ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនខិលខូច​រំលោ.ភ​ឈូស​ឆាយ​ម្ល៉ឹង​ៗ ហេតុ​អី​ទើប​ដឹង?

3 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ បន្ទាប់​ពី​ទទួល​បាន​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ភ្លាម នា​ថ្ងៃ​ទី​០៤ ខែ​មិថុនា ឆ្នាំ​២០២០ ក្រុមការងារ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ​ខេត្តពោធិ៍សាត់ ដឹកនាំ​ដោយ​លោក ភុំ…

ខេត្តពោធិ៍សាត់ ៖ បន្ទាប់​ពី​ទទួល​បាន​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ភ្លាម នា​ថ្ងៃ​ទី​០៤ ខែ​មិថុនា ឆ្នាំ​២០២០ ក្រុមការងារ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ​ខេត្តពោធិ៍សាត់ ដឹកនាំ​ដោយ​លោក ភុំ វិមល នាយ​ខណ្ឌ​រដ្ឋបាល​ជលផល ដោយ​មានការ​ចូលរួម​ពី​សំណាក់​លោក ភុ​ន សុ​វ​ណ្ណា នាយ​ផ្នែក​រដ្ឋបាល​ជលផល​ក្រគរ លោក ហុ​ក ម៉េ​ង​អាន នាយ​សង្កាត់​រដ្ឋបាល​ជលផល​កំពង់​លួង នាយ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ឃុំ​អ​ន្សា​រ​ចំបក់ មន្ត្រី​យោធា​ខេត្ត ក្រុមប្រឹក្សា​ឃុំ​អ​ន្សា​រ​ចំបក់ និង​ប្រជា​ការពារ​ភូមិ​កំពង់​ថ្គោល បាន​ចុះ​ទៅ​បង្ក្រាប​ការ​លួច​លើក​ទំនប់ ជីក​ប្រឡាយ និង​ឈួ​ស​ឆាយ​ទន្ទ្រាន​ដី​ព្រៃ​លិច​ទឹកដី​តំបន់​២ របស់​ជនខិលខូច​មួយ​ចំនួន នៅ​ចំណុច​បឹង​ឃ្នៀប ស្ថិត​ក្នុងភូមិ​ក្បាលដំរី ឃុំ​អ​ន្សា​រ​ចំបក់ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ជាប់​ព្រំប្រទល់​ខេត្តកំពង់ឆ្នាំង​។

ក្រោយ​ការ​ពិនិត្យ​ជាក់ស្ដែង​ឃើញ​ថា ជនខិលខូច​បាន​លួច​ឈួ​ស​ឆាយ កាប់​ទន្ទ្រាន​ដី​ព្រៃ​លិច​ទឹក​ដែល​ជា​ជម្រក​ត្រី​ពង​កូន ចាប់ពី​តំបន់​២​ទៅ​ទល់​នឹង​តំបន់​៣​រាប់​សិប​ហិ​កតា ជា​តំបន់ទ្រនាប់​បឹង​ទន្លេសាប​ដែល​ច្បាប់​ជលផល​បាន​ហាមឃាត់​។

មិនតែប៉ុណ្ណោះ ក្រុម​ជនខិលខូច​ទាំងនោះ បាន​ជីក​ប្រឡាយ​ចំនួន​៣​ខ្សែ​ថែម​ទៀត ក្នុង​នោះ​មាត់​ប្រឡាយ​ដែល​មាន​ទំហំ​៤​ម៉ែត្រ​ទៅ​៥​ម៉ែត្រ ជម្រៅ​២​ម៉ែត្រ ប្រវែង​៦៨៣​ម៉ែត្រ ចំនួន​មួយ​ខ្សែ​, មាត់​ប្រឡាយ​ទំហំ​២​ម៉ែត្រ ជម្រៅ​២​ម៉ែត្រ ប្រវែង​៦៨៣​ម៉ែត្រ ចំនួន​មួយ​ខ្សែ និង​មាត់​ប្រឡាយ​ទំហំ​២​ម៉ែត្រ ជម្រៅ​១​ម៉ែត្រ ប្រវែង​៦៨៣​ម៉ែត្រ ចំនួន​មួយ​ខ្សែ​ផង​ដែរ​។

ជាមួយ​គ្នា​នេះ សមត្ថកិច្ច​ក៏​បាន​ចាប់​ឃាត់​ត្រាក់ទ័រ​មួយ​គ្រឿង ដែល​កំពុង​ធ្វើ​សកម្មភាព​ជាក់ស្ដែង​ឈូស​ឆាយដី​ព្រៃ​លិច​ទឹក​នៅ​តំបន់​២​នោះ ហើយ​បាន​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​អ​ន្សា​រ​ចំបក់ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ផង​ដែរ ខណៈ​អ្នកបើកបរ​រត់គេច​ខ្លួន​បាត់​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ