ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណុច​ផ្លូវ​កោង ឡាន​២​គ្រឿង​ជល់​គ្នា​ទាំង​កំរោល

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖​ រថយន្ត​២​គ្រឿង​បុក​គ្នា​ពេញទំហឹង​បណ្តាលឱ្យបាត់ជីវិត​ម្នាក់នៅ​​និង​កន្លែង និង​របួស​ធ្ងន់​ស្រាល​៤​នាក់ទៀត ​​កើតឡើង​នៅ​វេលា​ម៉ោង​៩ និង១៥​នាទី​ថ្ងៃ​ទី​០៤ មិថុនា​ ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៩ ក្នុង​ភូមិ​បន្ទាយ​ទី​១ ​ឃុំ​ទួល​ពង្រ​…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖​ រថយន្ត​២​គ្រឿង​បុក​គ្នា​ពេញទំហឹង​បណ្តាលឱ្យបាត់ជីវិត​ម្នាក់នៅ​​និង​កន្លែង និង​របួស​ធ្ងន់​ស្រាល​៤​នាក់ទៀត ​​កើតឡើង​នៅ​វេលា​ម៉ោង​៩ និង១៥​នាទី​ថ្ងៃ​ទី​០៤ មិថុនា​ ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៩ ក្នុង​ភូមិ​បន្ទាយ​ទី​១ ​ឃុំ​ទួល​ពង្រ​ ស្រុក​ម៉ា​ឡៃ​ ។ ជន​រង​គ្រោះ​ដែល​ស្លាប់​និង​របួស​៥​នាក់ ១-​ឈ្មោះ ផា ភេទ​ប្រុស ​អាយុ​៣៨​ឆ្នាំ​រស់នៅ​ភូមិ​តា​ដុ​ង ឃុំ​ដូន​កឹង ស្រុក​កំចាយមា ខេត្តព្រៃវែង
​(​ស្លាប់​) ២-​ឈ្មោះឈាង នៀ​ត ភេទ​ស្រី អាយុ​៣២​ឆ្នាំ ៣-ឈ្មោះ ឈាង គឹ​ម​ស្រៀ​ង ភេទ​ប្រុស​ អាយុ​១៥​ឆ្នាំ ៤-ឈ្មោះ ស៊ុន ម៉ូ​ល ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ​ និង៥​-​ឈ្មោះ ឈុ​ន តៅ ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ក្បាល​ទំនប់ ឃុំ​អូរ​សំព័រ ស្រុក​ម៉ា​ឡៃ​។

លោក​វរសេនីយ៍ឯក បេន សំអាត អធិការ​នគរបាល​ស្រុក​ម៉ា​ឡៃបាន​ប្រាប់​ថា​​​ នៅ​ពេល​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង គឺ​រថយន្ត​សាំ​យ៉ុ​ង​ ពាក់​ស្លាក់​លេខ​ភ្នំពេញ​2AL.0475 ​ដឹក​អ្នកដំណើរ​បើកបរ​ក្នុង​ទិស​​ដៅ​ពី​លិច​ទៅ​កើត​ក្នុង​ល្បឿន​លឿន​ បាន​បុក​ជាមួយ​រថយន្ត​ធុន​នី​ស្សាន់ ​ដែល​ពាក់​ស្លាក់​លេខ​បាត់ដំបង​2B.7518​ដែល​បើកបរ​ប​ញ្ច្រាសទឹ​ស​គ្នា​ ពី​កើត​ទៅ​លិច​ដែល​បណ្តាល​អ្នកបើកប​រថយន្ត​សាំ​យ៉ុ​ង​កៀបចង្កូត​ស្លាប​និង​កន្លែង​ហើយ​បណ្តាល​របួសធ្ងន់-​ស្រាល​៤​នាក់​ មាន​ស្រី​ម្នាក់​ត្រូវ​បាន​សង្គ្រោះ​បន្ទាន់​។

លោក​បាន​បញ្ជាក់​ថា ​ក្រោយ​ពេល​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ មន្ត្រី​នគរបាល​ជំនាញ​បាន​ចុះ​ទៅ​ពិនិត្យ​វាស់វែង ​គឺ​គ្រោះថ្នាក់​ដែល​កើតឡើង​ដោយ​រថយន្ត​ទាំង​២​គ្រឿង​ បើកបរ​ក្នុង​ល្បឿន​លឿន​ដូច​គ្នា​ដល់​ចំណុច​ផ្លូវ​កោងទើប​បណ្តាល​បុក​គ្នា​ពេញទំហឹង​បណ្តាល​រង​គ្រោះ​ស្លាប់​ម្នាក់​និង​កន្លែង​របួសធ្ងន់​ស្រាល​៤​នាក់​ស្រី​ម្នាក់​ និង​ខូចខាត​រថយន្ត​២​គ្រឿង​ស្ទើ​ទាំង​ស្រុក ក្រោយ​ពេល​ពិនិត្យ​វាស់វែង​ហើយ​ត្រូវ​បាន​រក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ម៉ា​ឡៃ​ដើម្បី​អនុវត្ត​តាម​ច្បាប់​ ។

អត្ថបទសរសេរ ដោយ