ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូរស័ព្ទ iPhone12 5G ឆ្នាំ ២០២០ នឹងត្រូវពន្យារពេលបង្ហាញខ្លួន

3 ឆ្នាំ មុន
  • ភ្នំពេញ

ការបង្ហាញទូរស័ព្ទ iPhone 12 ស៊េរី 5G ឆ្នាំ ២០២០ ដែលត្រូវបានគេរំពឹងថា នឹងធ្វើឡើង ក្នុងត្រីមាសទី…

ការបង្ហាញទូរស័ព្ទ iPhone 12 ស៊េរី 5G ឆ្នាំ ២០២០ ដែលត្រូវបានគេរំពឹងថា នឹងធ្វើឡើង ក្នុងត្រីមាសទី ៣ នៃឆ្នាំនេះដូចធម្មតានោះ អាចនឹងត្រូវពន្យារពេលទៅដល់ត្រីមាសទី ៤ ឯណោះ ។ នេះបើយោងតាម Bloomberg ដែលត្រូវបានប្រាប់ឱ្យដឹងពីនាយកប្រតិបត្តិនៃ ក្រុមហ៊ុន Broadcom ។

នាយកប្រតិបត្តិក្រុមហ៊ុន Broadcom លោក ហក់ តាន់ (Hock Tan) បានបញ្ជាក់យ៉ាងច្បាស់ថា Apple កំពុងប្រើប្រាស់ផ្នែកខ្លះរបស់ Broadcom នៅក្នុងទូរស័ព្ទ iPhone 12 ស៊េរីថ្មី ប៉ុន្តែជាមួយនឹងភាពទន់ខ្សោយនៃសេដ្ឋកិច្ចពិភពលោកដែលបណ្តាលមកពីការរីករាលដាលនៃជំងឺ COVID-19 មនុស្សជាច្រើនមិនមានលទ្ធភាពទិញទូរស័ព្ទថ្មីថ្លៃទេ ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក្រុមហ៊ុន Apple មិនទាន់បានបញ្ជាក់នៅឡើយទេថា ខ្លួននឹងបង្ហាញទូរស័ព្ទ iPhone 12 យឺតជាងការរំពឹងទុក ឬយ៉ាងណានោះទេ ។

ជាមួយគ្នានេះក្រុមហ៊ុន Apple ត្រូវបានគេរំពឹងថា នឹងបង្ហាញទូរស័ព្ទ iPhone 5G ថ្មីចំនួន ៤ ម៉ូដែលនៅឆ្នាំនេះដែលរួមមាន ៖ ទូរស័ព្ទ iPhone 12 ទំហំ ៥,៤ អ៊ីញ, ទូរស័ព្ទ iPhone 12+ ទំហំ ៦,១ អ៊ីញ, iPhone 12 Pro ទំហំ ៦,១ អ៊ីញ និង iPhone 12 Pro Max ទំហំ ៦,៧ អ៊ីញ ។ ទូរស័ព្ទទាំងបួនម៉ូដែលនេះនឹងត្រូវបានបំពាក់ដោយអេក្រង់ប្រភេទ AMOLED ខណៈ ពេលដែលអេក្រង់នៅលើម៉ូដែល Pro ទាំងពីរនឹងមានកម្រិតច្បាស់ 120Hz ។

ចំពោះម៉ូដែលស្តង់ដារទាំងពីរត្រូវបានគេរំពឹងថា នឹងមាន RAM ទំហំ 4GB ខណៈពេល ដែលម៉ូដែល Pro នឹងមាន RAM ទំហំដល់ទៅ 6GB ហើយនេះក៏ជាលើកដំបូងនៅក្នុង ប្រវត្ដិសាស្ដ្រផងដែរដែលទូរស័ព្ទ iPhone ម៉ូដែលថ្មីបំផុតចាប់ផ្តើមពីទំហំផ្ទុកតូចបំផុត 128GB ៕ ប្រភព ៖ phonearena

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ