ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិនិយោគ​ពេលវេលា​របស់​អ្នក​ទៅ​លើ​ជំនាញ​ទាំងនេះ​ដើម្បី​រក​លុយ​បាន​កាន់តែ​ច្រើន

3 ឆ្នាំ មុន
  • ភ្នំពេញ

ជា​ទូទៅ មនុស្ស​ចូល​ចិត្ត​យក​ការ​ដោះសា​រថា ខ្លួន​មិន​មាន​ពេល​គ្រប់គ្រាន់​សម្រាប់​វ​ចៀសវាង​សកម្មភាព​ដែល​ជួយ​ដល់​ការ​អភិវឌ្ឍន៍​ខ្លួន ។ ប៉ុន្តែ​ការ​ផ្ទុះ​នូវ​ជំងឺ​កូ​វី​ដ ១៩ បាន​បង្កើន​ពេលទំនេរ​របស់​មនុស្ស​ជា​ច្រើន​ដែល​ទទួល​រង​ការ​ប៉ះពាល់​ពី​ជំងឺ​នេះ ។ ដូច្នេះ​ក្នុង​ពេល​ដែល​អ្នកមាន​ពេលទំនេរ​កាន់តែ​ច្រើន​នេះ តើ​អ្នក​នឹង​ចំណាយ​ពេលវេលា​លើ​រឿង​អត់​ប្រយោជន៍…

ជា​ទូទៅ មនុស្ស​ចូល​ចិត្ត​យក​ការ​ដោះសា​រថា ខ្លួន​មិន​មាន​ពេល​គ្រប់គ្រាន់​សម្រាប់​វ​ចៀសវាង​សកម្មភាព​ដែល​ជួយ​ដល់​ការ​អភិវឌ្ឍន៍​ខ្លួន ។ ប៉ុន្តែ​ការ​ផ្ទុះ​នូវ​ជំងឺ​កូ​វី​ដ ១៩ បាន​បង្កើន​ពេលទំនេរ​របស់​មនុស្ស​ជា​ច្រើន​ដែល​ទទួល​រង​ការ​ប៉ះពាល់​ពី​ជំងឺ​នេះ ។ ដូច្នេះ​ក្នុង​ពេល​ដែល​អ្នកមាន​ពេលទំនេរ​កាន់តែ​ច្រើន​នេះ តើ​អ្នក​នឹង​ចំណាយ​ពេលវេលា​លើ​រឿង​អត់​ប្រយោជន៍ ឬ​លើ​អ្វី​ដែល​ជួយ​ឲ្យ​អ្នក​ជោគជ័យ និង​រក​លុយ​បាន​កាន់តែ​ច្រើន?
ខាងក្រោម​នេះ គឺជា​ជំនាញ​អភិវឌ្ឍន៍​ខ្លួន​ដែល​អ្នក​អាច​រៀន​បាន​ក្នុង​កំឡុង​ពេល​នេះ ៖

១. Microsfot Excel
ការងារ​ក្នុង​ការិយាល័យ​គ្រប់កន្លែង​តម្រូវ​ឲ្យ​បុគ្គលិក​មាន​ជំនាញ​ក្នុង​ការ​ប្រើប្រាស់​កុំព្យូទ័រ ហើយ​ប្រសិនបើ​អ្នកមាន​ជំនាញ​ប្រើ​កម្មវិធី Microsfot Excel ទៀត​នោះ អ្នក​កាន់តែ​មាន​ភាព​លេចធ្លោ​ជាង​អ្នក​ដទៃ​ព្រោះ​ការ​គ្រប់គ្រង និង​រៀបចំ​ទិន្នន័យ​គឺ​កាន់តែ​មាន​សារៈសំខាន់​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ហើយ​ការ​ចេះ​អាន និង​វិភាគ​ក៏​អាច​ជួយ​ដល់​ការងារ​របស់​អ្នក​បាន​ដែរ ។

២. រៀន​ភាសា​ថ្មី
ការ​រៀន​ភាសា​ថ្មី​មិន​ត្រឹមតែ​បង្កើន​ភាព​ទាក់ទាញ​ប្រវត្តិរូប​សង្ខេប​របស់​អ្នក​ទេ តែ​ថែម​ទាំង​ពង្រឹង​ដល់​ស្មារតី​របស់​អ្នកផង​ដែរ ។ អ្នក​អាច​វិភាគ​មើល​ក្នុង​ទីផ្សារ​ថា ភាសា​អ្វី​ដែល​មាន​តម្រូវការ​ខ្ពស់​ជាងគេ​ដូច​ចា​ភាសា​អង់គ្លេស ចិន និង​ជប៉ុន​ជាដើម ។

៣. រៀន​ផ្តោត​ស្មារតី​លើ​គោលដៅ
គោលដៅ​របស់​អ្នក គឺ​ពិតជា​សំខាន់​ណាស់​ទោះជា​ពិភពលោក​មានការ​ផ្លាស់​ប្តូរ​ពិតមែន​ក្តី ប៉ុន្តែ​ពេល​ខ្លះ​វា​មិន​ងាយស្រួល​ទេ​ក្នុង​ការ​ផ្តោត​ស្មារតី​លើ​ការ​សម្រេច​វា ។ ប៉ុន្តែ​ប្រសិនបើ​អ្នក​ចង់​ជោគជ័យ និង​ក្លាយជា​អ្នកមាន អ្នក​ត្រូវ​តែ​រៀន​ផ្តល់​អាទិភាព​លើ​កិច្ចការ​ដែល​ជួយ​ឲ្យ​អ្នក​ឆាប់​សម្រេច​គោលដៅ​របស់​អ្នក ។

៤. រៀន​វិភាគ​ចំណុចខ្លាំង​របស់​អ្នក
តើ​អ្នកមាន​ចំណុច​ពិសេស​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​ខុស​ប្លែក​ពី​អ្នក​ដទៃ​ដែរ ឬទេ? មិន​ថា​ជា​គុណសម្បត្តិ ជំនាញ ឬ​បទ​ពិសោធន៍​ទេ អ្នក​គួរតែ​ឧស្សាហ៍​ធ្វើការ​ងារ​ដែល​ត្រូវ​ប្រើ​វា​ច្រើន​ព្រោះ​វា​ជា​ចំណុចខ្លាំង​របស់​អ្នក ។ ផ្ទុយ​មក​វិញ​កិច្ចការ​ដែល​ចាំបាច់​ជំនាញ​ដែល​អ្នក​មិន​មាន​គួរតែ​ប្រគល់​ឲ្យ​ទៅ​អ្នក​នៅ​ជុំវិញ​ខ្លួន​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ