ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាការិនី​ជិះ​ស្គី​បន្ទះ​វ័យ​ក្មេង​បំផុត​លើ​លោក​ត្រូវ​​បញ្ជូនទៅសង្គ្រោះ ​ក្រោយ​​ជួបគ្រោះ​ (​មាន​វី​ដេ​អូ​)

3 ឆ្នាំ មុន

កីឡាការិនី​ជិះ​ស្គី​បន្ទះ​អាជីព (Skateboard) វ័យ​ក្មេង​បំផុត​លើ​លោក គឺនាង​ Sky Brown បាន​និយាយ​ថា មួក​សុវត្ថិភាព និង​ដៃ​បាន​ជួយ​សង្គ្រោះ​អាយុជីវិត​របស់​នាង​ពី​ការ​ធ្លាក់​ពី​ចំណោត​ខ្ពស់​ដ៏​គួរ​ឱ្យ​រន្ធត់​មួយ អំឡុង​ពេល​ហ្វឹកហាត់​នៅ​សហរដ្ឋអាមេរិក…

កីឡាការិនី​ជិះ​ស្គី​បន្ទះ​អាជីព (Skateboard) វ័យ​ក្មេង​បំផុត​លើ​លោក គឺនាង​ Sky Brown បាន​និយាយ​ថា មួក​សុវត្ថិភាព និង​ដៃ​បាន​ជួយ​សង្គ្រោះ​អាយុជីវិត​របស់​នាង​ពី​ការ​ធ្លាក់​ពី​ចំណោត​ខ្ពស់​ដ៏​គួរ​ឱ្យ​រន្ធត់​មួយ អំឡុង​ពេល​ហ្វឹកហាត់​នៅ​សហរដ្ឋអាមេរិក ។

​កីឡាការិនីកូនកាត់​ជប៉ុន​-​អង់គ្លេស​ វ័យ១១​ឆ្នាំ​រូប​នេះ បាន​បង្ហោះ​វី​ដេ​អូ​នៅ​លើ​បណ្តាញ​សង្គម Instagram និង Youtube របស់​នាង​ពី​ការ​ធ្លាក់​ពី​ចំណោត​ដ៏​ខ្ពស់​មួយ នៅ​ពេល​កំពុង​ហ្វឹកហាត់ ហើយ​បច្ចុប្បន្ន​នាង​បាន​ធូរស្រាល​បន្តិច និង​កំពុង​បន្ត​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ផង​ដែរ​។

Sky Brown បាន​និយាយ​ថា «​ខ្ញុំ​មិន​ចង់​បង្ហោះ​វី​ដេ​អូ​ពី​ការ​ធ្លាក់​របស់ខ្ញុំ ឬ​និយាយ​អំពី​វា​នោះ​ទេ​។ ពីព្រោះ​ខ្ញុំ​ចង់ឱ្យ​មនុស្ស​គ្រប់​គ្នា មើលឃើញ​ពី​ភាព​សប្បាយ​រីករាយ នៅ​អ្វី​ដែល​ខ្ញុំ​កំពុង​ធ្វើ​។ ប៉ុន្តែ​នេះ​គឺជា​ការ​ធ្លាក់​ដ៏​អាក្រក់​បំផុត ហើយ​ខ្ញុំ​គ្រាន់តែ​ចង់ឱ្យ​អ្នក​រាល់គ្នា​ដឹង​ថា ខ្ញុំ​មិន​អី​ទេ​» ។

សូម​បញ្ជាក់​ថា Sky Brown បាន​កើត​នៅ​ប្រទេស​ជប៉ុន ដែល​មាន​ម្តាយ​ជា​ជនជាតិ​ជប៉ុន និង​ឪពុក​ជា​ជនជាតិ​អង់គ្លេស បាន​ក្លាយជា​កីឡាការិនី Skateboard អាជីព​ក្មេង​បំផុត​លើ​លោក​នៅ​វ័យ​១០​ឆ្នាំ​។ សមិទ្ធផល​ធំ​បំផុត​ក្នុង​អាជីព​ក្មេងខ្ចី​របស់​នាង គឺ​ការ​ឈ្នះ​មេដាយ​សំ​រិ​ទ្ធ​តំណាង​ឱ្យ​អង់គ្លេស​ក្នុង​ព្រឹត្តិការណ៍ World Skateboarding Championship កាលពី​ឆ្នាំ ២០១៩ កន្លង​ទៅ​៕ (ដកស្រង់​ចេញពី CNN)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ