ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្រនឹងបានឃើញសត្វបក្សីនេះណាស់ ចឹងហើយសូមបងប្អូនថែរក្សាទាំងអស់គ្នា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រួម​គ្នា ដើម្បី​ការពារ និង​អភិរក្ស​សត្វ​ស្លាប​នៅ​កម្ពុជា ! ជើងទៀន Black-winged Stilt ជា​ប្រភេទ​ឈ្មោះ​បក្សី​មួយ​ក្នុង​ចំណោម​បក្សី​ជា​ច្រើន…

រាជធានី​ភ្នំពេញ ៖ រួម​គ្នា ដើម្បី​ការពារ និង​អភិរក្ស​សត្វ​ស្លាប​នៅ​កម្ពុជា ! ជើងទៀន Black-winged Stilt ជា​ប្រភេទ​ឈ្មោះ​បក្សី​មួយ​ក្នុង​ចំណោម​បក្សី​ជា​ច្រើន ដែល​កំពុង​មាន​វត្ត​មាននៅ​ប្រទេស​កម្ពុជា ។ នេះ​បើ​យោង​តាម​ក្រសួងបរិស្ថាន​ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០២០ ។

ក្រសួង​បាន​បញ្ជាក់​ថា នៅ​រដូវ​មិន​បន្ត​ពូជ បក្សី​ជើងទៀន​មាន​ចំពុះ​ខ្មៅ​តូច​ត្រង់ វែង​ស្រួច មាន​ជើងវែង​ពណ៌​ក្រហម ស្លាប​ខ្មៅ បន្ទូលក្បាល​ពណ៌​ប្រផេះ​ក្រ​ម៉ៅ ។

ចំពោះ​បក្សី​ឈ្មោល​នៅ​រដូវ​បន្ត​ពូជ ដងខ្លួន​មាន​ពណ៌​សស្គុស និង​ស្លាប​ពណ៌​ខ្មៅ ។ ចំណែក​បក្សី​ញី​វិញ មាន​បន្ទូលក្បាល​រាង​ប្រផេះ​ស្រាល​ខ្លួន ធាត់​មូល ។

ជា​ទូទៅ​បក្សី​ប្រភេទ​នេះ តែង​មាន​វត្តមាន​រស់នៅ​តាម​ជាយ​នៃ​តំបន់ដីសើម វាលស្រែ​អំបិល តំបន់ឆ្នេរ​សមុទ្រ ទន្លេធំ​ៗ ហើយ​វា​បង្ហាញខ្លួន​នៅ​តំបន់​ទាំងនោះ​ពេញ​មួយ​ឆ្នាំ ៕