អាជីវកម្ម៣​ប្រភេទ ​ចាប់ផ្តើម​ប្រែ​ជា​វិជ្ជមាន ខណៈ​អ្នកទេសចរ​ក្នុងស្រុក​ធ្វើដំណើរ​កម្សាន្ត​កើនឡើង


រាជធានី​ភ្នំពេញ ៖ វិស័យ​ទេសចរណ៍​កម្ពុជា​បន្ទាប់​ពី​កើត​ជំងឺ​កូ​វី​ដ ១៩​បាន​មួយ​រយៈ គេ សង្កេត​ឃើញ​ថា បាន​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ ។ ប៉ុន្តែ​ក្រោយ​ពី​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ ហាក់​ស្ងប់ស្ងាត់​បើ​តាម​អ្នកជំនាញ​ក្នុង​វិស័យ​ទេសចរណ៍​បាន​មើលឃើញ​ថា មាន​អាជីវកម្ម ឬ​ការ​ផ្តល់​សេវាកម្ម ៣​ប្រភេទ​ចាប់ផ្តើម​ប្រែប្រួល​វិជ្ជមាន​ខ្លះ​ៗ​ហើយ​នៅ​ពេល​អ្នកទេសចរ ក្នុងស្រុក​មាន​ចលនា​ដើរ​កម្សាន្ត​កើនឡើង​បើ​ធៀប​ទៅ​នឹង​ពេល​ពី​មុន ។

លោកស្រី ឆាយ ស៊ី​វលី​ន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា មាន​ប្រសា សន៍​ឱ្យ​ដឹង​ថា «​មក​ដល់​សព្វ​ថ្ងៃនេះ​សម្រាប់​ការ​ផ្តល់​សេវាកម្ម​ស្នាក់​នៅ​, សេវាកម្ម​ដឹក​ជញ្ជូន និង​សេវាកម្ម​អាហារ​ដ្ឋា​ន​យើង​ឃើញ​ថា​មានការ​ប្រែប្រួល​ខ្លះ​ៗ ដោយសារ​ការ​កើនឡើង​នៅ អ្នកទេសចរ​ក្នុងស្រុក​តិច​ៗ​បាន​ជួយ​ទៅ​ដល់​ការ​ផ្តល់​សេវាកម្ម​ទាំង​អស់នេះ​បាន​ខ្លះ​ៗ ។ ប៉ុន្តែ​សម្រាប់​ទីភ្នាក់ងារ​ទេសចរណ៍ និង​អ្នក​ម​គ្គុ​ទេស​គាត់​នូវ​ទទួល​រង​ផល​ប៉ះពាល់​ពី​កូ​វី​ដ ១៩» ។

បើ​តាម​លោកស្រី ឆាយ ស៊ី​វលី​ន ការ​ប្រែប្រួល​នៃ​អាជីវកម្ម​ផ្តល់​សេវាកម្ម​ទាំង ៣ ប្រភេទ​ខាងលើ​នេះ​មួយ​ចំណែក​ធំ គឺ​កើតឡើង​ដោយសារ​ការ​ខិតខំ​របស់​វិស័យ​ឯកជន ។​លោកស្រី​លើក​ឡើង​ថា «​អាជីវកម្ម​ផ្តល់​សេវាកម្ម​ទាំងនេះ​មានការ​ប្រែប្រួល ក្នុង​នោះ​តាម រយៈ​រាជរដ្ឋាភិបាល​មាន​មួយ​ចំណែក ហើយ​មួយ​ចំណែក​ធំ​ផ្សេង​ទៀត​ដោយសារ​វិស័យ ឯកជន គាត់​ប្រឹងប្រែង​បើក​សេវាកម្ម​នេះ​ដោយ​គាត់​បើក​រង់ចាំ​អ្នក​ចេញ​ដើរ ហើយ​ប្រជា​ព ល​រដ្ឋ​ទៀត​សោ​ធ គាត់​ក៏​ចេញ​ដើរ​កម្សាន្ត​ហាក់​ទូលំទូលាយ​ខ្លះ​ដែរ ឃើញ​ថា នៅ​តាម​រម ណី​យ​ដ្ឋា​ន​ធម្មជាតិ​មានការ​កើនឡើង​នៃ​អ្នកទេសចរ​ក្នុងស្រុក ។ បើសិន​ការ​រីក​រាលដាល នៃ​ជំងឺ​កូ​វី​ដ ១៩ មិន​មាន​បន្ត​ទៀត (​គ្មាន​អ្នក​ឆ្លង​) ហើយ​រាជរដ្ឋាភិបាល​នៅ​តែ​បន្ត​អនុវត្ត ពង្រឹង​សុវត្ថិភាព អ៊ីចឹង​យើង​សង្ឃឹមថា ការ​ផ្តល់​សេវាកម្ម​ទាំង ៣​ផ្នែក​ខាងលើ​នឹង​បន្ត​មានការ​កើនឡើង​តាម​រយៈ​អ្នកទេសចរ​ក្នុងស្រុក​» ។

យោង​តាម​ក្រសួងទេសចរណ៍ ដើម្បី​ចូលរួម​ដល់​ការ​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​ទប់ ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ Covid-19 ដែល​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល​ហើយ បន្ទាប់​ពី​បាន​ពិគ្រោះ​ពិភាក្សា​យ៉ាង​ល្អិតល្អន់​ជាមួយ​ក្រសួងសុខាភិបាល និង​ផ្នែក​ឯកជន​រួច មក ក្រសួងទេសចរណ៍​បាន​សម្រេច​ដាក់​ចេញ​នូវ​ប្រកាស​ស្ដី​ពី វិធាន​សុវត្ថិភាព​ទេសចរណ៍ សម្រាប់​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍ និង​ក្រម​ប្រតិបត្តិ​សម្រាប់​អនុវត្តន៍​ក្នុង​អាជីវកម្ម​ធំ​ៗ ចំនួន ៤ ដែល​ទី ១ អាជីវកម្ម​សេវាកម្ម​ស្នាក់​នៅ​ទេសចរណ៍​, ទី ២ អាជីវកម្ម​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ទេសចរណ៍​, ទី ៣ អាជីវកម្ម​សេវាកម្ម​ដឹក​ជញ្ជូន​ទេសចរណ៍​ផ្លូវទឹក ផ្លូវគោក​និង​ទី ៤ អាជីវកម្ម​រមណីយដ្ឋាន​ទេសចរណ៍ សហគមន៍​ទេសចរណ៍ ។

ក្នុង​វិធាន​សុវត្ថិភាព​ទេសចរណ៍​ទាំងនេះ​ក៏​មានការ​កំណត់​នូវ​លក្ខខណ្ឌ​ជា​ច្រើន ក្នុង​នោះ​មាន​លក្ខខណ្ឌ​តម្រូវ​ចាំបាច់​ដោយ​ខាន​ពុំ​បាន និង​លក្ខខណ្ឌ​ជម្រើស​ដែល​អាជីវ កម្ម​សេវាកម្ម​ទេសចរណ៍ ត្រូវ​រៀបចំ​បំពេញ​តាម​លក្ខខណ្ឌ​កំណត់ ។

ក្នុង​ករណី​ដែល​មូលដ្ឋាន​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍​ខាងលើ​មិន​បាន​បំពេញ​នូវ​លក្ខខណ្ឌ​តម្រូវ​ទេ​នោះ អាច​នឹង​ប្រឈម​នឹង​ការ​ព្យួរ​អាជ្ញា​បណ្ណ​ទេសចរណ៍​មួយ​រយៈ ប៉ុន្តែ ក្នុង​ករណី​ដែល​បាន​បំពេញ​នូវ​លក្ខខណ្ឌ​តម្រូវ​បាន​ល្អ បន្ថែម​ដោយ​លក្ខខណ្ឌ​ជម្រើស​មួយ ចំនួន​ទៀត អាច​នឹង​ទទួល​បាន​នូវ​បណ្ណ​បញ្ជាក់ និង​លិខិត​សរសើរ ទទួលស្គាល់​គុណភាព សេវាកម្ម​ក្នុង​ដំណាក់កាល Covid-19 ពី​ក្រសួងទេសចរណ៍ ដែល​អាច​បិទ​បង្ហាញ​ផ្សព្វ ផ្សាយ​ជា​សាធារណៈ ឬ​ចុះ​ផ្សាយ​ក្នុង​បណ្តាញ​សង្គម និង​គេហទំព័រ​របស់​ក្រសួង​ទេសចរ ណ៍​បាន ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ