ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុងប្រមូលផ្តុំ​គ្នា​ជួញដូរ ត្រូវ​សមត្ថកិច្ច​ប​ង្ក្រាប

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ ជនសង្ស័យ​៣​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ជ្រោយចង្វារ​ឃាត់ខ្លួន និង​ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន​២៣​កញ្ចប់ ខ​ណៈ​ពេល​ដែល​ពួក​គេ​កំពុង​តែ​ជួប​ប្រមូល​ផ្តុំ​គ្នា​​ជួញដូរ​​គ្រឿងញៀន ។ ហេតុ​ការណ៍​​ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ​​ខាងលើ​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៦ ខែ មិថុនា ឆ្នាំ​២០២០​…

រាជធានី​ភ្នំពេញ​ ៖​ ជនសង្ស័យ​៣​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ជ្រោយចង្វារ​ឃាត់ខ្លួន និង​ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន​២៣​កញ្ចប់ ខ​ណៈ​ពេល​ដែល​ពួក​គេ​កំពុង​តែ​ជួប​ប្រមូល​ផ្តុំ​គ្នា​​ជួញដូរ​​គ្រឿងញៀន ។

ហេតុ​ការណ៍​​ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ​​ខាងលើ​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៦ ខែ មិថុនា ឆ្នាំ​២០២០​ នៅ​ចំណុច​ភូមិ​ព្រែក​តា​រ័​ត្ន សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ទាំង​៣​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​​ខាងលើ​រួម​មាន​ ១-ឈ្មោះ លុន វ​ណ្ណៈ ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ (​ជា​អ្នក​ជួញដូរ​) ២-​ស៊ុន សៀន ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ (​ជា​អ្នក​ជួញដូរ​)​ និង​៣-​ឈ្មោះ​គឹ​ម ពន្លក​ ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ (​ជា​អ្នក​ប្រើប្រាស់​) ​។ ​​ជនសង្ស័យ​ទាំង​៣​នាក់​ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ ។

តាម​ប្រភពពី​​នគរបាល​អោយ​ដឹង​ថា ដោយ​មានការ​ផ្តល់​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ និង​មានការ​ស្រាវជ្រាវ កម្លាំង​នគរបាល​ខណ្ឌ​ជ្រោយចង្វារ ក៏​បាន​ចុះ​ទៅ​សហ​ការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ព្រែក​តា​សេក ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់ ដែល​កំពង់​តែ​ធ្វើ​សកម្មភាព​ជួញដូរ​គ្រឿងញៀន​។

តាម​ប្រភព​ពី​នគរបាល​អោយ​ដឹង​ទៀត​ថា បន្ទាប់​ពី​ឃាត់ខ្លួនជនសង្ស័យទាំង​៣នាក់​ខាងលើ​ សមត្ថកិច្ចក៏​បាន​​ដកហូត​បាន​ថ្នាំ​ញៀន ប្រភេទ​ម៉ា​ទឹកកក​ចំនួន​២៣​កញ្ចប់​ ក្នុង​នោះ​មាន​២២​កញ្ចប់​តូច​ និង​មួយ​កញ្ចប់​ធំ​ព្រមទាំង​សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន ។

ជនសង្ស័យ រួម​ទាំង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន ទៅ​កាន់​អធិការដ្ឋាន ដើម្បី​សាកសួរ​និង​កសាង​សំណុំ​រឿង​ចាត់ការ​តាម​ច្បាប់​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ