ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេដ្ឋី​ខាង​ក្រុមហ៊ុន​ឱសថ PPM ទម្លាយ​ពី​គន្លឹះ​សំខាន់​ៗ​កុំ​ឲ្យ​មុខ​ជំនួញ​បរាជ័យ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ការ​ចាប់ផ្តើម​មុខ​ជំនួញ​មិនមែន​ជា​រឿង​លំបាក​នោះ​ទេ តែ​អ្វី​ដែល​សហគ្រិន​ទាំងចាស់ទាំងក្មេង​ប្រឈម​មុខ​ខ្លាំង​នោះ គឺថា​ធ្វើ​ម៉េច​ដើម្បី​ឲ្យ​កុំ​ឲ្យ​មុខ​ជំនួញ​ដែល​បង្កើត​នោះ​ត្រូវ​ដួល​រលំ ឬ​បរាជ័យ ។ លោក​ឧកញ៉ា​ឱសថ​បណ្ឌិត ហៃ លី​អ៊ា​ង ស្ថាបនិក​ក្រុមហ៊ុន​ឱសថ…

រាជធានី​ភ្នំពេញ​៖ ការ​ចាប់ផ្តើម​មុខ​ជំនួញ​មិនមែន​ជា​រឿង​លំបាក​នោះ​ទេ តែ​អ្វី​ដែល​សហគ្រិន​ទាំងចាស់ទាំងក្មេង​ប្រឈម​មុខ​ខ្លាំង​នោះ គឺថា​ធ្វើ​ម៉េច​ដើម្បី​ឲ្យ​កុំ​ឲ្យ​មុខ​ជំនួញ​ដែល​បង្កើត​នោះ​ត្រូវ​ដួល​រលំ ឬ​បរាជ័យ ។

លោក​ឧកញ៉ា​ឱសថ​បណ្ឌិត ហៃ លី​អ៊ា​ង ស្ថាបនិក​ក្រុមហ៊ុន​ឱសថ PPM និង​ក្រុមហ៊ុន​ផលិតផល​សរីរាង្គ Confirel និង​ជា​សហគ្រិន​ខ្មែរ​ដ៏​ឆ្នើម​មួយ​រូប​ដែល​មាន​ផលិតផល​ប្រមាណ​ជាង ៤០០ ប្រភេទ រាប់​ចាប់ពី​ផលិតផល​ចំណីអាហារ​រហូត​ដល់​ថ្នាំពេទ្យ កំពុង​វាយលុក​ទីផ្សារ​ជាតិ​និង​អន្តរជាតិ​យ៉ាង​ខ្លាំងក្លា បាន​ទម្លាយ​ចេញ​នូវ​គន្លឹះ​សំខាន់​ៗ​ដែល​សហគ្រិន​ផ្សេង​ៗ​ទៀត ឬ​ក៏​អ្នក​ដែល​ចង់​បង្កើត​មុខ​ជំនួញ​គួរ​ចៀសវាង ដើម្បី​ភាព​ជោគជ័យ​នៃ​មុខ​ជំនួញ ។

ឧកញ៉ា​ឱសថ​បណ្ឌិត ហៃ លី​អ៊ា​ង ដែល​មាន​សម្តី​មុត​ៗ​មួយ​ៗ​បាន​រៀបរាប់​ថា «​ដើម្បី​កុំ​ឲ្យ​មុខ​ជំនួញ​បរាជ័យ​គឺ​វា​តែងតែមាន​នូវ​គន្លឹះ​របស់​វា ។ ប៉ុន្តែ​ដើម្បី​កុំ​ឲ្យ​បរាជ័យ គឺ​ទី ១)- គឺថា​ធ្វើ​អ្វីមួយ​គឺ​ត្រូវ​តែ​មាន​គម្រោង ថា​យើង​ចង់បាន​អី កុំ​ឲ្យ​យើង​ធ្វើ​ដូច​គេ ។ ភាគច្រើន​បរាជ័យ​នៃ​មុខ​ជំនួញ ដោយសារ​តែ​បងប្អូន​យើង​ភាគច្រើន ចង់​ធ្វើ​ដូច​គេ ។ តែ​យើង​មិនដឹង​ថា​ហេតុ​អ្វី​បានជា​គេ​ធ្វើ​អ​ញ្ចឹ​ង តែ​បែរជា​យើង​ខ្លួនឯង​ចង់​ធ្វើ​ដូច​គេ ។ ជា​ទូទៅ​កាលណា យើង​មិនដឹង​ថា​គេ​ចង់​ធ្វើ​អី យើង​មិន​អាច​ធ្វើ​ដូច​គេ​បាន​ទេ អ​ញ្ចឹ​ង​យើង​ធ្វើ​បាន​ដូច​គេ​តែ​មួយ​ភាគ​ប៉ុណ្ណោះ អ​ញ្ចឹ​ង​បើ​ធ្វើ​បាន​តែ​មួយ​ភាគ គឺ​យើង​បរាជ័យ​ហើយ ពីព្រោះ​អតិថិជន​គាត់​ជ្រើសរើស​តែ​អ្នក​ណា ផលិតផល​ណា​ដែល​គេ​ស្គាល់​ច្រើន​ជាងគេ​» ។

ឧកញ៉ា​ឱសថ​បណ្ឌិត បាន​ពោល​បញ្ជាក់​ថា «​អ​ញ្ចឹ​ង​ការ​បរាជ័យ​គឺ​ច្រើន​តែ​ការ​ធ្វើ​តាម​គេ​អត់​មាន​គម្រោង​អី​ច្បាស់លាស់​។ ឧទាហរណ៍ ដូច​ជា​សព្វ​ថ្ងៃនេះ យើង​កំពុង​តែ​ផ្អើល​នាំ​គ្នា​ទិញ​ដី ដោយ​ឃើញ​គេ​ទិញ​ដី​លក់​បាន​លុយ​ច្រើន អ​ញ្ចឹ​ង​យើង​ធ្វើ​តាម​គេ ប៉ុន្តែ​យើង​អត់​បានឃើញ​អ្នក​ដែល​ខាត (​ដោយសារ​តែ​ទិញ​ដី​ទេ​) អ​ញ្ចឹ​ង​ជួនកាល​យើង​ទិញ​ទៅ វា​អាច​ខុស​ដែរ ព្រោះ​រកស៊ី​វា​តែងតែមាន​ចំនេញ មាន​ខាត នេះ​ជា​ឧទាហរណ៍​ជាក់ស្តែង ។

ប៉ុន្តែ​បើ​គេ​មាន​គម្រោង​ថា​ទិញ​ដី ទៅ​គេ​ធ្វើ​បូ​រី ហើយ​ចំណាយ​អស់​ប៉ុណ្ណេះ ហើយ​គេ​អាច​ចំនេញ​បាន​ប៉ុណ្ណេះ​ភាគ អ​ញ្ចឹ​ង​គេ​មិន​អាច​ខាត​ទេ ។ អ​ញ្ចឹ​ង​ចង់​ប្រកប​របរ​អ្វី​ក៏​ដោយ គឺ​ត្រូវ​តែ​មាន​គម្រោង ហើយ​គម្រោង​នោះ​ទៀត​សោត​ត្រូវធ្វើ​ម៉េច ធ្វើ​តាម​លទ្ធភាព​ដែល​យើង​មាន ដោយ​ការ​ការ​គូសវាស​វេលា​កាត់​ជា​កង់​ៗ​ឲ្យ​បាន​ច្បាស់លាស់​។ ឧ​ទា​ហរ​ណ័​ជណ្តើរ​កំពស់ ១០ ម៉ែត្រ យើង​មិន​អាច​ឡើង​ដល់​ទៅ ១០ ម៉ែត្រ​ភ្លាម​ៗ​ទេ អ​ញ្ចឹ​ង​ដើម្បី​ឡើង​បាន ១០ ម៉ែត្រ​ទាល់តែ​យើង​យក ១០ ម៉ែត្រ​នោះ​យក​ទៅ​កាត់​ជា ២០ កង់​អី​អ​ញ្ចឹ​ង​ទៅ ឬ ក៏ ៣០ កង់​អី​អ​ញ្ចឹ​ង​ទៅ​» ។

លោក​បាន​បន្ថែម​ថា «​ដូច្នេះ ទោះបីជា​ជា​យើង​មិន​ទាន់​ឡើង​បាន​ភ្លាម ១០ ម៉ែត្រ​ក្នុងថ្ងៃនេះ ក៏​យើង​បាន​ឡើង​បាន ៣ ម៉ែត្រ​អី​អ​ញ្ចឹ​ង​ទៅ ដូច្នេះ​បន្តិច​ម្តង​ៗ​យើង​នឹង​ឡើង​ទៅ​ដល់​កំពស់ ១០ ម៉ែត្រ​នោះ​។ ជា​ទូទៅ​បើ​យើង​ចង់​បោះ​មួយ​ជំហាន ឡើង​ឲ្យ​បាន ១០ ម៉ែត្រ​ភ្លាម​គឺ​យើង​ច្បាស់​ជា​ដួល​ហើយ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ