ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៀត​ហើយ​! កម្មការិនី​រោងចក្រ​ដួល​សន្លប់​បន្តបន្ទាប់​៤៣​នាក់​នៅ​ស្រុក​ស្វាយ​ទាប

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ មានកម្ម​ការិនី​ដួល​សន្លប់​ជា​បន្តបន្ទាប់​ចំនួន​៤៣​នាក់ មូលហេតុ​ធំ​ក្លិនស្អុយ​ថ្នាំ នៅ​ជាប់​ខ្សែភ្លើង និង​ខ្វះ​ខ្យល់​អុក​ស៊ី​សែន បង្ក​ឲ្យ​កម្មការិនី​ណែន​ទ្រូង​ពិបាក​ដកដង្ហើម បណ្តាល​ឲ្យ​ដួល​សន្លប់​តែ​ម្តង ។ ករណី​នេះ​បាន​កើតឡើង…

ខេត្តស្វាយរៀង ៖ មានកម្ម​ការិនី​ដួល​សន្លប់​ជា​បន្តបន្ទាប់​ចំនួន​៤៣​នាក់ មូលហេតុ​ធំ​ក្លិនស្អុយ​ថ្នាំ នៅ​ជាប់​ខ្សែភ្លើង និង​ខ្វះ​ខ្យល់​អុក​ស៊ី​សែន បង្ក​ឲ្យ​កម្មការិនី​ណែន​ទ្រូង​ពិបាក​ដកដង្ហើម បណ្តាល​ឲ្យ​ដួល​សន្លប់​តែ​ម្តង ។

ករណី​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​២​និង​១៥​នាទី​រសៀល នៅ​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០២០ នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ស្វាយ​រៀង​ហ្គី​ហ្គា​រី​ស ស្ថិត​នៅ​ភូមិ​ដើម​ពោធិ៍ ឃុំ​កណ្តៀង​រាយ ស្វាយ​ទាប​ខេត្តស្វាយរៀង ។

បើ​តាម​សមត្ថកិច្ច​នគ​បាល​ស្រុក​ស្វាយ​ទាប​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​នៅ​ក្នុង​អគារ​រោងចក្រ​ធី​វ៉ា​យ បាន​បើក​ឃ្លាំង​យក​ដុំ​ខ្សែភ្លើង​ដាក់​ចែក​កម្មការិនី ដើម្បី​រុំ​អំ​ពូ​ល​ភ្លើង​បញ្ចូល​តាម​ដុំ ស្រាប់តែ​មាន​ជះក្លិន​ស្អុយ​សាយភាយ​ពេញ​អគារ និង​ហប់​ខ្វះ​ខ្យល់​ដកដង្ហើម បង្ក​ឲ្យ​កម្ម​ការ​នី​ដែល​កំពុងធ្វើការ​ថប់ដង្ហើម​តឹង​ដើមទ្រូង​ដួល​សន្លប់​ជា​បន្តបន្ទាប់​ចំនួន​៤៣​នាក់ នៅ​រោងចក្រ​ធី​វ៉ា​យ (​ផលិត​អំ​ពូ​ល​ភ្លើង​)​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ក្រោយ​ពី​មានកម្ម​ការិនី​ដួល​សន្លប់ សមត្ថកិច្ច​បាន​ឲ្យ​កម្ម​កករ​មិត្តភក្តិ​ធ្វើការ​ជាមួយ​គ្នា​សែង​ជន​រង​គ្រោះ​ចេញ​មក​ក្រៅ​អគារ ហើយ​ហៅ​រថយន្ត​សា​មុ​យ​ដឹក​ជន​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ជី​ភូ ចំនួន​៣០​នាក់ និង​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្វាយ​ទាប​ចំនួន​១៣​នាក់ ដើម្បី​សង្គ្រោះ​។

ចំណែក​កម្មការិនី​ផ្សេង​ទៀត ដែល​នៅ​ក្នុង​អគារ​ដែល​មានកម្ម​ការិនី​ដួល​សន្លប់ ម្ចាស់​រោងចក្រ​ឲ្យ​ឈប់​សម្រាក​បណ្តោះអាសន្ន ថ្ងៃ​ទី​៦ មិថុនា ២០២០ ឲ្យ​ចូល​មក​ធម្មតា​វិញ ។

ប្រភព​ពី​លោកគ្រូ​ពេទ្យ​វិញ​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ក្រុម​គ្រូពេទ្យ​ពិនិត្យ​ព្យាបាល និង​បន្តោង​សេរ៉ូម ជន​រង​គ្រោះ គឺ​បាន​ធូរស្រាល​វិញ​ហើយ ។ ជំ​ហ៊ាន​ដំបូង​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា មូលហេតុ​មាន​ក្លិនស្អុយ​ចេញពី​ថ្នាំ​នៅ​ខ្សែ​ជាប់​ភ្លើង និង​ខ្វះ​ខ្យល់​អុក​ស៊ី​សែន​ដោយ​អគារ​ធំ គ្មាន​បង្អួច ដើម្បី​ឲ្យ​ខ្យល់​ធម្មជាតិ​ចូល​ក្នុង​អាគារ​បាន​ល្អ ។ ក៏​ប៉ុន្តែ​ករណី​នេះ មន្ត្រី​ជំនាញ​គណកម្មការ​នៃ​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ព្រមទាំង​ក្រុមការងារ​អន្តរក្រសួង​កំពុងធ្វើការ​ចុះ​ពិនិត្យ​រក​មូលហេតុ​នេះ​ឲ្យ​បាន​ជាក់លាក់​ទើប​ផ្តល់​ជូន​ជា​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ