សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស អ្នកជំនាញណែនាំថា អ្នកដែលធ្វើការក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ពេញមួយថ្ងៃ គួររក្សាសីតុណ្ហភាពនៅ ២៦-២៨°C ដើម្បីឱ្យរាងកាយមានផាសុកភាព កាត់បន្ថយការប្រើប្រាស់ថាមពល និងជៀសវាងភាពខុសគ្នាខ្លាំងរវាងសីតុណ្ហភាពក្នុង និងក្រៅបន្ទប់។ គួរមានអាវក្រៅស្តើង ឬភួយតូចសម្រាប់ការពារការត្រជាក់ខ្លាំង។
លើសពីនេះ គួរក្រោកដើរ ឬផ្លាស់ប្តូរទីតាំងរៀងរាល់ ១-២ ម៉ោងនិងផឹកទឹកឱ្យបានទៀងទាត់ ទោះមិនមានអារម្មណ៍ស្រេកក៏ដោយ ព្រោះខ្យល់ត្រជាក់អាចធ្វើឱ្យរាងកាយបាត់បង់ជាតិទឹក។
ទម្លាប់សាមញ្ញទាំងនេះជួយកាត់បន្ថយបញ្ហាស្បែកស្ងួត បំពង់កស្ងួត អស់កម្លាំង និងជួយបង្កើនការផ្តោតអារម្មណ៍ពេលធ្វើការ៕
ចែករំលែកព័តមាននេះ