ឱសថ​ខុសច្បាប់​ចូល​កម្ពុជា​ច្រើន​ណាស់ ហើយ​ត្រូវ​កម្ទេច


រាជធានី​ភ្នំពេញ ៖ ឱសថ​ខុសច្បាប់ និង​ទំនិញ​ខូចគុណភាព​ជា​ច្រើន​ត្រូវ​បាន​រឹបអូស​ហើយ​ក៏​ធ្វើការ​បំផ្លាញ​ចោល​។ ឱសថ​ខុសច្បាប់ និង​ផលិតផល​ក្លែងក្លាយ​ខូចគុណភាព​រហូត​ជាង ១៣០​តោន ត្រូវ​បាន​ដុត​បំផ្លាញ​ចោល នៅ​ថ្ងៃ​ទី​០៤ ខែឧសភា ឆ្នាំ​២០២០​នេះ ដោយ​មានការ​ចូលរួម​ជា​អធិបតី​ដោយ​លោក សាស្ត្រាចារ្យ ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​។

នាយ​ឧត្តមសេនីយ៍ មៀ​ច សុ​ផា​ន់​ណា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​និយាយ​ថា ឱសថ​ហួស​សុពលភាព មាន​ចំនួន​២២៥​មុខ ស្មើនឹង​៦​តោន​, ឱសថ​បូរាណ​សម័យ​ចិន​, អាហារ​បំប៉ន​, គ្រឿងសម្អាង​ក្លែងក្លាយ និង​ផលិតផល​ក្លែងក្លាយ​ទូទៅ ផលិតផល​គ្រឿង​ឧបភោគ បរិភោគ​ខូចគុណភាព ហួស​សុពលភាព​ជា​ច្រើន​ប្រភេទ​ផ្សេង​ទៀត​។

លោក​បន្ថែម​ថា ការ​រៀបចំ​ពិធី​កម្ទេច​នា​ពេល​នេះ ជា​សារ​មួយ​រំលឹក​ទៅ​ដល់​ជនខិលខូច​មួយ​ចំនួន ដែល​ផលិត​ស្ដុក​ទុក និង​ចែកចាយ​ផលិត​ក្លែងក្លាយ​ផង​ដែរ​ថា ពួក​គេ​នឹង​ទទួល​ការ​កម្ទេច​ដោយ​មិន​មានការ​លើកលែង​៕ ដោយ ៖ សហការី

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ