នាវាទេសចរណ៍ខ្នាតយក្ស នាំភ្ញៀវទេសចរចម្រុះជាតិសាសន៍រាប់រយនាក់ចូលចតនៅកំពង់ផែខេត្តព្រះសីហនុ
- ព្រះសីហនុ
ខេត្តព្រះសីហនុ ៖ នាវាទេសចរណ៍ខ្នាតយក្ស SEVEN SEAS EXPLORER នាំភ្ញៀវចម្រុះជាតិសាសន៍ចូលចតនៅកំពង់ផែខេត្តព្រះសីហនុ កាលពីថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៦ ។ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅដល់ភ្ញៀវទេសចរ ចំនួន ៧៣០នាក់ ដែលមាន ២៤សញ្ជាតិ និងនាវិកចំនួន ៥៤៦នាក់ មាន ៤០សញ្ជាតិ ចុះពីនាវាទេសចរណ៍ SEVEN SEAS EXPLORER សញ្ជាតិ MARSHALL Island ដែលមានបណ្ដោយប្រវែង ២២៣.៧៤ម៉ែត្រ និងទទឹងប្រវែង ៣១ម៉ែត្រ ជម្រៅ ៧ម៉ែត្រ ធ្វើដំណើរ និងបានចង្អុលណែនាំអំពីតំបន់សក្តានុពលទេសចរណ៍សំខាន់ៗរបស់ខេត្តព្រះសីហនុ ជូនភ្ញៀវបានយ៉ាងល្អប្រសើរ ។ នេះបើយោងតាមក្រសួងទេសចរណ៍ ៕









<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ