ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ «​អេ​ត​ចាយ​» ចុះថោក​ធ្វើ​ឱ្យ​អ្នក​ប្រកប​របរ​តូចតាច​នេះ​ជួប​បញ្ហា​ជីវភាព​គ្រួសារ

3 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ អស់​រយៈពេល​ជា​ច្រើន​ខែ​កន្លង​ផុត​ទៅ​ការ​ប្រកប​មុខរបរ​តូចតាច​របស់​ពលរដ្ឋ ដែល​មាន​ជីវភាព​ក្រីក្រ​នៅ​តាម​តំបន់​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា​ក៏​គេច​មិន​ផុត​នៃ​ឥទ្ធិពល​នៃ​ជំងឺ​កូ​វី​ដ​-១៩ នេះ​ដែរ ។ ពោល​បញ្ហា​នៃ​ជំងឺ​កូ​វី​ដ​-១៩ នេះ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កម្រិត ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ តួយ៉ាង​ប្រជាពលរដ្ឋ​ដែល​ពឹងផ្អែក​លើ​ការ​ប្រមូល​សម្ភារ​អេ​ត​ចា…

ខេត្តតាកែវ ៖ អស់​រយៈពេល​ជា​ច្រើន​ខែ​កន្លង​ផុត​ទៅ​ការ​ប្រកប​មុខរបរ​តូចតាច​របស់​ពលរដ្ឋ ដែល​មាន​ជីវភាព​ក្រីក្រ​នៅ​តាម​តំបន់​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា​ក៏​គេច​មិន​ផុត​នៃ​ឥទ្ធិពល​នៃ​ជំងឺ​កូ​វី​ដ​-១៩ នេះ​ដែរ ។ ពោល​បញ្ហា​នៃ​ជំងឺ​កូ​វី​ដ​-១៩ នេះ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កម្រិត ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ តួយ៉ាង​ប្រជាពលរដ្ឋ​ដែល​ពឹងផ្អែក​លើ​ការ​ប្រមូល​សម្ភារ​អេ​ត​ចា យ​កំពុង​រង​ផល​ប៉ះពាល់​ដល់​ជីវភាព​គ្រួសារ នៅ​ពេល​តម្លៃ​អេ​ត​ចាយ​នៅ​លើ​ទីផ្សារ​ធ្លាក់​ចុះ ។

បើ​តាម​អ្នកស្រី ជុន ញឹ​ម ជា​អ្នក​រើស​អេ​ត​ចាយ​នៅ​ក្បែរ​ផ្សារ​តាកែវ​ម្នាក់​បានឱ្យ​ដឹង​ថា អេ​ត​ចាយ​បាន​ធ្លាក់​ថ្លៃ​នៅ​ពេល​កើត​ជំងឺ​កូ​វី​ដ​-១៩ មកនេះ ជាក់ស្តែង​ជ័រ ឬ​ដប​ទឹក​កាលពី មុន​មួយ​គីឡូក្រាម​តម្លៃ​ពី ៧០០ ទៅ ៨០០​រៀល តែ​មក​ដល់​សព្វ​ថ្ងៃនេះ​តម្លៃ​តែ ៣០០​រៀល ប៉ុណ្ណោះ​, ស្លាបមាន់ ឬ​រោម​ទា​កាលពីមុន​តម្លៃ​ពី ១០.០០០ ទៅ ១១.០០០​រៀល​តែ​ឥលូវ តម្លៃ​តែ ២០០​រៀល​ប៉ុណ្ណោះ ចំពោះ​កេស​ក្រដាស​វិញ​តម្លៃ​តែ ១០០​រៀល ខុស​ពី​មុន​តម្លៃ ៣០០​រៀល​ក្នុង​មួយ​គីឡូក្រាម ។

ការ​ធ្លាក់​ថ្លៃ​យ៉ាង​កំ​ហុ​ក​ទៅ​លើ​សម្ភារ​អេ​ត​ចាយ​ខាងលើ នេះ​ក្រៅពី​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​គ្រួសារ ហើយ​ថែម​ទាំង​បាន​ធ្វើ​ឱ្យ​ស្រី​រូប​នេះ​រក​ចំ ណូ​ល​ពី​ការ​លក់​អេ​ត​ចាយ​បាន​ត្រឹមតែ​ចិញ្ចឹម​ឆ្នាំងបាយ​ប៉ុណ្ណោះ ។

អ្នកស្រី ជុន ញឹ​ម អាយុ ៦៣​ឆ្នាំ​បានឱ្យ​ដឹង​ទៀត​ថា ក្រៅពី​ប្រកប​មុខរបរ​រើស​អេ​ត ចាយ​លក់ កាលពីមុន​អ្នកស្រី និង​កូន​ៗ​ស៊ីឈ្នួល​បោចរោម​មាន់ រោម​ទា ឱ្យ​គេ​ដើម្បី​បាន ប្រាក់​ខ្លះ​យក​មក​ផ្គត់ផ្គង់​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​សម្រាប់​គ្រួសារ តែ​មក​ដល់​សព្វថ្ងៃ​ការ​រើស អេ​ត​ចាយ​លក់​ដូច​ជា ដប​ទឹក រោម​មាន់ ទា បាន​ប្រាក់​ត្រឹមតែ​ចិញ្ចឹម​ឆ្នាំង​ប៉ុណ្ណោះ ខុស​កា ល​ពី​មុន​គ្រាន់តែ​ស៊ីឈ្នួល​បោច​មាន់ ទា ឱ្យ​គេ​បាន​ប្រាក់​ពី ៣ ទៅ ៤​ម៉ឺន​រៀល​ដែរ​ក្នុង​មួយ ថ្ងៃ តែ​ឥឡូវ​រកបាន​តែ ២​ម៉ឺន​រៀល ។

អ្នកស្រី​លើក​ឡើង​ថា «​ថ្មី​ៗ​កន្លង​ទៅ​នេះ​ខ្ញុំ​បាន​លក់​ក្រដាស​គ្រប់​ប្រភេទ​មួយ​កុងតឺន័រ លក់​បាន ២២​ម៉ឺន​រៀល ហើយ​ទម្រាំ​បាន​ប្រាក់ ២២​ម៉ឺន​រៀល​នេះ​ក្នុង​មួយ​ថ្ងៃ​ៗ ខិតខំ​ហាល ក្រដាស​ចង​ជា​ដុំ​ៗ រក​ពេល​តែ​អង្គុយ​ហូប​បាយ​មិន​ចង់បាន​ផង ។ លើស​ពី​នេះ​ប្រាក់​ទាំង នេះ​គ្រាន់តែ​ជួល​ឱ្យ​គេ​ជួយ​ប្រមូល​លក់​ទៅ​ឱ្យ​ឈ្មួញ​ស៊ឹង​តែ​អស់​ទៅ​វិញ​» ។

បើ​តាម​អ្នកស្រី ជុន ញឹ​ម សព្វថ្ងៃ​ទោះបី​តម្លៃ​ក្រដាស​ចុះថោក អ្នកស្រី​ក៏​នៅ​តែ​ដើរ​ប្រ មូល​អេ​ត​ចាយ​គ្រប់​ប្រភេទ​ទុកដាក់​តាម​ប្រភេទ​នីមួយ​ៗ ក្រែង​នៅ​ពេល​ណាមួយ​តម្លៃ​អាច នឹង​ឡើងថ្លៃ​បន្តិច​វិញ ។ សព្វ​ថ្ងៃនេះ​បើ​រើស​អេ​ត​ចាយ ឱ្យទៅ​ធ្វើ​អ្វី ចេះ​តែ​រើស​ទៅ​គ្រាន់​បាន លក់​យក​លុយ​ទិញ​អង្ករ ម្ហូប​ចិញ្ចឹម​ឆ្នាំង​ដែរ បើ​ស៊ីឈ្នួល​បោច​មាន់ បោច​ទា​ក៏​វា​ស្ងាត់​ដែរ ។

លោក ភក្តិ អ្នក​ដើរ​ប្រមូល​ទិញ​អេ​ត​ចាយ​តាម​រ៉ឺ​ម៉ក​ម៉ូតូ​ក្នុង​តំបន់​បានឱ្យ​ដឹង​ថា នៅ ពេល​ជំងឺ​កូ​វី​ដ​-១៩ ចាប់ផ្តើម​កើត​នៅ​កម្ពុជា លោក​បាន​ផ្អាក​ជិះ​រ៉ឺ​ម៉ក​ម៉ូតូ​ទិញ​អេ​ត​ចាយ​ប្រមា ណ ១​ខែ ដោយសារ​ខ្លាច​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ នេះ ហើយ​នៅ​ក្នុង​រយៈ​ចុង​ក្រោយ​នេះ​កេស ក្រដាស​លោក មិន​ទិញ​យក​ទៅ​លក់​បន្ត​ទេ ដោយសារ​វា​ពិបាក​ដឹក​មាន​ភាព​រញ៉េរញ៉ៃ ពិសេស​តម្លៃ​វា​ថោក​ពេក ។

លោក​ឱ្យ​ដឹង​ទៀត​ថា « កាលពី​តម្លៃ​ក្រដាស​លក់​នៅ​បាន​ថ្លៃ​ជាង​នៅ​ពេល​បច្ចុប្បន្ន ក៏​ដោយ ក៏​ខ្ញុំ​ទិញ​កេស​ក្រដាស​ដែរ ព្រោះ​ខ្ជិល​រៀប ។ ដើរ​រក​ទិញ​តែ​ដែក ជ័រ​បាន​ហើយ ពេល​លក់​ចេញ​ម្តង​ៗ​ក្នុង​មួយ​រ៉ឺ​ម៉ក​អាច​រក​ប្រាក់​ចំណេញ​ពី ១​ម៉ឺន ទៅ ២​ម៉ឺន​រៀល ឬ​អាច ទៅ​ដល់ ៤​ម៉ឺន​រៀល បើសិន​ថ្ងៃ​ណា​ប្រមូល​ទិញ​បាន​ច្រើន​ហើយ​របស់​ខ្លះ​ទិញ​បាន​ធូរ​ថ្លៃ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ