ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ផ្ដោត​លើ​វិធានការ​ត្រួតពិនិត្យ​ការ​ឆ្លង ​ផលិត​វ៉ាក់សាំង​ និង​ថ្នាំ​ប្រឆាំង​វីរុស

3 ឆ្នាំ មុន

ប្រទេស​ចិន ៖ អាជ្ញាធរ​ចិន​កាលពី​ថ្ងៃ​ទី​៤​មិថុនា​បាន​សង្កត់ធ្ងន់ លើ​ភាព​ចាំបាច់​ផ្ដោត​ការ​ខិតខំ​ប្រឹង​ប្រែង កែ​លម្អ​បណ្ដា​វិធានការ​ត្រួតពិនិត្យ​ដោយ​ទៀងទាត់ ដើម្បី​បង្ការ​ការ​ឆ្លង​រាលដាល​នៃ​វីរុស​COVID-19 ទន្ទឹម​គ្នា​នឹង​ការ​ពង្រឹង​ថែម​ទៀត ការ​ផលិត​វ៉ាក់សាំង​និង​ថ្នាំពេទ្យ​នានា ព្រមទាំង​បណ្ដា​ឧបករណ៍​ធ្វើតេស្ត​។ ការ​ណែនាំ​ជា​ផ្លូវការ​នោះ​ត្រូវ​បាន​ប្រកាស​ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​មួយ…

ប្រទេស​ចិន ៖ អាជ្ញាធរ​ចិន​កាលពី​ថ្ងៃ​ទី​៤​មិថុនា​បាន​សង្កត់ធ្ងន់ លើ​ភាព​ចាំបាច់​ផ្ដោត​ការ​ខិតខំ​ប្រឹង​ប្រែង កែ​លម្អ​បណ្ដា​វិធានការ​ត្រួតពិនិត្យ​ដោយ​ទៀងទាត់ ដើម្បី​បង្ការ​ការ​ឆ្លង​រាលដាល​នៃ​វីរុស​COVID-19 ទន្ទឹម​គ្នា​នឹង​ការ​ពង្រឹង​ថែម​ទៀត ការ​ផលិត​វ៉ាក់សាំង​និង​ថ្នាំពេទ្យ​នានា ព្រមទាំង​បណ្ដា​ឧបករណ៍​ធ្វើតេស្ត​។

ការ​ណែនាំ​ជា​ផ្លូវការ​នោះ​ត្រូវ​បាន​ប្រកាស​ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​មួយ របស់​ក្រុម​ដឹកនាំ ឆ្លើយ​តប​ការ​ឆ្លង​រាលដាល​នៃ​វីរុស​COVID-19​របស់​ចិន ដឹកនាំ​ដោយ​នាយក​រដ្ឋមន្ត្រី លោក​LI KEQIANG ដែល​ក៏​ជា​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ការិយាល័យ​នយោបាយ​បក្ស​កុំ​មុ​យ​នី​ស្ត​ចិន​ផង​ដែរ​។

បណ្ដា​អ្នកចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ បាន​សង្កត់ធ្ងន់​លើ​ការ​អនុវត្ត​ដោយ​ពេញលេញ បណ្ដា​វិធានការ ដែល​សំដៅ​បង្ការ​រលក​ថ្មី​នៃ​ការ​ឆ្លង​នៅ​ក្នុង​ប្រទេស​ចិន​និង​ការ​ឆ្លង​នាំ​ចូល ព្រមទាំង​លើ​ការ​កែ​លម្អ​សមត្ថភាព​បង្ការ និង​ព្យាបាល​ជំ​ងឹ​COVID-19​។ កិច្ចប្រជុំ​នោះ​ឲ្យ​ដឹង​ទៀត​ថា ប្រព័ន្ធ​សុខាភិបាល​សាធារណៈ​ត្រូវ​តែ​កែ​លម្អ ដើម្បី​ពង្រឹង​ការ​តស៊ូ​ប្រឆាំង​វីរុស​ហើយ​ការ​ខិតខំ​ប្រឹងប្រែង​ធំ​នានា ត្រូវ​ធ្វើ​ដើម្បី​ជម្រុញ​ឡើង​វិញ បណ្ដា​សកម្មភាព​និង​បើកទ្វារ​សាលារៀន​ឡើង​វិញ ព្រមទាំង​ស្ដារ​ឡើង​វិញ​ទាំងស្រុង​របៀបរៀបរយ​នៃ​សេដ្ឋកិច្ច​និង​សង្គមកិច្ច ឲ្យ​វិល​មក​រក​ប្រក្រតី​ភាព​ឡើង​វិញ​។

សហភាព​អឹ​រ៉ុ​ប​ប្រមូល​មូលនិធិ​បន្ទាន់​សម្រាប់​វ៉ាក់សាំង ៖
បណ្ដា​អ្នក​ទទួលខុសត្រូវ​អឹ​រ៉ុ​ប​ថ្លែង​កាល​ពិ​ថ្ងៃ​ទី​៤​មិថុនា​ថា សហភាព​អឹ​រ៉ុ​ប​នឹង​ប្រមូល​មូលនិធិ​បន្ទាន់​មាន​ទឹកប្រាក់​២,៤​ពាន់​លាន​អឺ​រ៉ូ សម្រាប់​ការ​ផលិត​វ៉ាក់សាំង​ប្រឆាំង​វីរុស​។

ការ​ផ្ដួចផ្ដើម​គំនិត​នោះ​ត្រូវ​បាន​ពិភាក្សា​គ្នា កាលពី​ថ្ងៃ​ទី​៣​មិថុនា​ក្នុង​កម្រិត​អឹ​រ៉ុ​ប បន្ទាប់​ពី​អា​ល្លឹ​ម៉​ង់ បារាំង អ៊ី​តា​លី​និង​ហូ​ឡង់​បាន​ទាមទារ​ឲ្យ​ជម្រុញ​ការ​ចរចា ជាមួយ​បណ្ដា​ក្រុមហ៊ុន​ឱសថ ដើម្បី​ការពារ​សន្តិសុខ​ការ​បញ្ចេញ​អនាគត​វ៉ាក់សាំង ដែល​កំពុង​តែ​ស្ថិត​ក្នុង​ដំណាក់កាល​ផលិត​សាក​ល្បង​។ ការ​ប្រើ​ជំនួយ​បន្ទាន់​នោះ​របស់​សហភាព​អឹ​រ៉ុ​ប ក៏​នឹង​អាច​ផង​ដែរ​បង្កើន​សមត្ថភាព​អឺរ៉ុប ក្នុង​ការ​ផលិត​វ៉ាក់សាំង និង​ស្នើ​ឲ្យ​មានការ​ធានា​រ៉ាប់រង​ខាង​ទទួលខុសត្រូវ ចំពោះ​បណ្ដា​មន្ទីរ​ពិសោធន៍​។

ប្រមុខ​អ​.​ស​.​ប​សង្ឃឹមថា​វ៉ាក់សាំង​មួយ​នឹង​ជា​ទ្រព្យ​សាធារណៈ​ពិភពលោក ៖
អគ្គលេខាធិការ​អ​.​ស​.​បលោក​ANTONIO GUTERRES កាលពី​ថ្ងៃ​ទី​៤​មិថុនា​បាន​សម្ដែង​ក្ដី​សង្ឃឹមថា វ៉ាក់សាំង​ប្រឆាំង​វីរុស​COVID-19 មួយ​និង​ជា​ទ្រព្យ​សាធារណៈ​ពិភពលោក ឬ​ជា​វ៉ាក់សាំង​មួយ​របស់​បណ្ដា​ប្រជាជន​។

លោក​មាន​ប្រសាសន៍​ថា COVID-19​ជា វិបត្តិ​សុខាភិបាល​សាធារណៈ​នៃ​ជំនាន់​មនុស្ស​យើង​នេះ។ បច្ចុប្បន្ន​នៅ​មិន​ទាន់​មាន​វ៉ាក់សាំង​ការពារ​វា​ណាមួយ​នៅឡើយ​។ យើង​ត្រូវ​ធ្វើការ​រួម​គ្នា ដើម្បី​ផលិត​វ៉ាក់សាំង​មួយ​។

វ៉ាក់សាំង​មួយ​តែឯង​មិន​ទាន់​គ្រប់គ្រាន់​ទេ​។ យើង​នៅ​ត្រូវការ​សាមគ្គីភាព​ពិភពលោក ដើម្បី​ធានា​ថា មនុស្ស​ម្នាក់​ៗ​គ្រប់​ទីកន្លែង​អាច​ទទួល​បាន​វ៉ាក់សាំង​នោះ​។ លោក​អះអាង​បែប​នេះ​ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​កំពូល​ពិភពលោក​ផ្ដោត​លើ​វ៉ាក់សាំង​ប្រឆាំង​វីរុស​នោះ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ