ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សិត​ចម្លែក​! ដុះ​ចេញពី​ដី​ត្រឹម​២​ថ្ងៃ​ទំហំ​​ធំ​ប៉ុន​ក្បាលមនុស្ស ធំ​អី​ធំ​យ៉ាងនេះ​!​(វីដេ​អូ​)

3 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​មហាជន​ជា​ច្រើន​នាក់​ណាស់​បាន​ខម​មិន​សួរ​ថា តើ​វា​ជា​អ្វី? នៅ​ពេល​ដែល​ឃើញ​គេ​បង្ហោះ​នៅ​ក្នុង Facebook នូវ​រូបភាព​ប្រភេទ​ផ្សិត​ដ៏​ចម្លែក​មួយ​នេះ ដោយ​អ្នកខ្លះ​ពុំដែល​បានឃើញ ឬ​ក៏​ជួប​ប្រទះ​នោះ​ឡើយ…

ខេត្តកំពង់ធំ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​មហាជន​ជា​ច្រើន​នាក់​ណាស់​បាន​ខម​មិន​សួរ​ថា តើ​វា​ជា​អ្វី? នៅ​ពេល​ដែល​ឃើញ​គេ​បង្ហោះ​នៅ​ក្នុង Facebook នូវ​រូបភាព​ប្រភេទ​ផ្សិត​ដ៏​ចម្លែក​មួយ​នេះ ដោយ​អ្នកខ្លះ​ពុំដែល​បានឃើញ ឬ​ក៏​ជួប​ប្រទះ​នោះ​ឡើយ តាំងពី​កើតមក​តូច​ក្រូចឆ្មារ រហូត​មក​ដល់​វ័យ​ចាស់ជរា​ទៅ​ហើយ​នោះ សឹងតែ​គុំ​គួរ​ឲ្យ​ជឿ​ថា មាន​ផ្សិត​អី​ក៏​ធំ​ដល់​ថ្នាក់​នឹង គឺ​ធំ​ប៉ុន​ក្បាលមនុស្ស​ដោយ​ដុះ​ចេញពី​គល់​ដើម​ត្រឹម​២​ថ្ងៃ​ប៉ុណ្ណោះ​។

ពាក់ព័ន្ធ​នឹង​ករណី​ផ្សិត​ដ៏​ចម្លែក​ខាងលើ​នេះ​ផង​ដែរ បើ​តាម​ម្ចាស់​អាក់​ខោ​ន facebook ឈ្មោះ Chhay raksa លោក​ក៏​ជា​អ្នក​សារព័ត៌មាន​ម្នាក់​ផង​ដែរ ហើយ​លោក​ក៏​បាន​បង្ហោះ​នូវ​រូបភាព​ផ្សិត​ដ៏​ធំ​ខាងលើ រួច​បាន​រៀបរាប់​ប្រាប់​កោះសន្តិភាព​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​០៧ ខែមិថុនា ឆ្នាំ​២០២០ នេះ​ថា បច្ចុប្បន្ន​លោក​រស់នៅ​ភូមិ​កំពង់​ក្របៅ សង្កាត់​កំពង់​ក្របៅ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ បន្ទាប់​ពី​រូប​លោក​បាន​ជួល​ឡាន​ចាក់​ដី​បំពេញ​ជង្ហុក​បឹង​នៅ​ខាងក្រោយ​ផ្ទះ​របស់​លោក​រួច​មក លោក​ក៏​បាន​ដាំ​ដើម​ទាបបារាំង​ចំនួន​ជាង​១០​ដើម ដែល​ទាប​មាន​កម្ពស់​ត្រឹម​ក្បាលមនុស្ស​ទៅ​ហើយ​។

លោក​បន្ត​ថា ស្រាប់តែ​នៅ​ជិត​គល់​ទាបបារាំង​មួយ​ដើម​នោះ ក៏​មាន​ដុះ​ផ្សិត​ដ៏​ចម្លែក​នេះ​ឡើង​បាន​ចំនួន​៣​ផ្សិត ដោយ​ឃើញ​ដូច្នេះ កាលពី​ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ​២០២០ លោក chhay raksa ក៏​បាន​ដក​ផ្សិត​ទាំង​៣​នោះ​មក​មើល ដែល​មាន​ទំហំ​ធំ​ប៉ុន​កំភួនដៃ​មនុស្ស​ចាស់ រួច​ក៏​យក​ផ្សិត​ដ៏​ចម្លែក​នោះ​មក​សួរ​អ្នក​ក្នុងភូមិ​ល​មើល ក្រែងលោ​មាន​អ្នក​ស្គាល់ឈ្មោះ​ផ្សិត​ចម្លែក​នេះ ។ ហើយ​មាន​បំណង់​សួរ​ទៀត​ថា តើ​ផ្សិត​នេះ​គេ​អាចយ​កមក​ទទួលទាន​បាន​ដែរ​ឬទេ0x017d7 ប៉ុន្តែ​ជា​លទ្ធផល គឺ​មិន​មាន​អ្នក​ណា​ស្គាល់ឈ្មោះ​ផ្សិត​នេះ​ច្បាស់​នោះ​ទេ នឹង​មិនដឹង​ថា តើ​អាចយ​កមក​ធ្វើ​ជា​ម្ហូបអាហារ​បាន​នោះ​ដែរ?

ប្រភព​ដដែល​បន្ត​ថា ដោយសារ​តែ​គ្មាន​អ្នក​ស្គាល់ លោក​ក៏​បាន​បង្ហោះ​រូបភាព​ផ្សិត​ចំនួន​៣​ខាង​លើ​ម្តង រួច​មក​ហើយ​កាលពី​ថ្ងៃ​នោះ ក្នុង​បំណង​សាកសួរ​ក្រែង​មាន​អ្នក​ណា​ស្គាល់​ច្បាស់ ។ ក្នុង​នោះ​ក៏​មាន​អ្នក​ខម​មិនជា​ច្រើន​នាក់​ថា «​មិន​ស្គាល់​នោះ​ទេ​» អ្នកខ្លះ​ប្រាប់​ថា «​រាងដូចជា​ផ្សិត​ជើងដំរី​» តែ​សូមកុំ​បរិភោគ​ប្រយ័ត្ន​ពុល បើ​យើង​មិន​ស្គាល់​ច្បាស់​នោះ​។

លោក ឆាយ រក្សា បន្ត​ទៀត​ថា លុះ​រំលង​បាន​រយៈពេល​២​ថ្ងៃ​ក្រោយមក​ទៀត នៅ​ចំណុច​គល់​ទាប​បារាំង​របស់​លោក​ដដែល ក៏​ចាប់ផ្តើម​ដុ​ញ​ចេញ​ផ្សិត​នោះ​១​ទៀត​ដុះ​ចេញពី​ដី​មក ពេល​នោះ​លោក​មិន​ទាន់​ដក​វា​ភ្លាម​ៗ​ទេ ដោយសារ​តែ​លោក​ទុក​ចាំ​មើល​។ លុះ​រយៈពេល​ពី​ថ្ងៃ​ក្រោយមក​ទៀត នៅ​ថ្ងៃ​ទី​០៦ ខែមិថុនា​នេះ ដោយ​សង្កេត​ឃើញ​ថា ផ្សិត​ដ៏​ចម្លែក​មួយ​នេះ មាន​ទំហំ​ធំ​ប៉ុន​ក្បាលមនុស្ស លោក​ក៏​បាន​ដក​ផ្សិត​យក្ស​ដ៏​ធំ​នោះ រួច​ថត​បង្ហោះ​ជា​លើក​ទី​២ ក៏​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​នៅ​ក្នុង​បណ្តាញ​សង្គម​កាន់តែ​ខ្លាំង​ឡើង ។

លោក​បន​ត្ថា ដោយសារ​តែ​ផ្សិត​មួយ​នេះ​មាន​ទំហំ​ធំ​មហា​ធំ អ្នកខ្លះ​ខម​មិន​សួរ​ថា វា​ជា​របស់​អ្វី? គេ​មិន​ដែល​ជួប​ប្រទះ​នោះ​ទេ ហើយ​លោក​ប្រាប់​ថា បើ​យោង​តាម​ការ​ខម​មិន​ប្រាប់​ពី​អ្នកគ្រូ​ពេទ្យ​ម្នាក់ ដែល​រូប​លោក​ធ្លាប់​ស្គាល់​ច្បាស់​ថា ឈ្មោះ ហេង ភួង​បុប្ផា ដែល​មាន​តួនាទី​ជា​ប្រធាន​សាល​សម្ភព​នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ធំ ប្រាប់​ថា ផ្សឹ​ត​នេះ​មានឈ្មោះ​ហៅ​ថា «​ផ្សឹ​ត​ក្បាល់​ខ្មោច​» វា​មាន​រាង​ដូច​លលា​ក្បាល​អ​ញ្ចឹ​ង ញ៉ាំ​មិន​បាន​នោះ​ទេ ប្រយ័ត្ន​ពុល​។

ពាក់ព័ន្ធ​នឹង​ដំណឹង​ខាងលើ​នេះ​ផង​ដែរ ក៏​ជា​ការ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ថា បើសិន​បាន​ជួប​ប្រទះ​នៅ​ផ្សិត​ប្រភេទ​ខាងលើ​នេះ ហើយ​ខ្លួន​មិន​ស្គាល់​ច្បាស់​ទេ​នោះ ហាម​ដាច់ខាត សូមកុំ​យក​មក​ទទួលទាន​ឲ្យ​សោះ ប្រយ័ត្ន​គ្រោះថ្នាក់​ដល់​អាយុជីវិត​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ