ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​កំពុង​ជម្រះ​ស្មៅ​​ក្នុងចម្ការ​ ត្រូវ​ពស់​ស្រកា​ចាស់​ចឹក

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ​ស្ត្រី​ម្នាក់​រង​របួសធ្ងន់​ដោយសារ​ត្រូវ​ពស់​ស្រកា​ចាស់​ចឹក ខណៈ​​កំពុង​ជម្រះស្មៅដំឡូងមី​នៅក្នុង​​ចម្ការ ហើយ​ត្រូវ​បាន​សាច់ញាតិ​​បញ្ជូន​​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ប្រតិបត្តិ​ស្រុក​ថ្មពួក ​។​ ហេតុ​ការ​ណ៍ខាងលើនេះ​បាន​បង្ក​​ឱ្យមាន​ការ​​ភ្ញាក់ផ្អើល​​កើតឡើង​​កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២​ ខែមិថុនា​ ឆ្នាំ​២០២០ នៅ​ភូមិ​សំរោង…

ខេត្តបន្ទាយមានជ័យ ៖ ​ស្ត្រី​ម្នាក់​រង​របួសធ្ងន់​ដោយសារ​ត្រូវ​ពស់​ស្រកា​ចាស់​ចឹក ខណៈ​​កំពុង​ជម្រះស្មៅដំឡូងមី​នៅក្នុង​​ចម្ការ ហើយ​ត្រូវ​បាន​សាច់ញាតិ​​បញ្ជូន​​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ប្រតិបត្តិ​ស្រុក​ថ្មពួក ​។​

ហេតុ​ការ​ណ៍ខាងលើនេះ​បាន​បង្ក​​ឱ្យមាន​ការ​​ភ្ញាក់ផ្អើល​​កើតឡើង​​កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២​ ខែមិថុនា​ ឆ្នាំ​២០២០ នៅ​ភូមិ​សំរោង ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ។

​នគរបាល​ស្រុក​ស្វាយចេក​បាន​ឲ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ឈ្មោះ យ៉​ន យ៉ា​ន អាយុ​៣៩​ឆ្នាំ នៅ​ភូមិ​សំរោង ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ។

​តាម​​ប្រភព​ដដែល​បាន​បញ្ជាក់​ថា ​នៅ​មុន​ពេល​កើតហេតុ​ ស្ត្រី​រង​គ្រោះ​បាន​ទៅ​​ជម្រះ​​ស្មៅ​ដំឡូង​មី​ក្នុង​ចម្ការ​របស់​ខ្លួន​នៅ​ខាងជើង​ភូមិ​ចម្ងាយ​ប្រមាណ​២៥០​ម៉ែត្រ ពេល​កំពុង​តែ​​ជម្រះ​​ស្មៅ​នោះ ក៏​ត្រូវ​​ពស់​ស្រកា​ចាស់​ចឹក​ចំ​កែងជើង​ខាងស្តាំ ​បណ្តាល​ឱ្យ​រង​របួសធ្ងន់ ហើយ​ត្រូវ​បាន​បងប្អូន​សាច់ញាតិ​បញ្ជូន​​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ប្រ​តិ​ប​ត្តិ​ស្រុក​ថ្មពួក ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ