ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​ស្តា​វិស័យ​ទេសចរណ៍​ទាមទារ​ឲ្យ​​ភ្ញៀវ​ទេសចរ​ប្រើប្រាស់​សេវាកម្ម​សណ្ឋាគារ​និង​ភោជនីយដ្ឋាន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​គេ​កត់សម្គាល់​ឃើញ​ថា​ចំនួន​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​បាន​ដើរ​កំសាន្ត​ច្រើន​នៅ​តំបន់​ទេសចរណ៍​និង​រមណីយ​ដ្ឋា​នានា តែ​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​ហាក់ មិនសូវ​ទទួលយក​នូវ​សេវាកម្ម​ផ្តល់​ឱ្យ​នានា​ក្នុងស្រុក​ទេ ។​ ក្នុង​ការ​ព្យាករណ៍​របស់​អ្នកជំនាញ វិស័យ​ទេសចរណ៍​កម្ពុជា​អាច​ស្រោចស្រង់​បានខ្លះ​ៗ ប្រសិនបើ​អ្នកទេសចរ​ក្នុងស្រុក​ងាក​មក​ប្រើ​សេវាកម្ម​ដែរ​ផ្តល់​ដោយ​ខាង​ផ្នែក​សេវា​នានា ដូច​ជា​សេវាកម្ម​សណ្ឋាគារ…

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​គេ​កត់សម្គាល់​ឃើញ​ថា​ចំនួន​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​បាន​ដើរ​កំសាន្ត​ច្រើន​នៅ​តំបន់​ទេសចរណ៍​និង​រមណីយ​ដ្ឋា​នានា តែ​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​ហាក់ មិនសូវ​ទទួលយក​នូវ​សេវាកម្ម​ផ្តល់​ឱ្យ​នានា​ក្នុងស្រុក​ទេ ។

ក្នុង​ការ​ព្យាករណ៍​របស់​អ្នកជំនាញ វិស័យ​ទេសចរណ៍​កម្ពុជា​អាច​ស្រោចស្រង់​បាន
ខ្លះ​ៗ ប្រសិនបើ​អ្នកទេសចរ​ក្នុងស្រុក​ងាក​មក​ប្រើ​សេវាកម្ម​ដែរ​ផ្តល់​ដោយ​ខាង​ផ្នែក​សេវា​នានា ដូច​ជា​សេវាកម្ម​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន សេវាកម្ម ជាដើម​។ នេះ​បើ​យោង​តាម​ការ​បកស្រាយ​របស់ លោកស្រី ឆាយ ស៊ី​វលី​ន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​។

លោកស្រី ស៊ី​វលី​ន បាន​ពន្យល់​ថា សេវាកម្ម​គ្រប់​ប្រភេទ​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍​ដែល​បងប្អូន​អ្នកទេសចរ​ក្នុងស្រុក​អាច​ចូលរួម​ចំណែក​ជួយ​នោះ គឺថា «​យើង​មើលឃើញ​ថា​មាន​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​មាន​កំណើន​គ្រាន់បើ​ដែរ ប៉ុន្តែ​ភាគច្រើន​ពួក​គាត់​មិន​ទទួលយក​ការ​ផ្តល់​សេវាកម្ម​របស់​អ្នក​ផ្តល់​ឱ្យ​ទេ​។ ការ​មិន​ប្រើប្រាស់​សេវា​ម​ក្ម​ផ្តល់ឱ្យ​នឹង គឺ​ដូច​ជា​ការ​ទិញ ឬ​ការ​ចូល​បរិភោគ​អាហារ​ក្នុង​ភោជនីយដ្ឋាន​នានា​។ ហើយ​អ្នក​ដែល​ផ្តល់​សេវាកម្ម​នឹង គឺ​លក់ដូរ និង​បើកហាង​លក់​វត្ថុ​អនុស្សាវរីយ៍ ភោជនីយដ្ឋាន ផ្ទះសំណាក់ ឬ​សណ្ឋាគារ​នានា និង​ច្រើន​ទៀត សូ​ម្បី​តែ​តុ​ក​ៗ​ឌុ​ប​ភ្ញៀវ​អស់ហ្នឹង ក៏​គេ​ហៅ​ថា​អ្នក​ផ្តល់​សេវាកម្ម​ទេសចរណ៍​ដែរ​» ។

លោកស្រី​បាន​បន្ត​ថា លោកស្រី​ទទួលស្គាល់​ថា​ចំនួន​ភ្ញៀវ​ក្នុងស្រុក​ធ្វើ​ដំណើរ​កំសាន្ត​គឺ​មាន​ចំនួន​ច្រើន តែ​ក៏​មិន​ប្រាកដ​ថា​ពួក​គាត់​ទទួល​សេវាកម្ម​អស់​នឹង​ដែរ ឧទាហរណ៍​សេវាកម្ម​លក់​ម្ហូបអាហារ​ក្នុង​ភោ​ជី​យ​ដ្ឋា​ន តែ​ភាគច្រើន​ប្រជាជន​យើង​ពេល​ដើរ​កំសាន្ត​គឺ​ភាគច្រើន​គាត់​មានការ​វិច​ខ្ចប់​អាហារ និង​ភេសជ្ជៈ​ទៅ​ខ្លួនឯង ឬ​មាន​យាន្ត​ជំនិះ​ខ្លួនឯង មិន​ចាំបាច់​ទិញ​សំបុត្រ​ឡានក្រុង ឬ​ឡាន​ឈ្នួល និង​ចាំបាច់​ប្រើ​ការ​ហៅ​តុ​ក​ៗ ឬ​ផាស​អ៊ែ​ប ជិះ​ជាដើម​។ បើ​សេវាកម្ម​ខាង​ផ្នែក​មគ្គុទ្ទេសក៍​វិញ​ចប់​បាត់​ហើយ ព្រោះ​ប្រជាជន​យើង​មាន​តិច​ណាស់ ឬ​ស្ទើរតែ​មិន​មាន​ក្នុង​ការ​រក​សេវាកម្ម​អ្នក​មគ្គុទ្ទេសក៍​នេះ​ទេ​។

លោក​ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ធ្លាប់​បាន​អះអាង​កាលពី​ថ្ងៃ​ទី ២៨ ខែឧសភា កន្លង​ទី​ថា សម្រាប់​៣​ស​ប្ដា​ហ៍​នៃ​ខែឧសភា​រាប់​ចាប់ពី​ថ្ងៃ​ទី​៤-២៤ ខែឧសភា ឆ្នាំ​២០២០​នេះ គឺ​មាន​ភ្ញៀវ​ទេសចរ​ក្នុង​ប្រទេស​ចំនួន ៣៩៨,០៩៩​នាក់ បាន​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​តាម​គោលដៅ​ទេសចរណ៍​នានា​ទូ​ទាំង​ប្រទេស ក្នុង​នោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន ៣៩០,៩២២​នាក់ និង​ភ្ញៀវ​បរទេស​មាន​ចំនួន ៧,១៧៧​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ