ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​អ្នកដឹកនាំ​ត្រូវ​ដោះស្រាយ​បញ្ហា​នៅ​កន្លែងធ្វើការ​យ៉ាងដូចម្តេច?

3 ឆ្នាំ មុន

នៅ​ឆ្នាំ ២០១៧ ក្រុមហ៊ុន Uber ដ៏​ធំ​ក្នុង​សហរដ្ឋអាមេរិក​ត្រូវ​បាន​បង្ខំ​ឲ្យ​ផ្លាស់​ប្តូរ​វប្បធម៌​នៅ​កន្លែង​ការងារ ។ លោក​ថ្រា វី​ស ខា​លា​នី​ក (Travis…

នៅ​ឆ្នាំ ២០១៧ ក្រុមហ៊ុន Uber ដ៏​ធំ​ក្នុង​សហរដ្ឋអាមេរិក​ត្រូវ​បាន​បង្ខំ​ឲ្យ​ផ្លាស់​ប្តូរ​វប្បធម៌​នៅ​កន្លែង​ការងារ ។ លោក​ថ្រា វី​ស ខា​លា​នី​ក (Travis Kalanick) ដែល​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ក្នុង​ពេល​នោះ​បាន​សរសេរ​អ៊ីមែល​មួយ​ដែល​មិន​បាន​ផ្ញើ​ចេញ​ដើម្បី​បកស្រាយ​ការ​ដែល​គោលការណ៍​សំខាន់​ៗ​របស់​ក្រុមហ៊ុន​ត្រូវ​បាន​យក​មក​ធ្វើ​ជា​អាវុធ​ដើម្បី​គៀបសង្កត់ និង​ធ្វើបាប​អ្នក​ដទៃ​ក្នុង​ករណី​ខ្លះ​។

មូលហេតុ​ដែល​បង្ក​ឲ្យ​ករណី​ដូច្នេះ​កើត​មាន​ឡើង​គឺ​មក​ពី​ក្រុមហ៊ុន ឬ​អាជីវកម្ម​ខ្វះខាត​វប្ប​ម​ធ៌​ការងារ​ដែល​ល្អ ។ បុគ្គលិក​ដែល​ល្អ​ចង់​ធ្វើការ​ក្នុង​បរិស្ថាន​ដែល​គោលការណ៍ និង​តម្លៃ​របស់​ខ្លួន​ស្រប​ទៅ​នឹង​ក្រុមហ៊ុន ។ ប្រសិនបើ​អ្នក​ប្រទះ​ឃើញ​ថា​វប្បធម៌​នៅ​កន្លែង​ការងារ​បច្ចុប្បន្ន​របស់​អ្នក​កំពុង​តែ​បង្ក​ការ​ប៉ះពាល់​ដល់​បុគ្គលិក និង​ក្រុមហ៊ុន​នោះ អ្នក​គួរតែ​ចាប់ផ្តើម​ការ​ពិភាក្សា​ជាមួយ​បុគ្គលិក​ដើម្បី​វែកញែក​ពី​បញ្ហា ។

សំណួរ​ដែល​អ្នក​អាច​សាកល្បង​សួរ​រួម​មាន តើ​វប្បធម៌​របស់​ពួក​យើង​មាន​ជួយ​ឲ្យ​មនុស្ស​ជោគជ័យ​ដោយ​ដូច​ម្តេច​ខ្លះ? តើ​មាន​អ្វី​ដែល​កំពុង​តែ​ប៉ះពាល់​ដល់​ប្រសិទ្ធិ​ភាព​របស់​វា​ទេ? តើ​គោលការណ៍ ឬ​ការ​ប្តេជ្ញា​របស់​ពួក​យើង​ត្រូវ​បាន​ប្រើ​ជា​អាវុធ​ទេ? តើ​វប្បធម៌​របស់​ពួក​យើង​ស្រប​ទៅ​នឹង​បញ្ហា និង​ឱកាស​ដែល​យើង​មាន​ទេ? តើ​ពួក​យើង​ត្រូវ​ផ្លាស់​ប្តូរ​អ្វីខ្លះ​ផ្នែក​វប្បធម៌​ការងារ​ដើម្បី​សម្រេច​គោលដៅ​របស់​ពួក​យើង?

តួនាទី​របស់​អ្នក​គឺ​ការ​ស្តាប់​ដោយ​យកចិត្តទុកដាក់​ដោយ​លះបង់​មុខមាត់​និង​ព្យាយាម​ជៀសវាង​ការពារ​ក្រុមហ៊ុន​ឬ​អាជីវកម្ម​របស់​អ្នក ។ អ្នក​ត្រូវ​បញ្ចុះបញ្ចូល​ខ្លួនឯង​សិន​ថា​វប្បធម៌​ក្នុង​ក្រុមហ៊ុន​ត្រូវ​ផ្លាស់​ប្តូរ មុន​នឹង​អាច​បញ្ចុះបញ្ចូល​អ្នក​ដទៃ​បាន ។

បញ្ហា​ដូចដែល​បាន​លើក​ឡើង​ខាងលើ​មិន​ត្រឹមតែ​កើត​មាន​ឡើង​សម្រាប់​ក្រុមហ៊ុន​ធំ​ៗ​ដូច Uber ទេ ប៉ុន្តែ​វា​អាច​កើត​មាន​ឡើង​ក្នុង​ក្រុមហ៊ុន និង​អាជីវកម្ម​គ្រប់​ទ្រង់ទ្រាយ និង​គ្រប់​ទីកន្លែង​ផង​ដែរ ។ ស្ថាន​ការ​ទាំងនេះ​បង្ក​ជា​ឧបសគ្គ​ដ៏​ធំ​សម្រាប់​ការ​លូតលាស់​របស់​ក្រុមហ៊ុន និង​បុគ្គលិក ដូច្នេះ​ខណៈ​ដែល​ការ​មាន​ផែនការ​សម្រាប់​ដើរទៅ​មុខ​មាន​សារៈសំខាន់​ពិតមែន អ្នក​ក៏​ត្រូវ​ទុក​ពេល​ដើម្បី​មើល​អ្វី​ដែល​អ្នកមាន​ស្រាប់ និង​អ្វី​ដែល​អ្នក​បាន​ធ្វើ​កន្លង​មក​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ