ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​គ្មាន​ថ្ងៃ​ជោគជ័យ​ទេ ​ប្រសិនបើ​អ្នក​មិន​កែ​ទម្លាប់​ទាំង ៥ នេះ​ចេញ

3 ឆ្នាំ មុន

ភាព​ជោគជ័យ​មិន​ពឹងផ្អែក​តែ​លើ​ប្រាក់​ចំណូល និង​ទ្រព្យសម្បត្តិ​របស់​អ្នក​ទេ ហើយ​អ្នកមាន​ដែល​ចាយវាយ​ខ្ជះខ្ជាយ​ដើម្បី​ទិញ​សុភមង្គល​ក៏​មិន​តែងតែ​ទទួល​បាន​វា​ដែរ ។ ផ្ទុយ​មក​វិញ​ភាព​ជោគជ័យ​ពឹងផ្អែក​លើ​ចំណុច​ជា​ច្រើន​ដែល​រួម​មាន​ទម្លាប់​របស់​អ្នក​ដែរ ។ យោង​ទៅ​តាម​ការ​សិក្សា​លើ​អាប្ប​កិរិយា​របស់​មនុស្ស​បាន​ឲ្យ​ដឹង​ថា ទម្លាប់​ខាងក្រោម​នេះ​ជា​ឧបសគ្គ​ដែល​រារាំង​មនុស្ស​មិន​ឲ្យ​ជោគជ័យ ។ ១….

ភាព​ជោគជ័យ​មិន​ពឹងផ្អែក​តែ​លើ​ប្រាក់​ចំណូល និង​ទ្រព្យសម្បត្តិ​របស់​អ្នក​ទេ ហើយ​អ្នកមាន​ដែល​ចាយវាយ​ខ្ជះខ្ជាយ​ដើម្បី​ទិញ​សុភមង្គល​ក៏​មិន​តែងតែ​ទទួល​បាន​វា​ដែរ ។ ផ្ទុយ​មក​វិញ​ភាព​ជោគជ័យ​ពឹងផ្អែក​លើ​ចំណុច​ជា​ច្រើន​ដែល​រួម​មាន​ទម្លាប់​របស់​អ្នក​ដែរ ។ យោង​ទៅ​តាម​ការ​សិក្សា​លើ​អាប្ប​កិរិយា​របស់​មនុស្ស​បាន​ឲ្យ​ដឹង​ថា ទម្លាប់​ខាងក្រោម​នេះ​ជា​ឧបសគ្គ​ដែល​រារាំង​មនុស្ស​មិន​ឲ្យ​ជោគជ័យ ។

១. ភាព​អ​ត្មា​និយម
មនុស្ស​មិន​អាច​ខ្វល់​តែ​ពី​អ្នក​ដទៃ​បាន​ទេ តែ​មនុស្ស​ដែល​តែងតែ​ខ្វល់​ពី​ខ្លួនឯង​ក៏​មិន​អាច​ជោគជ័យ​ដែរ ។ ជា​ទូទៅ មនុស្ស​ភាគច្រើន​ចេះ​ដឹងគុណ​អំពើ​ល្អ​ដែល​ខ្លួន​បាន​ទទួល​ពី​អ្នក​ដទៃ និង​អាច​តបស្នង​ជាមួយនឹង​អំពើ​ល្អ​វិញ​ដែរ ។ ការ​ខ្វល់ខ្វាយ​ពី​អ្នក​ដទៃ​ជួយ​ឲ្យ​អ្នក​ទទួល​បានការ​គោរព​ស្រលាញ់​ពី​អ្នក​ជុំវិញ​ខ្លួន​និង​អាច​ជួយ​អ្នក​នៅ​ថ្ងៃ​អនាគត​បាន ។

២. ការ​មិន​ព្យាយាម​យល់​ពី​ទស្សនៈ​របស់​អ្នក​ដទៃ
ពេល​ដែល​សន្ទនា​ជាមួយ​អ្នក​ដទៃ តើ​អ្នកជា​មនុស្ស​ដែល​ប្រញាប់​និយាយ​ឲ្យ​បាន​មុនគេ​ទេ? ជាក់ស្តែង ប្រសិនបើ​ភាគី​ម្ខាង​ទៀត​សួរ​ពី​មតិយោបល់​របស់​អ្នក​ពី​បញ្ហា​អ្វីមួយ​នោះ​វា​មិនជា​បញ្ហា​អ្វី​ទេ ប៉ុន្តែ​ក្នុង​ការ​សន្ទនា​ធម្មតា អ្នក​ត្រូវ​តែ​ព្យាយាម​យល់​ពី​អ្វី​ដែល​ភាគី​ម្ខាង​ទៀត​កំពុង​តែ​គិត ព្រោះ​ការ​ធ្វើ​ដូច្នេះ​នឹង​ជួយ​បង្កើន​ប្រសិទ្ធិ​ភាព​នៃ​ការ​ទំនាក់ទំនង​របស់​អ្នក ។

៣. ការ​វាយតម្លៃ និង​រិះគន់​អ្នក​ដទៃ
ការ​សិក្សា​ស្រាវជ្រាវ​បាន​ប្រទះ​ឃើញ​ថា ការ​វាយតម្លៃ និង​រិះគន់​អ្នក​ដទៃ​ខ្លាំង​ពេក​អាច​រារាំង​អ្នក​មិន​ឲ្យ​ជោគជ័យ​បាន​ព្រោះ​វា​បិទ​ភ្នែក​របស់​អ្នក​ពេល​ដែល​ឆ្លុះ​បញ្ចាំង​មើលឃើញ​ខ្លួនឯង ។ វា​ធ្វើ​ឲ្យ​អ្នក​គិត​ថា​អ្នកជា​អ្នកជំនាញ​ដែល​ដឹង​ពី​អ្វី​ដែល​អ្នក​ដទៃ​មិនដឹង​ហើយ​វា​ធ្វើ​ឲ្យ​អ្នកមាន​អំនួត​និង​ចាប់ផ្តើម​មើលងាយ​អ្នក​ដទៃ​ផង​ដែរ ។

៤. ទម្លាក់​កំហុស​ដល់​អ្នក​ដទៃ និង​ខ្វះ​ភាព​ក្លាហាន
មនុស្ស​កំសាក​ជា​មនុស្ស​ដែក​ទម្លាក់​កំហុស​ដល់​អ្នក​ដទៃ​ទោះជា​ខ្លួន​មាន​ជាប់​ពាក់ព័ន្ធ​ពិតមែន​ក្តី ។ មនុស្ស​ដែល​ក្លាហាន​ជា​មនុស្ស​ដែល​សុខចិត្ត​ទទួលកំហុស​វិញ ហើយ​ការ​សិក្សា​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ការ​ធ្វើ​ដូច្នេះ​ជួយ​ឲ្យ​មនុស្ស​មាន​អារម្មណ៍​សប្បាយ​រីករាយ​ជាង​ការ​ទម្លាក់​កំហុស​ឲ្យ​អ្នក​ដទៃ ។

៥. ការ​មិន​ចេះ​ដាក់ខ្លួន​ផ្នែក​ចំណេះដឹង
ការ​ចេះ​ដាក់ខ្លួន​គឺ​ពិតជា​សំខាន់​ណាស់​ប្រសិនបើ​អ្នក​ចង់​ជោគជ័យ ។ មនុស្ស​ដែល​ចេះ​ដាក់ខ្លួន​មិន​ខ្លាច​ក្នុង​ការ​ធ្វើ​ខុសឆ្គង​ទេ ខណៈ​ដែល​មនុស្ស​មាន​អំនួត​មិន​ហ៊ាន​ធ្វើ​អ្វី​ដែល​ខ្លួន​មិន​ធ្លាប់​ធ្វើ​ពី​មុន​ឡើយ​ព្រោះ​ពួក​គេ​ខ្លាច​ការ​បរាជ័យ និង​មានគំនិត​តួច​ចង្អៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ