ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ក្រសួងមហាផ្ទៃ ចាប់ខ្លួន​មេ​ប៉េ​អឹ​ម​ប្រឆាំង​គ្រឿងញៀ.ន​ខេត្តតាកែវ និង​បក្ខពួក​ម្នាក់

3 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ ​បាន​ចាប់ខ្លួន​នាយការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀននៃ​កងរាជអាវុធហត្ថ​ខេត្តតាកែវម្នាក់ និង​បក្ខពួក​ម្នាក់ទៀត ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន ជិត​២​គីឡូក្រាម រួម​និង​កញ្ឆា​ក្រៀម​ចំនួន​០២​បេ ។ ការ​ចាប់ខ្លួន​មេ​ប៉េ​អឹ​ម​ប្រឆាំង​គ្រឿងញៀន​រូប​នេះ…

ខេត្តតាកែវ ៖ កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ ​បាន​ចាប់ខ្លួន​នាយការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀននៃ​កងរាជអាវុធហត្ថ​ខេត្តតាកែវម្នាក់ និង​បក្ខពួក​ម្នាក់ទៀត ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន ជិត​២​គីឡូក្រាម រួម​និង​កញ្ឆា​ក្រៀម​ចំនួន​០២​បេ ។

ការ​ចាប់ខ្លួន​មេ​ប៉េ​អឹ​ម​ប្រឆាំង​គ្រឿងញៀន​រូប​នេះ ធ្វើ​ឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​០៤ ខែមិថុនា ឆ្នាំ​២០២០ ស្ថិត​នៅ​ត្រង់​ចំណុច មូលដ្ឋាន​ស្រុក​អង្គរ​បូ​រី និង​ស្រុក​ត្រាំកក់ ក្នុង​ខេត្តតាកែវ ។

ប្រតិបត្តិការ​នេះ ដោយ​មានការ​ចូលរួម​ពី​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ និង​មានការ​សម្របសម្រួល​នីតិវិធី ពី​លោក សឿ​ន មុន្នី​រ័​ត្ន ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​លោក ជីវ ចាន់​តារា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តតាកែវ បាន​ចុះ​ទៅ​ឆែកឆេរ ក្នុង​លំនៅ​ដ្ឋា​ន ចំនួន​២​ទីតាំង និង​បាន​ចាប់​ឃាត់ខ្លួន ជនសង្ស័យ​បាន​ចំនួន​០២​នាក់ រួម​នឹង​គ្រឿងញៀន​ជិត​២​គីឡូក្រាម និង​កញ្ឆា​ក្រៀម​ចំនួន​០២​បេ ។

បើ​តាម​របាយការណ៍​របស់​មន្ត្រី​នគរបាល​ខេត្តតាកែវ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ត្រូវ​ចាប់ខ្លួន​រួម​មាន ទី​១ ឈ្មោះ ឈុ​ន សុមេធា ភេទ​ប្រុស មុខរបរ​ជា​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តតាកែវ (​ដែល​មាន​ឋានន្តរស័ក្តិ វរសេនីយ៍ត្រី ឋានៈ​ជា​នាយការិយាល័យ​បទល្មើស​គ្រឿងញៀន​) រស់នៅ​ក្នុងភូមិ​កំពង់ហ្លួង ឃុំ​អង្គរ​បូ​រី ស្រុក​អង្គរ​បូ​រី ខេត្តតាកែវ ។ និង​ទី​២ ឈ្មោះ កេ​ន ចាន់​រី ភេទ​ស្រី មុខរបរ មិន​ពិតប្រាកដ រស់នៅ​ក្នុង ភូមិ​អង្គ​តា​កុប ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ ។

វត្ថុ​តាង​ដែល​សមត្ថកិច្ច​ដកហូត​បាន​រួម​មាន ៖ អាវុធ​ខ្លី​ជ័រ ចំនួន​០២​ដើម​(​ប្រើ​ហ្គា​ស់​) និង​ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន​ចំនួន​០១​គ្រឿង គ្រឿងញៀន​ជិត​០២​គីឡូ និង​រុក្ខជាតិ​ញៀន​(​កញ្ឆា​)​ក្រៀម ចំនួន​០២​បេ ម៉ាស៊ីន​កាមេរ៉ា​សុវត្ថិភាព​ចំនួន​០១​គ្រឿង ស្លាក​លេខ​ម៉ូតូ​ចំនួន​០៣​ផ្លា​ក និង​កាត​គ្រី​ម៉ូតូ​ចំនួន​០២​សន្លឹក ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​២​នាក់ រួម​ជាមួយ​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក្រសួងមហាផ្ទៃ នាំ​ខ្លួន​យក​ទៅ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ។

ទោះជា​យ៉ាង​អាជ្ញាធរ​ប្រឆាំង​គ្រឿងញៀន​កម្ពុជា មិន​ទាន់​ផ្តល់​ព័ត៌មាន​លម្អិត​ពី​ករណី​បង្ក្រាប​គ្រឿងញៀន​ឆ្លង​ដែន ដែល​ពាក់ព័ន្ធ​នឹង​មេ​ប៉េ​អឹ​ម​ប្រឆាំង​គ្រឿងញៀន​ខេត្តតាកែវ​រូប​នេះ នៅឡើយ​ទេ ប៉ុន្តែ​ប្រភព​មួយ​បាន​បង្ហើប​អោយ​ដឹង​ថា ការ​ឈាន់​ដល់​ចាប់ខ្លួន​មេ​ប៉េ​អឹ​ម​ប្រឆាំង​គ្រឿងញៀន​រូប​នេះ បន្ទាប់​ពី​នគរបាល​ប្រទេស​វៀតណាម ចាប់​បាន​គ្រឿងញៀន ប្រភេទ​កូកាអ៊ីន តម្លៃ​រាប់​លាន​ដុល្លារ​អាម៉េរិក ដែល​មាន​ប្រភព​នាំ​ចូល​ពី​ប្រទេស​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ