ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាស្ត្រាចារ្យ Harvard ម្នាក់​បង្ក្រាប​មហាសេដ្ឋី អ៊ី​ឡុ​ន ម៉ាស

3 ឆ្នាំ មុន

ជា​ទូទៅ​មហាសេដ្ឋី ឬ​មនុស្ស​ដែល​សម្រេច​បានការ​ជោគជ័យ​ច្រើន​ជា​មនុស្ស​ដែល​ក្លាហាន​ក្នុង​ការ​បង្ហាញ​ពី​សមត្ថភាព​ខ្លួន និង​បង្ហាញ​អ្នក​ដទៃ​ពី​តម្លៃ​ខ្លួន​របស់​ពួក​គេ ។ ប៉ុន្តែ​មិនមែន​មនុស្ស​គ្រប់​គ្នា​ទទួល​បាន​ឱកាស​ក្នុង​ការ​ធ្វើ​ដូច្នេះ​ទេ ។ យោង​ទៅ​តាម​អ្នកស្រី ឡូ​រ៉ា ហ័​ង (Laura…

ជា​ទូទៅ​មហាសេដ្ឋី ឬ​មនុស្ស​ដែល​សម្រេច​បានការ​ជោគជ័យ​ច្រើន​ជា​មនុស្ស​ដែល​ក្លាហាន​ក្នុង​ការ​បង្ហាញ​ពី​សមត្ថភាព​ខ្លួន និង​បង្ហាញ​អ្នក​ដទៃ​ពី​តម្លៃ​ខ្លួន​របស់​ពួក​គេ ។ ប៉ុន្តែ​មិនមែន​មនុស្ស​គ្រប់​គ្នា​ទទួល​បាន​ឱកាស​ក្នុង​ការ​ធ្វើ​ដូច្នេះ​ទេ ។ យោង​ទៅ​តាម​អ្នកស្រី ឡូ​រ៉ា ហ័​ង (Laura Luang) ដែល​បាន​សិក្សា​ស្រាវជ្រាវ​ពី​មហាសេដ្ឋី និង​អ្នក​ជោគជ័យ​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា សមត្ថភាព​ក្នុង​ការ​នាំ​យក​ភាព​សប្បាយ​ជា​កត្តា​ដែល​បង្កើត​ឱកាស​ទាំងនោះ ។

ប៉ុន្មាន​ឆ្នាំ​មុន អ្នកស្រី និង​មិត្ត​ជិត​ស្និទ្ធ​ម្នាក់​បាន​ចាប់ផ្តើម​ការ​ស្រាវជ្រាវ​ពី​បញ្ហា​ដែល​ក្រុមហ៊ុន​បង្កើត​ថ្មី​កំពុង​ជួប​ប្រទះ​ក្នុង​វិស័យ​អាវ​កាស​ឯកជន ហើយ​អ្នក​ទាំង​ពីរ​បាន​សម្រេចចិត្ត​ទៅ​សុំ​លោក​មហាសេដ្ឋី អ៊ី​ឡុ​ន ម៉ាស (Elon Musk) សម្ភាសន៍ ។

អ្នក​ទាំង​ពីរ​បាន​សិក្សា​ពី​ប្រវត្តិរូប​របស់​លោក ម៉ាស ព្រមទាំង​ហេតុការណ៍​ថ្មី​ៗ​ដែល​លោក​អាច​នឹង​លើក​ឡើង ព្រមទាំង​គិត​ពី​ទស្សនៈ​គួរ​ឲ្យ​ចាប់អារម្មណ៍​ផ្សេង​ៗ​លើ​អាជីវកម្ម​របស់​លោក​ថែម​ទៀត ខណៈ​ដែល​បាន​ត្រៀម​កាដូ​បង្ហាញ​អំណរ​គុណ​មួយ​ផង​ដែរ ។
ប៉ុន្តែ​ការ​ខិតខំ​ប្រឹងប្រែង​របស់​អ្នក​ទាំង​ពីរ​បាន​រលាយ​ទាំងស្រុង​ពេល​ដែល​លោក ម៉ាស បដិសេធ និង​ដេញ​អ្នក​ទាំង​ពីរ​ចេញពី​ការិយាល័យ​របស់​លោក ខណៈ​ដែល​លោក​សំឡឹង​មើល​កាដូ​ដែល​នៅ​ក្នុង​ដៃ​របស់​មិត្ត​អ្នកស្រី​ជាប់ ។ ពេល​នោះ​លោក​ម៉ាស​មិន​បានដឹង​ថា​អ្នក​ទាំង​ពីរ​ជា​អ្នក​ស្រាវជ្រាវ​ទេ និង​គិត​ថា​អ្នក​ទាំង​ពីរ​ជា​សហគ្រិន​ដែល​ចង់បាន​លុយ​របស់​លោក ។

ពេល​នោះ​ស្រាប់តែ​អ្នកស្រី​និយាយ​ថា លោក​គិត​ថា​ពួក​យើង​កំពុង​ចង់​លក់​អ្វី​ឲ្យ​លោក​ត្រូវ​ទេ? ពួក​យើង​មិន​ចង់បាន​លុយ​របស់​លោក​ទេ ។ ការ​ឆ្លើយ​តប​នេះ​បាន​ធ្វើ​ឲ្យ​លោក ម៉ាស ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង មុន​នឹង​លោក​សើច​ឡើង ។

ជា​លទ្ធផល អ្នក​ទាំង​បី​បាន​ជជែក និង​វែកញែក​ដោយ​រលូន ។ ពេល​ដែល​ការ​សម្ភាសន៍​បាន​បញ្ចប់ លោក ម៉ាស បាន​ឲ្យ​លេខ​ទំនាក់ទំនង​ទៅ​កាន់​ប្រធាន​ម្នាក់​នៅ SpaceX ថែម​ទៀត​ដើម្បី​ជួយ​អ្នក​ទាំង​ពីរ​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ ។ ដូច្នេះ​សម្រាប់​មនុស្ស​ដែល​អាច​នឹង​ធ្លាក់ខ្លួន​ក្នុង​ស្ថាន​ការ​ខាងលើ អ្នកស្រី ហ័​ង បាន​ផ្តល់​ដំបូន្មាន​ដូច​ខាងក្រោម​៖

១. ធ្វើ​អ្វី​ដែល​មនុស្ស​មិន​រំពឹង​ទុក​មុន ។ វិធី​ល្អ​ជាងគេ​ក្នុង​ការ​ឆ្លើយ​តប​នឹង​ការ​បដិសេធ​គឺ​ការ​ឆ្លើយ​តប​ដែល​គួរ​ឲ្យ​ចង​ចាំ ។
២. កុំ​ត្រៀម​ខ្លាំង​ពេក ។ ការ​ត្រៀមខ្លួន​មុន​ពេល​ជួប​បុគ្គល​ណា​ម្នាក់​គឺ​សំខាន់​ណាស់ ប៉ុន្តែ​អ្នក​មិន​គួរ​ត្រៀម​ខ្លាំង​ពេក​ទេ​ព្រោះ​វា​ធ្វើ​ឲ្យ​ការ​សន្ទនា​របស់​អ្នក​ដូច​មានការ​ចាប់បង្ខំ និង​មិន​ធម្មជាតិ ។
៣. កុំ​ប្រាកដប្រជា​ពេក ។ មនុស្ស​ដែល​ចេះ​និយាយ​កំប្លែង​ពេលធ្វើការ​ត្រូវ​បាន​ចាត់ទុកជា​មនុស្ស​រួសរាយ​រាក់ទាក់ និង​មាន​សមត្ថភាព​ខ្ពស់​ជាង​អ្នក​ដែល​ប្រាកដប្រជា​គ្រប់ពេលវេលា ។
៤. យល់​ដឹង​ពី​ភាគី​ម្ខាង​ទៀត ។ អ្នក​ត្រូវ​យល់​ដឹង​ពី​ស្ថាន​ការ​ជុំវិញ​ខ្លួន និង​បុគ្គល​ដែល​អ្នក​ត្រូវ​សន្ទនា​ជាមួយ​។ អ្នក​នឹង​ត្រូវការ​ពេលវេលា​យូរ​ដើម្បី​អាច​ធ្វើ​ដូច្នេះ​បាន ប៉ុន្តែ​អ្នក​អាច​ចាប់ផ្តើម​ដោយ​យកចិត្តទុកដាក់​ស្តាប់ និង​មើល​ការ​ឆ្លើយ​តប​របស់​ភាគី​ម្ខាង​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ