ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​សុខាភិបាល​ថា ករណី​បាត់បង់​ជីវិត​​នៅ​ប្រេ​ស៊ី​លអាច​មាន​គេ​លួច​បន្ថយ

3 ឆ្នាំ មុន

ប្រទេស​ប្រេ​ស៊ី​ល ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា មន្ត្រី​សុខាភិបាល​របស់​ប្រទេស​ប្រេ​ស៊ី​ល​មួយ​រូប​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ចំនួន​ករណី​ដែល​ទាក់ទង​នឹង​ការ​បាត់​បង់ជីវិត​ដោយសារ​ជំងឺ​កូ​វី​ដ​១៩ នៅ​ក្នុង​រដ្ឋ​សៅ​ប៉ូ​ឡូ ប្រេ​ស៊ី​ល​ទំនងជា​មិន​ត្រូវ​បាន​គេ​រាយការណ៍​ឱ្យ​គ្រប់​ចំនួន​ត្រឹមត្រូវ​នោះ​ទេ​។ អ្នកសម្របសម្រួល​នៃ​ក្រសួងសុខាភិបាល​នៃ​រដ្ឋ…

ប្រទេស​ប្រេ​ស៊ី​ល ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា មន្ត្រី​សុខាភិបាល​របស់​ប្រទេស​ប្រេ​ស៊ី​ល​មួយ​រូប​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ចំនួន​ករណី​ដែល​ទាក់ទង​នឹង​ការ​បាត់​បង់ជីវិត​ដោយសារ​ជំងឺ​កូ​វី​ដ​១៩ នៅ​ក្នុង​រដ្ឋ​សៅ​ប៉ូ​ឡូ ប្រេ​ស៊ី​ល​ទំនងជា​មិន​ត្រូវ​បាន​គេ​រាយការណ៍​ឱ្យ​គ្រប់​ចំនួន​ត្រឹមត្រូវ​នោះ​ទេ​។

អ្នកសម្របសម្រួល​នៃ​ក្រសួងសុខាភិបាល​នៃ​រដ្ឋ លោក Paulo Menezes បាន​និយាយ​ថា​ករណី​មួយ​ចំនួន​អ្នក​ដែល​កើត​កូ​វី​ដ​១៩ ទំនងជា​ត្រូវ​បាន​គេ​ដាក់​រោគវិនិច្ឆ័យ​ទៅ​ជា​ជំងឺ​ផ្លូវដង្ហើម SARS ទៅ​វិញ ដោយសារ​តែ​សមត្ថភាព​ធ្វើតេស្ត​មិន​មាន​គ្រប់គ្រាន់​។

រដ្ឋ​សៅ​ប៉ូ​ឡូ បាន​ចុះបញ្ជី​ករណី​ថ្មី​ចំនួន ៥,៧១៧​ករណី និង​ករណី​បាត់បង់​ជីវិត​ចំនួន ២៨៥​ករណី​ដោយសារ​ជំងឺ​កូ​វី​ដ​១៩ នៅ​ក្នុង​២៤​ម៉ោង​ចុង​ក្រោយ​នេះ ដែល​ធ្វើ​ឱ្យ​ចំនួន​ករណី​សរុប​ឡើង​ដល់ ១២៩,២០០០​ករណី និង​ករណី​បាត់បង់​ជីវិត​សរុប ៥,៧១៧​ករណី​។ លោក Menezes បាន​និយាយ​ថា ប៉ុន្តែ​ចំនួន​អ្នក​បាត់បង់​ជីវិត​ពិតប្រាកដ​ទំនងជា​ខ្ពស់​ជាង​នេះ​។

លោក Menezes បាន​បន្ថែម​ទៀត​ថា រដ្ឋ​សៅ​ប៉ូ​ឡូ ដែល​មាន​ប្រជាជន​ជាង ៤៥​លាន​នាក់ និង​ជា​ចំណុចកណ្តាល​នៃ​ការ​ផ្ទុះ​ឡើង​ក្នុង​ប្រទេស​ប្រេ​ស៊ី​ល​នា​ពេល​បច្ចុប្បន្ន​នេះ បាន​ធ្វើតេស្តរ​កកូ​វី​ដ​១៩ បាន ៨,០០០​នាក់ ក្នុង​មួយ​ថ្ងៃ ជា​រៀងរាល់ថ្ងៃ ខណៈ​ដែល​នៅ​ក្នុង​ខែមេសា ជា​មធ្យម​មាន​ប្រហែល ១,០០០​នាក់ ក្នុង​មួយ​ថ្ងៃ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ