ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹងលឿនយ៉ាង​ណា! ពន្លះបន្តបន្ទាប់ ឆក់យកជីវិតម្នាក់​

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​ ៖ ​រថយន្ត​ម៉ាក​កាមរីមួយគ្រឿង​បើកបរ​ក្នុង​ល្បឿន​លឿនជ្រុលទៅ​បុកគោ​យន្ត​កន្ត្រៃ​ពីក្រោយ​​យ៉ាង​ពេញទំហឹង រួច​រេចង្កូត​ទៅ​បុក​រថយន្ត​ដឹក​ទំនិញ​ធុនធំ​​មួយ​​គ្រឿង​ទៀត ក្នុង​ទិស​ដៅ​​​បញ្ច្រាស​គ្នា បណ្តាល​ឱ្យ​​អ្នកបើកបរ​​​រថយន្តម៉ាកកាមរីបាត់បង់ជីវិត​ម្នាក់ និង​អ្នក​រួម​ដំណើរ​ម្នាក់​របួសធ្ងន់​ម្នាក់ ចំណែក​រថយន្ត​ម៉ាកកាមរី និង​គោយន្តកន្ត្រៃ ព្រមទាំង​រថយន្ត​ដឹកទំនិញ​​បាន​រងការ​ខូចខាតទាំង​៣គ្រឿង…

ខេត្តសៀមរាប​ ៖ ​រថយន្ត​ម៉ាក​កាមរីមួយគ្រឿង​បើកបរ​ក្នុង​ល្បឿន​លឿនជ្រុលទៅ​បុកគោ​យន្ត
​កន្ត្រៃ​ពីក្រោយ​​យ៉ាង​ពេញទំហឹង រួច​រេចង្កូត​ទៅ​បុក​រថយន្ត​ដឹក​ទំនិញ​ធុនធំ​​មួយ​​គ្រឿង​ទៀត ក្នុង​ទិស​ដៅ​​​បញ្ច្រាស​គ្នា បណ្តាល​ឱ្យ​​អ្នកបើកបរ​​​រថយន្តម៉ាកកាមរីបាត់បង់ជីវិត​ម្នាក់ និង​អ្នក​រួម​ដំណើរ​ម្នាក់​របួសធ្ងន់​ម្នាក់ ចំណែក​រថយន្ត​ម៉ាកកាមរី និង​គោយន្តកន្ត្រៃ ព្រមទាំង​រថយន្ត​ដឹកទំនិញ​​បាន​រងការ​ខូចខាតទាំង​៣គ្រឿង ។

ហេតុ​ការណ៍​​ខាងលនេះ​បាន​កើតឡើង​​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី៤ ខែ មិថុនា​ឆ្នាំ​២០២០ នៅ​លើ​ផ្លូវជាតិ​លេខ​៦៨ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​១០​លេខ​១១​ ចំណុច​ខាងជើង​ថ្នល់​ដាច់​ចម្ងាយ​២០០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ភូមិ​កំបោរ ឃុំ​ច​ន្លា​ស់​ដៃ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​។

លោកវរសេនីយ៍ឯក ជី បេង​ជន អធិការដ្ឋាន​នគរបាល​ស្រុក​ក្រឡាញ់ បាន​ប្រាប់​​ឱ្យដឹង​កាលពី​​ព្រឹក​ថ្ងៃ​ទី​៤​ខែមិថុនា​ ឆ្នាំ​២០២០​នេះ​ថា រថយន្តចំនួន២គ្រឿង និង​គោយន្តកន្ត្រៃមួយគ្រឿងក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ​ ​រួម​មាន ១-​រថយន្ត​មួយ​គ្រឿង​ជិះគ្នា​២នាក់​ ម៉ាក​កាម​រី ព​ណ៌ស្លែ ពាក់ស្លាក​លេខ ភ្នំពេញ ​២H-១២៦៧ ​បើកបរ​ដោយ​ឈ្មោះ​អូន ធន ភេទ​ប្រុស អាយុ​២១​ឆ្នាំ ​បានបាត់បង់ជីវិត​ ​និង​​អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ ណែម ណា​ក់ ភេទ​ប្រុស អាយុ ៤៥​ឆ្នាំ​ រង​របួសធ្ងន់​ ។ ​ជនរងគ្រោះ​ទាំង២​រស់នៅ​ភូមិ​ភ្នៀ​ត សង្កាត់​សំរោង ក្រុង​សំរោង ខេត្តឧត្ដរមានជ័យ ។​

២-​គោ​យន្ត​កន្ត្រៃ​​មួយគ្រឿង​ជិះគ្នា​២នាក់ ​ពណ៌​ក្រហម បើកបរ​ដោយ​ឈ្មោះ វុ​ធ យ៉ា​ន ភេទ​ប្រុស អាយុ​៣០ ឆ្នាំ​ រស់នៅ​ភូមិ​ព្រែកជីក ឃុំ​ព្រែកជីក ស្រុក​ម៉ោង​ឬ​ស្សី ខេត្តបាត់ដំបង និង​អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ អួ​ច សម្ផស្ស ភេទស្រី ​អាយុ​៣៣​ឆ្នាំ​ ។

៣-​រថយន្ត​​ធុនធំដឹកទំនិញ​មួយគ្រឿងជិះគ្នា​​៧​នាក់​ ព​ណ៌ខៀវ ពាក់​ផ្លា​ក​លេខ ត្បូងឃ្មុំ 3A-3132 ​បើកបរ​ដោយ​ឈ្មោះ អ៊ា​ត សុធី ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​ស្ពៃ ឃុំ​អូរ​រាំង​ឪ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ និង​​រួម​ដំណើរ​ចំនួន​៦​នាក់​រួមមាន ១-​ឈ្មោះ​ចាន ដូង ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ ២-​ឈ្មោះ យូ យ៉ាង ភេទ​ប្រុ​អាយុ​២០​ឆ្នាំ​ ​៣-​ឈ្មោះ​យ៉ា​ន យ៉​ន​ភេទ​ប្រុស អាយុ​២០​ឆ្នាំ ៤-​ឈ្មោះ ស្រី ស្រះ ​ភេទ​ប្រុស អាយុ​២០​ឆ្នាំ​ ៥-​ឈ្មោះ រ៉េ​ន ហាក់ ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ​ និង​៦-ឈ្មោះ​​ធឿ​ន វុ​ធ ភេទ​ប្រុស ​អាយុ១៨​ឆ្នាំ​ ។ អ្នករួម​ដំណើរ​ទាំង​​៦​នាក់​រស់នៅ​ភូមិ​ប​ល្ល័​ង្ក​ឃុំ​ប​ល្ល័​ង្ក​ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​ ។

លោកអធិការ​ស្រុកក្រឡាញ់​បាន​ឱ្យ​ដឹង​បន្តថា មុនពេលកើតហេតុ មាន​រថយន្ត​មួយ​គ្រឿងជិះគ្នា​​​២នាក់​​ម៉ាក​កាមរី បាន​​បើកបរ​ក្នុង​ល្បឿនលឿន​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ​លុះមកដល់​កន្លែងកើតហេតុខាងលើ​​បាន​បុក​ពីក្រោយ​គោ​យន្ត​កន្ត្រៃ​មួយគ្រឿងជិះគ្នា​២នាក់​យ៉ាង​​ពេញទំហឹង​ក្នុង​ទិស​ដៅ​ស្រប​​គ្នា​​ ។ បន្ទាប់​មក​រថយន្ត​ម៉ាក​កាម​រី​បាន​រ៉េ​ចង្កូត​ទៅ​ខាងឆ្វេង​ដៃ​​ទៅ​បុក​នឹង​រថយន្ត​ធុនធំដឹកទំនិញ​មួយគ្រឿង​ផ្សេងទៀតដែលជិះគ្នា​៧​នាក់ ​ក្នុង​ទិស​ដៅ​​បញ្ច្រាស​ពី​ត្បូង​ទៅ​ជើង បណ្តាល​ឱ្យ​អ្នកបើកបរ​​រថយន្តម៉ាកកាមរីបាត់បង់ជីវិត ចំណែកអ្នក​រួម​ដំណើរ​ម្នាក់​​រង​របួសធ្ងន់​ត្រូវ​បាន​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេ​ទ្យ​បង្អែក​ខេត្តឧត្តរមានជ័យ ។ ​​រី​ឯ​រថយន្ត​​ទាំង​២​គ្រឿង​ និង​គោ​យន្ត​កន្ត្រៃ​១​គ្រឿង​ទៀតបានរងការខូចខាតយ៉ាង​ដំណំទាំង​៣គ្រឿង​ ។

ក្រោយពេលកើតហេតុ ​រថយន្ត​​ម៉ាកកាមរី​ និងរថយន្ត​ធុនធំ​ដឹក​ទំនិញ ​ព្រមទាំង​គោ​យន្ត​កន្ត្រៃ ត្រូវ​បាន​កម្លាំង​ជំនាញ​អូស​យក​​ទៅ​​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រឡាញ់ ដើម្បី​​រង់ចាំធ្វើការ​ដោះស្រាយ​​តាម​នីតិវិធី​​នៅពេលក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ