​.​ជ​.​ណ​) តើ​មាន​អ្នក​ណា​នៅ​ពី​ខាងក្រោយ​ខ្នង​ទៅ?

ប្រភព​ដដែល​បន្ត​ថា ពេល​ដែល​អាជ្ញាធរ​មន្ត្រី​ជំនាញ​ស្រុក​-​ឃុំ និង​សហគមន៍ ចុះ​ទៅ​ណែនាំ​កុំឱ្យ​ជីក​បន្ត ព្រោះ​ជា​ដី​មា ន​(​ស​.​ជ​.​ណ​) សម្រាប់​ទុកជា​សម្បត្តិ​រដ្ឋ បែរជា​ឈ្មោះ ស៊ីវ សា​វន នោះ មិន​ត្រឹមតែ​មិន​ស្តាប់​នោះ​ទេ ថែម​ទាំង​ស្រែក​ប្រាប់​ដាក់​សហគមន៍​វិញ​ថា «​បើ​លោក​ឯង​ខ្លាំង​ទៅ​ហៅ​មេ​លោក​ឯង​មក​ចាប់​ទៅ ព្រោះ​គេ​ធ្វើ​នេះ គឺ​លោក ភឹ​ម ភា​រ៉ា អតីត​អភិបាលស្រុក​ល្វាឯម​មុន ជា​អ្នក​ឱ្យធ្វើ​សម្រាប់​ដាក់​សំរាម​»​។

ប្រភព​ខ្លះ​និយាយ​ថា នេះ​គ្រាន់តែ​ជា​លេស​ទេ តាម​ពិត​គេ​ធ្វើ​នេះ គឺ​គោលបំណង​រំលោភ​យក​ដី​រដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិ ទុក​លក់​បន្ត​ឱ្យ​ឈ្មួញ​ផ្សេង ហើយ​បច្ចុប្បន្ន​ដី​ចំណុច​នេះ មាន​សន្ទុះ​ហាងឆេង​ខ្លាំង​ណាស់​។

ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ​នេះ លោក ហេង ធា​រិ​ទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កណ្តាល បាន​ប្រាប់​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ​២០២០​ថា ចាំ​ថ្ងៃ​ច័ន្ទ រូប​លោក​នឹង​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​ចុះ​ទៅ​ពិនិត្យ​មើល​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ