ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្វេគបំផុត កូនង៉ែត​​ទើប​នឹង​កើតត្រូវ ​ដេក​​ហាលខ្យល់ហាលភ្លៀងរាល់ថ្ងៃ

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ គ្រួសារ​មួយ​ដែល​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ​បាន​យក​រទេះ​ធ្វើ​ជា​ជម្រក​ចល័ត​ព្រោះតែ​ក្រី​ក្រ​ពេក តែ​ពេល​នេះ​ មាន​ខ្ទម​រស់នៅ​បណ្តោះអាសន្ន​ហើយ តែ​គួរ​ឲ្យ​សង្វេគ​ត្រង់​ថា ​ទារក​ទើបនឹង​កើត​បាន​២៧​ថ្ងៃ​ដេក​ក្នុង​រទេះ មិន​ថា​ភ្លៀង​ផ្គរ​យ៉ាងណា ពេល​គ្រួសារ​មួយនេះ​…

ខេត្តបន្ទាយមានជ័យ ៖ គ្រួសារ​មួយ​ដែល​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ​បាន​យក​រទេះ​ធ្វើ​ជា​ជម្រក​ចល័ត​ព្រោះតែ​ក្រី​ក្រ​ពេក តែ​ពេល​នេះ​ មាន​ខ្ទម​រស់នៅ​បណ្តោះអាសន្ន​ហើយ តែ​គួរ​ឲ្យ​សង្វេគ​ត្រង់​ថា ​ទារក​ទើបនឹង​កើត​បាន​២៧​ថ្ងៃ​ដេក​ក្នុង​រទេះ មិន​ថា​ភ្លៀង​ផ្គរ​យ៉ាងណា ពេល​គ្រួសារ​មួយនេះ​ រុញ​ដើរ​រើស​អេ​ត​ចាយ​រក​ប្រាក់​ដោះ​ស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ ។

គ្រួសារ​ទុរគត​ខាងលើ បុរស​ជា​ប្តី​ឈ្មោះ សុខ វៃ អាយុ​៤០​ឆ្នាំ ប្រពន្ធ​ឈ្មោះ បេង មុំ អាយុ​៣៤​ឆ្នាំ មានកូន​ក្នុង​បន្ទុក​៣​នាក់ ។ កូនស្រី​ច្បង​អាយុ​១១​ឆ្នាំ ត្រូវ​គ្រួសារ​នគរបាល​ចិត្តធម៌​មួយ​នៅ​ឯ​ខេត្តកំពង់ធំ​សុំ​យក​ទៅ​ចិញ្ចឹម​ធ្វើ​ជា​កូន​ដើម្បី​ឲ្យ​បាន​រៀនសូត្រ​នឹង​គេ ។

គ្រួសារ​មួយ​នេះ ​កាលពីដើម​ស៊ីឈ្នួល​អូស​រទេះ នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉​ត និង​ធ្លាប់​យក​រទេះ​ធ្វើ​ជម្រក​ (​ដេក​ក្នុង​រទេះ​)​ ហើយ​កោះសន្តិភាព​ក៏​ធ្លាប់​ចុះ​ផ្សាយ​មួយ​ឈុត​រួច​មក​ហើយ​ព្រមទាំង​បាន​សប្បុរស​ជន​រួម​គ្នា​ផ្តល់​អំណោយ​ជា​ហូរហែ ។ មិនតែប៉ុណ្ណោះ​ពេល​នោះ​អាជ្ញាធរ​ក្រុង​និង​ខេត្ត​ក៏​បាន​ជួយ​ឧបត្ថម្ភ​ជា​ស្បៀង​បន្តបន្ទាប់​ផង​ដែរ ។

លុះ​សម័យ​កូ​វី​ដ​១៩​មក​ដល់​គ្រួសា​ដដែល​នេះ​គ្មាន​មុខរបរ​ស៊ីឈ្នួល​អូស​រទេះ​ទេ ព្រោះ​ថៃ​បិទ​ព្រំដែន​ក៏​បង្​ខំចិត្ត​នាំ​គ្នា​រុញ​រទេះ​ស្វែងរក​រើស​អេ​ត​ចាយ​គ្រប់​ច្រកល្ហក​រក​ប្រាក់​ដើម្បី​ចិញ្ចឹមជីវិត​ប្រចាំ​ថ្ងៃ ។ ស្ត្រី​ជា​ប្រពន្ធ​ដែល​ទើប​សម្រាល​បានកូន​ប្រុស​ម្នាក់​អាយុ​២៧​ថ្ងៃ នៅ​ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ដោយសារ​តែ​ជីវភាព​តោកយ៉ាក បាន​ធ្វើការ​ទាំង​សរសៃ​ខ្ចី ដើរ​រើស​អេ​ត​ចាយ​ជាមួយ​ប្តី​តាំងពី​សម្រាល​កូន​បាន​១​ស​ប្តា​ហ៍​ដែល​ជា​ជីវិត​តស៊ូ​រស់ ។

អ្វី​ដែល​គួរ​ឲ្យ​សង្វេគ​មែនទែន​នោះ​ទារក ដែល​ទើប​ឃើញ​ពន្លឺ​ថ្ងៃ​ក៏​ដេក​តែ​ក្នុង​រទេះ បើ​ទោះជា​ស្ថិត​ក្រោម​កម្តៅថ្ងៃ​ហួតហែង​ឬ​មាន​ភ្លៀង​ផ្គរ​យ៉ាងណា​ក៏​ដោយ ក៏​គ្រួសារ​មួយ​នេះ​យក​សំពត់​កៅស៊ូ​បិទ​បាំង​ជា​ជម្រក​ដែល​មើលទៅ​ពិតជា​កម្សត់​ពេក​ណាស់ ។ កាលពី​ថ្ងៃ​ទី​៤ មិថុនា រទេះ​រើស​អេ​ត​ចាយ​របស់​គ្រួសារ​នេះ​បាន​បែក​កង់ ហើយ​ជាង​ប្រាប់​ថា​ត្រូវ​ដូរ​ពោះវៀន​ព្រោះ​បែក​ធំ​មិន​អាច​ប្រើប្រាស់​បាន​ទេ ។

អ្វី​ដែល​កាន់តែ​ខ្លោចចិត្ត​ថែម​ទៀត​នោះ គ្រួសារ​ខាងលើ​និយាយ​ថា គ្មាន​ប្រាក់​ដូរ​ពោះវៀន​ទេ ព្រោះ​បច្ចុប្បន្ន​ពួក​គាត់ រក​មួយ​ថ្ងៃ​បាន​១​ម៉ឺន​ឬ​ជាង​១​ម៉ឺន​រៀល គ្រាន់​ដោះស្រាយ​ជីវភាព​គ្រួសារ ស្ទើរ​មិន​ចង់​គ្រប់ ។ ដោយ​ក្តី​អាណិត​ភ្នាក់ងារ​កោះសន្តិភាព​បាន​ចេញ​ប្រាក់​ថ្លៃ​ប្តូរ​ពោះវៀន​កង់រទេះ​និង​ផ្តល់​ប្រាក់​បន្តិចបន្តួច​ជូនពួក​គាត់ ព្រោះ​ខ្លាច​ដាច់​បាយ​។

គ្រួសារ​ខាងលើ​អះអាង​ថាប​ច្វុ​ប្បន្ន​បាន​សុំ​ដី​គេ​រស់នៅ​បណ្តោះអាសន្ន ។ ពួក​គាត់​អំពាវនាវ​ដល់​សប្បុរសជន​ក្នុង​និង​ក្រៅប្រទេស​មេត្តា​ជួយ​ផង ព្រោះ​ពេល​នេះ​ពួក​គាត់​គ្មាន​ដី​រស់នៅ​និង​គ្មាន​មុខរបរ​អ្វី​ក្រៅពី​ដើរ​រើស​អេ​ត​ចាយ​រក​ប្រាក់​ដោះស្រាយ​ជីវភាព​បណ្តោះអាសន្ន​សិន​ទម្រាំ​គេ​បើក​ច្រកព្រំដែន មាន​ទំនិញ​ចេញចូល​គ្រាន់​ស៊ីឈ្នួល​អូស​ទំនិញ​ដូច​មុន ៕

អត្ថបទសរសេរ ដោយ