ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​នឹកឃើញ​ចេញ​ក្រៅ​មួយ​ភ្លែត​សោះ លុះ​មក​វិញ​របស់របរ​ក្នុងផ្ទះ​ខ្ទេច​ខ្ទី

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ប្តី​ចេញ​ទៅ​ធ្វើការ​បាត់ ចំណែក​ប្រពន្ធ​និង​កូន​ក៏​ចេញ​ទៅ​ក្រៅ​ដែរ ហើយ​ភ្លេច​ចាក់សោ​ផ្ទះ ក៏​ត្រូវ​ជនសង្ស័យ​លួច​យក​ម៉ូតូ​មួយ​គ្រឿង និង​ប្រាក់​មួយ​ចំនួន​អស់ ប៉ុ​ន្តេ​ចុង​ក្រោយ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​អន្តរាគមន៍​ពិសេស​ខណ្ឌមានជ័យ រក​ឃើញ​បាន​ម៉ូតូ​មក​វិញ…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ប្តី​ចេញ​ទៅ​ធ្វើការ​បាត់ ចំណែក​ប្រពន្ធ​និង​កូន​ក៏​ចេញ​ទៅ​ក្រៅ​ដែរ ហើយ​ភ្លេច​ចាក់សោ​ផ្ទះ ក៏​ត្រូវ​ជនសង្ស័យ​លួច​យក​ម៉ូតូ​មួយ​គ្រឿង និង​ប្រាក់​មួយ​ចំនួន​អស់ ប៉ុ​ន្តេ​ចុង​ក្រោយ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​អន្តរាគមន៍​ពិសេស​ខណ្ឌមានជ័យ រក​ឃើញ​បាន​ម៉ូតូ​មក​វិញ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១​និង​៤០​នាទី​រំលង​អធ្រាត្រ​ឈាន​​ចូល​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះ​ជួល​អត់លេខ ផ្លូវលំ ស្ថិត​ក្នុងភូមិ​ឬ​ស្សី សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ​។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​ខាងលើ​ឈ្មោះ ម៉ែ​ន ជា ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​យាម​នៅ​ក្រុមហ៊ុន​ឯកជន ស្នាក់​នៅផ្ទះ​ជួល ក្នុងភូមិ​ឬ​ស្សី សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ មានស្រុក​កំណើត​នៅ​ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ចំនែក​ស្ត្រី​ជា​ប្រពន្ធ​សុំ​មិន​បញ្ចេញ​ឈ្មោះ រីឯ​ម៉ូតូ​ដែល​ត្រូវ​លួច​យក​ទៅ​នោះ​ម៉ាក ហុងដា ឌ្រី​ម សេរី​ឆ្នាំ ២០១៩ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1HO 4621 ជា​ម៉ូតូ​បង់​រំ​លោះ ។

តាម​សម្តី​ជន​រង​គ្រោះ​ត្រូវជា​ប្រពន្ធ​បាន​ឲ្យ​ដឹង​ថា នៅ​យប់​ថ្ងៃ​កើតហេតុ ប្តី​របស់​គាត់​បាន​ចេញ​ទៅ​ធ្វើការ​បាត់ ចំណែក​រូប​គាត់​ជា​ប្រពន្ធ​នៅផ្ទះ​ជាមួយ​កូនប្រុស​តូច​២​នាក់ លុះ​មក​ដល់​ម៉ោង​កើត​ហេតុ រូប​គាត់​ក៏​នាំ​កូនប្រុស​ទាំង​២​នាក់​ចេញ​ទៅ​ក្រៅ​មួយ​ភ្លែត ដោយ​ទុក​ម៉ូតូ​នៅ​ក្នុងផ្ទះ រួម​ជា​មួយ​នឹង​លុយ​ជិត​១​ពាន់​ដុល្លារ​ទៀត តែ​មិន​បាន​ចាក់សោរ​ផ្ទះ​ឱ្យ​ត្រឹមត្រូវ​នោះ​ទេ ព្រោះ​គិត​ថា រូប​គាត់​ចេញ​ទៅ​ក្រៅ​តែ​មួយ​ភ្លែត​តែ​ប៉ុណ្ណោះ ។

ប្រភព​បាន​បន្ត​ទៀត​ថា លុះ​រូប​គាត់​ត្រឡប់​មក​ផ្ទះ​វិញ​ឃើញ​ទ្វារផ្ទះ​ចំហរ ហើយ​អត់​ឃើញ​ម៉ូតូ ព្រមទាំង​របស់របរ​រាយ​ប៉ាយ​ពេញ​ក្នុងផ្ទះ ចំណែក​ថង់​ទុក​លុយ​របស់​គាត់​ក៏​បាត់​ទៀត ទើប​រាយការណ៍​ប្រាប់​សមត្ថកិច្ច ដើម្បី​សុំ​អន្តរាគមន៍​ភ្លាម​ៗ​ផង​ដែរ ។

បន្ទាប់​ពី​ដឹង​ថា មាន​ករណី​បាត់​ម៉ូតូ សមត្ថកិច្ច​ក៏​បាន​ប្រកាស​តាម​វិទ្យុ​ទាំង​ទាក់ទង ដើម្បី​ឱ្យ​កម្លាំង​សមត្ថកិច្ច​ជួយ​ត្រួតពិនិត្យ​មើល​តាម​ភិនភាគ​ដូចដែល​បាន​ប្រកាស​តាម​វិទ្យុទាក់ទង ក្រោយមក​គាប់​ជួន​កម្លាំង​អន្តរាគមន៍​ពិសេស​នៃ​អធិការ​នគរបាល​ខណ្ឌមានជ័យ កំពុង​តែ​ជិះ​ម៉ូតូ​ល្បាត​ក្នុង​មូលដ្ឋាន​ក៏​ប្រទះ​ឃើញ​បុរស​ជា​ជនសង្ស័យ​៤​នាក់​បាន​ជិះ​ម៉ូតូ​ដូចដែល​កម្លាំង​សមត្ថកិច្ច បាន​ប្រកាស​តាម​វិទ្យុទាក់ទង​នៅ​ម្តុំ​វត្ត​ពោធិ៍​ញ្ញាណ ទើប​កម្លាំង​សមត្ថកិច្ច​ដេញ​តាម​ឃាត់​សួរនាំ​ស្រាប់​តែ​បុរស​ជនសង្ស័យ​ទាំង​៤​នាក់​ជិះ​ម៉ូតូ​រត់​គេ មាន​ទាំង​អ្នកខ្លះ​លោត​ពីលើ​ម៉ូតូ​រត់គេច​ជា​បន្តបន្ទាប់ រហូត​ដល់​ផ្លូវ​ទាល់​ជិត​ម្តុំ​ចាក់សំរាម​ស្ទឹង​មាន​ជ័យ​ចាស់ ទើប​ជនសង្ស័យ​ទាំងនោះ​បាន​ផ្តួល​ម៉ូតូ​ចោល ហើយ​នាំ​គ្នា​រត់​ចូល​ព្រៃ​គេចខ្លួន​បាត់​អត់ ។

ក្រោយមក​កម្លាំង​សមត្ថកិច្ច​បាន​ហៅ​ជន​រង​គ្រោះ​ឱ្យមក​មើល​ម៉ូតូ​ដែល​សមត្ថកិច្ច​ដេញ​យក​មក​វិញ​បាន​នោះ ពេល​បានឃើញ​ហើយ​ជន​រង​គ្រោះ​និយាយ​ថា ពិតជា​ម៉ូតូ​របស់​គាត់​ពិតប្រាកដ​មែន ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​រួម​ទាំង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅ​សាកសួរ និង​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​មាន​ជ័យ​២ ដើម្បី​ងាយស្រួល​ឱ្យ​សមត្ថកិច្ច​កំណត់​មុខសញ្ញា រួច​ហើយ​ក៏​ប្រគល់​ម៉ូតូ​ឱ្យ​ជន​រង​គ្រោះ​យក​ត្រលប់​ទៅ​ផ្ទះ​វិញ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ