ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេចក្តី​មិន​ប្រមាទ​ជា​ផ្លូវ​នៃ​សេចក្តី​មិន​ស្លា.ប់

3 ឆ្នាំ មុន

នៅ​ក្នុង​គាថា​ធម្មបទ ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​សម្តែង​ថា សេចក្តី​មិន​ប្រមាទ​ជា​ផ្លូវ​នៃ​សេចក្តី​មិន​ស្លាប់ ឯ​សេចក្តី​ប្រមាទ​ជា​ផ្លូវ​នៃ​សេចក្តីស្លាប់ ។ ជន​ទាំងឡាយ​ដែល​មិន​ប្រមាទ​ហើយ ឈ្មោះ​ថា​មិន​ស្លាប់ ចំណែក​ជន​ទាំងឡាយ​ដែល​ប្រមាទ​ហើយ ទុកដូចជា​មនុស្ស​ស្លាប់​បាត់​ទៅ​ហើយ ។…

នៅ​ក្នុង​គាថា​ធម្មបទ ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​សម្តែង​ថា សេចក្តី​មិន​ប្រមាទ​ជា​ផ្លូវ​នៃ​សេចក្តី​មិន​ស្លាប់ ឯ​សេចក្តី​ប្រមាទ​ជា​ផ្លូវ​នៃ​សេចក្តីស្លាប់ ។

ជន​ទាំងឡាយ​ដែល​មិន​ប្រមាទ​ហើយ ឈ្មោះ​ថា​មិន​ស្លាប់ ចំណែក​ជន​ទាំងឡាយ​ដែល​ប្រមាទ​ហើយ ទុកដូចជា​មនុស្ស​ស្លាប់​បាត់​ទៅ​ហើយ ។

ពួក​បណ្ឌិត​បាន​ជ្រាប​នូវ​ដំណើរ​នេះ​ដោយ​ប្លែក​គ្នា​យ៉ាងនេះ​ហើយ ទើប​ឋិត​នៅ​ក្នុង​សេចក្តី​មិន​ប្រមាទ​ជា​ប្រក្រតី ហើយ​រីករាយ​ក្នុង​សេចក្តី​មិន​ប្រមាទ​ជា​រៀង​រហូត ។​

បណ្ឌិត​ទាំងនោះ​ជា​អ្នក​ត្រេកអរ​ក្នុង​ធម៌​ជា​គោចរ​នៃ​សប្បុរស​ទាំងឡាយ មានការ​ពិនិត្យ​ជា​ប្រក្រតី មាន​ព្យាយាម​ជាប់​ត​គ្នា មាន​សេចក្តី​ប្រឹងប្រែង​មាំមួន​ជា​និច្ច ជា​អ្នកមាន​ប្រាជ្ញា​រមែង​ទៅ​កាន់​សុគតិភព​ជាទី​ក្សេមក្សាន្ត ដែល​ជា​គុណជាតិ​ដ៏​ប្រសើរ​បំផុត​ក្នុង​លោក ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ