ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវការ​! Premier League អនុញ្ញាត​ឱ្យ​មានការ​ផ្លាស់​ប្តូរ​កីឡាករ ៥​នាក់​ក្នុង​មួយ​ប្រកួត

3 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ ក្រប​ខណ្ឌ Premier League បាន​ប្រកាស​ជា​ផ្លូវការ ដោយអនុញ្ញាត​ឱ្យមានការ​ផ្លាស់​ប្តូរ​កីឡាករ​បាន​ចំនួន ៥ នាក់ ជំនួស​ឱ្យ​ការ​ផ្លាស់​ប្តូរចាស់…

ប្រទេស​អង់គ្លេស ៖ ក្រប​ខណ្ឌ Premier League បាន​ប្រកាស​ជា​ផ្លូវការ ដោយអនុញ្ញាត​ឱ្យមានការ​ផ្លាស់​ប្តូរ​កីឡាករ​បាន​ចំនួន ៥ នាក់ ជំនួស​ឱ្យ​ការ​ផ្លាស់​ប្តូរចាស់ ៣​នាក់​ក្នុង​ការ​ប្រកួត​នីមួយ​ៗ រហូត​ដល់​បញ្ចប់​រដូវ​កាល​នេះ​។

ក្នុង​នោះ​ក្រុម​ទាំងអស់ ក៏​ត្រូវ​បាន​អនុ​ញ្ញា​ឱ្យ​មាន​កីឡាករ​ក្នុង​កៅអី​បម្រុង​ចំនួន ៩​នាក់ ដែល​ខុស​ពី​រាល់ដង​ដែល​មាន​ត្រឹមតែ ៧​នាក់​ប៉ុណ្ណោះ​។

ច្បាប់​ថ្មី​នេះ ត្រូវ​បាន​ក្រុម​អ្នក​បង្កើត​ច្បាប់​បាល់ទាត់​អន្តរជាតិ បង្កើត​ឡើង​ដើម្បីការពារ​សុខុមាលភាព​របស់​កីឡាករ លើ​កាលវិភាគ​ប្រកួត​ដ៍​មមាញឹក ពេល​សកម្មភាព​ប្រកួតប្រជែង​វិល​ត្រឡប់​មក​វិញ​។

សូម​ជម្រាប​ជូន​ថា ​ក្រប​ខណ្ឌ Premier League នឹង​ត្រឡប់​មក​វិញ​នៅ​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២០ បន្ទាប់​ពី​ត្រូវ​បាន​ផ្អាក​អស់​រយៈពេល ៣​ខែ ដោយសារ​តែ​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​កូ​វី​ដ​-១៩​។

ក្លិប​ទាំង​២០ ក៏​បាន​ព្រមព្រៀង​ជាមួយ​គោលការណ៍ ក្នុង​ការ​ប្រើប្រាស់​ទឹកដីអព្យាក្រឹត (​ដី​កណ្តាល​) ប្រសិនបើ​ចាំបាច់ បើ​ទោះជា​ការ​ប្រកួត​ភាគច្រើន ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ត្រូវ​លេង​ក្នុង​ទឹកដី​របស់​ពួក​គេ ដោយ​បិទទ្វារ​កីឡដ្ឋាន​។

សូម​បញ្ជាក់​ជូន​ថា កីឡាករ​ទាំងអស់​ក្នុង​ក្រុម​នៅ​ក្រប​ខណ្ឌ Premier League ទើបតែត្រូវ​បាន​អនុញ្ញាត ​ឱ្យវិល​ត្រឡប់​មក​ធ្វើការ​ហ្វឹកហាត់​ជា​ក្រុម​ពេញលេញ​វិញ កាលពី​ចុងខែ​ឧសភា ខណៈ​បច្ចុប្បន្ន​ក្រប​ខណ្ឌ​កំពូល​អង់គ្លេស​មួយ​នេះ បាន​រក​ឃើញ​កីឡាករ និង​បុគ្គលិក​ក្លិប​សរុប​ចំនួន ១៣​នាក់ ដែល​បាន​ឆ្លង​វីរុស​កូ​វី​ដ​-១៩ ក្រោយ​ការ​ធ្វើតេស្តចំនួន ៥​ដំណាក់កាល​កន្លង​មក​៕ (ដកស្រង់ចេញពី BBC)