ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀរ​អំពើ​បាប​៥​យ៉ាង​ពិភពលោក​នឹង​បាន​សុខសាន្ត

3 ឆ្នាំ មុន

ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​សម្តែង​ថា ប្រសិនបើ​បុរស​ស្ត្រី​ក្នុង​លោក​នេះ​ធ្វើ​សេចក្តី​ល្អ​៥​យ៉ាង​ឱ្យ​បាន​ទៅ​ជា​ទម្លាប់​គ្រប់​គ្នា​នោះ ពិភពលោក​នឹង​មាន​សន្តិភាព គ្មាន​ចម្បាំងរាំងជល សព្វ​សត្វ​ទាំងអស់​នឹង​រស់នៅ​ដោយ​សុខសាន្ត ។ អំពើអាក្រក់​ដែល​គួរ​វៀរ​ទាំងនោះ​មាន​៥​ប្រការ​គឺៈ ១- មិន​សម្លាប់សត្វ​- ដូច​សាង​បារមី​រម្ងាប់​សេចក្តី​ក្រោធ…

ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​សម្តែង​ថា ប្រសិនបើ​បុរស​ស្ត្រី​ក្នុង​លោក​នេះ​ធ្វើ​សេចក្តី​ល្អ​៥​យ៉ាង​ឱ្យ​បាន​ទៅ​ជា​ទម្លាប់​គ្រប់​គ្នា​នោះ ពិភពលោក​នឹង​មាន​សន្តិភាព គ្មាន​ចម្បាំងរាំងជល សព្វ​សត្វ​ទាំងអស់​នឹង​រស់នៅ​ដោយ​សុខសាន្ត ។ អំពើអាក្រក់​ដែល​គួរ​វៀរ​ទាំងនោះ​មាន​៥​ប្រការ​គឺៈ

១- មិន​សម្លាប់សត្វ​- ដូច​សាង​បារមី​រម្ងាប់​សេចក្តី​ក្រោធ ខ​ន្តិ​បារមី និង​ព្រហ្ម​វិហារធម៌​៤​ឱ្យ​ចម្រើន​ឡើង ។

២- មិន​លូច​ទ្រព្យ​គេ​-​បាន​ដល់​ការ​គោរព​សិទ្ធិ​អ្នក​ដទៃ ជា​អ្នក​មិន​មាន​ពៀរ​វេរា និង​នាំ​មក​តែ​ភាព​រុងរឿង ។

៣- មិន​ផិតក្បត់​ស្វាមីភរិយា​- បាន​នាម​ថា​ជា​អ្នករក្សា​ចរិយា​ធម៌​ដោយ​ប្រពៃ នោះ​គ្រួសារ​មាន​សុភមង្គល​ហើយ ។

៤- ពោល​តែ​ពាក្យពិត​ត្រង់ វាចា​មាន​ប្រយោជន៍ ជាស​ម្តី​នាំ​មក​នូវ​សុខ​សន្តិភាព និង​នាំ​មក​នូវ​សេចក្តី​ស្ងប់ ។

៥- មិន​សេព​គ្រឿងញៀន គ្រឿង​ស្រវឹង ស្មើនឹង​ការ​ថែរក្សា​សុខភាព​កាយ​ចិត្តជា​ជីវិត​ស្រស់ថ្លា ។

សេចក្តី​ល្អ​ទាំង​៥​ប្រការ​នេះ បើ​ទោះជា​ជន​ប្រុស​ស្រី​ធ្លាក់ខ្លួន​ទៅ​ក្នុង​សភាព​បែប​ណា​ក៏​ដោយ ក៏​មិន​ត្រូវ​ភ្លេច​រក្សា​បុណ្យ​នេះ​ឡើយ មាន​តែ​បុណ្យ​កុសល​មួយ​ប៉ុណ្ណោះ​ដែល​អាច​លើក​ស្ទួយ​អ្នក​ឲ្យ​រួច​ផុត​ពី​អបាយភូមិ​បាន ។ សាន​ សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ