ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អំណោយជីវិត! បុរសម្នាក់ស្លាប់ដោយសារខួរក្បាលឈប់ដំណើរការ បរិច្ចាគសរីរាង្គជួយអ្នកជំងឺ ៧នាក់​នៅវៀតណាម

12 ម៉ោង មុន

ទីក្រុងហាណូយ៖ គ្រួសារបុរសវ័យ ៤៩ឆ្នាំ នៅទីក្រុងហាណូយ ប្រទេសវៀតណាម បានសម្រេចបរិច្ចាគសរីរាង្គរបស់លោក បន្ទាប់ពីវេជ្ជបណ្ឌិតប្រកាសថា ស្លាប់ដោយសារខួរក្បាលឈប់ដំណើរការ​ ក្រោយរងគ្រោះថ្នាក់ចរាចរណ៍។ ការបរិច្ចាគនេះបានជួយសង្គ្រោះ និងបង្កើនគុណភាពជីវិតអ្នកជំងឺ ៧នាក់ តាមរយៈការប្តូរបេះដូង ថ្លើម តម្រងនោម និងកែវភ្នែក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress នៅថ្ងៃទី១៦ ខែកក្កដានេះ។

អាជ្ញាធរសុខាភិបាលវៀតណាមបានអំពាវនាវឱ្យប្រជាពលរដ្ឋចុះឈ្មោះបរិច្ចាគសរីរាង្គ ក្រោយមរណភាព ឬក្រោយការប្រកាសស្លាប់ដោយសារខួរក្បាល ដោយបញ្ជាក់ថា អ្នកបរិច្ចាគម្នាក់អាចជួយសង្គ្រោះជីវិតមនុស្សជាច្រើននាក់ ខណៈអ្នកជំងឺរាប់ពាន់នាក់នៅតែរង់ចាំការប្តូរសរីរាង្គ៕