ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឃាត់ខ្លួន​បុរស​ម្នាក់​ពាក់ព័ន្ធ​ករណី​ប្រើ​​​ហិ​ង្សា​លើ​អ្នកកាន់កា.ប់​អចលនវត្ថុ​​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ កាល​ព្រឹក​ថ្ងៃ​ទី​៣ ​មិថុនា ឆ្នាំ​២០២០ បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់ តាម​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​របស់​ចៅក្រម​ស៊ើបសួរ​សា​លាដំបូង​រាជធានី​ភ្នំពេញ ពាក់​ព័ន្ធ​ពី​បទ​.​ប្រើ​អំពើ​ហឹ​ង្សា​លើ​អ្នកកាន់កាប់​អចលនវត្ថុ​ដោយ​សុច្ចរិត និង​បរិហា​កេ​រ្តិ៍ជា​សាធារណៈ…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ កាល​ព្រឹក​ថ្ងៃ​ទី​៣ ​មិថុនា ឆ្នាំ​២០២០ បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់ តាម​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​របស់​ចៅក្រម​ស៊ើបសួរ​សា​លាដំបូង​រាជធានី​ភ្នំពេញ ពាក់​ព័ន្ធ​ពី​បទ​.​ប្រើ​អំពើ​ហឹ​ង្សា​លើ​អ្នកកាន់កាប់​អចលនវត្ថុ​ដោយ​សុច្ចរិត និង​បរិហា​កេ​រ្តិ៍ជា​សាធារណៈ ។ ជន​ត្រូវ​ចោទ​ ដែល​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ឈ្មោះ សូ បិ​ន​ឡា ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​១០A ផ្លូវ​លេខ​២៣២ ភូមិ​១ សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ។

ទាក់ទិននិង​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ សមត្ត​កិច្ច​បាន​ឲ្យ​ដឹង​ថា ជា​ការ​ធ្វើ​ឡើង​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ក្នុង​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​នោះ​ឈ្មោះ សូ បិ​ន​ឡា ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​.​ប្រើ​អំពើ​ហឹ​ង្សា​ទៅ​លើ​អ្នកកាន់កាប់​អចលនវត្ថុ​ដោយ​សុច្ចរិត និង​បរិហា​កេ​រ្ត៏​ជា​សាធារណៈ ប្រព្រឹត្ត​នៅ​ចំណុច​ភូមិ​ព្រែក​អំពិល ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល នឹង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក កាលពី​អំឡុង​ថ្ងៃ​ទី​៣០ ខែតុលា និង​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដែល​បទល្មើស​នេះ​មាន​ចែង​តាម​បញ្ញត្តិ​មាត្រា​២៥៣ នៃ​ច្បាប់​ភូមិបាល និង​មាត្រា​៣០៥ នៃ​ក្រមព្រហ្មទណ្ឌ ។

អង្គហេតុ​បាន​បញ្ជាក់​ថាក្នុង​ឆ្នាំ​២០១៦ ជនសង្ស័យ​ឈ្មោះ សូ បិ​ន​ឡា បាន​លក់​ដី​មួយ​កន្លែង​មាន​ទំហំ​ជិត​៤​ហិតា នៅ ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល ឲ្យ​ឈ្មោះ កើត ខេ​ង ដោយ​ការ​លក់ដូរ​នោះ​មានការ​ផ្ទេរសិទ្ធិ​កាន់កាប់​ទទួលស្គាល់​ដោ យ​អាជ្ញាធរ​ត្រឹមត្រូវ​តាម​ច្បាប់ គ្រប់​ជាន់ថ្នាក់​រួចរាល់​ហើយ ។ លុះ​ក្រោយមក​នៅ​ពេល​ដី​មាន​ហាងឆេង និង​ឡើងថ្លៃ ស្រាប់​ឈ្មោះ សូ បិ​ន​ឡា បាន​ក្លែង​ឯក សារ​ដាក់​ប្តឹង​គ្រប់កន្លែង ដើម្បី​ទាមទារ​យក​ដី​ដែល​បាន​លក់ និង​ផ្ទេរកម្មសិទ្ធិ​ឲ្យ​ទៅ​ឈ្មោះ កើត ខេ​ង នោះ​វិញ ដោយ​មានការ​ញុះញុង​ពី​មន្ត្រី​យោធា​ពាក់​ផ្កាយ​២​ម្នាក់​នៅ​ពីក្រោយ ក្រោម​រូបភាព (​ឈ្នះ​បាន​ដី ចាញ់​បាន​លុយ​) ប៉ុន្តែ​ទីបំផុត​ឈ្មោះ កើត ខេ​ង បាន​ប្តឹង​ចូល​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ជនសង្ស័យ​ឈ្មោះ សូ បិ​ន​ឡា ក៏​ត្រូវ​សមត​កិច្ច​តាម​ចាប់​ឃាត់ខ្លួន ។

មុន​សមត្ថ​កិច្ច​ឃាត់ខ្លួន​សំណុំរឿង​ក្តី​នេះ ត្រូវ​បាន​តុលាការ​ចេញ​ដីកា​ឲ្យ​ឈ្មោះ សូ បិ​ន​ឡា ចូលខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ​ជា​ច្រើន​លើក​ដែរ តែ​ជន​ត្រូវ​ចោទ​ឈ្មោះ សូ បិ​ន​ឡា មិន​បាន​ចូលខ្លួន​តាម​ការ​កំណត់​របស់​តុលាការ​នោះ​ទេ ។ ដូច្នោះ​ហើយ​ដើម្បី​ធានា​ដល់​ការ​ស៊ើ​វ​សួរ ឲ្យ​បាន​ពេញលេញ ជៀសវាង​ការ​រឹងទទឹង និង​រត់គេច​ខ្លួន​ពី​ការ​ទទួលខុសត្រូវ​ព្រហ្មទណ្ឌ គាប់​បី​តុលាការ​ធ្វើការ​នាំ​ខ្លួន​ឈ្មោះ សូ បិ​ន​ឡា មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សួរ​បំភ្លឺ​រក​ការ​ពិត​តាម​អង្គសេចក្តី​លើ​សំណុំរឿង​ក្តី​នេះ ។

ជនសង្ស័យ​ឈ្មោះ សូ បិ​ន​ឡា ត្រូវ​តុលាការ​ចោទប្រកាន់​ពី​បទ​ប្រើ​អំពើ​ហឹ​ង្សា​លើ​អ្នកកាន់កាប់​អចលនវត្ថុ​ដោយ​សុច្ចរិត និង​បរិហា​កេ​រ្ត៏​ជា​សាធារណៈ​បាន​គេចវេស​ចំនួន​៣​លើក​មិន​ចូលខ្លួន​តាម​ដីកា​បង្គាប់​របស់​តុលាការ​តែ​បែរជា​ទៅ​បង្កើត​បញ្ហា​ជាមួយ​ដើមបណ្តឹង​ទៀត​តាម​រូបភាព​បរិហា​កេរ្តិ៍​ជា​ច្រើន​លើក​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នា​ពេល​ថ្មី​ៗ​នេះ​ពិសេស​បាន​ដើរ​ដាក់​ពាក្យបណ្តឹង​តាម​ស្ថាប័ន​មន្ត្រី​នគរបាល​យុ​ត្តិ​ធ៍​ម​ក្នុង​គោលបំណង​បំភ័ន្ត​អង្គហេតុ​បំភ្លៃ​រឿង​ដើម្បី​ទម្លាក់​កំហុស​មក​លើ​ដើមបណ្តឹង​វិញ ។

ករណី​នេះ​ដើមបណ្តឹង​យល់​ឃើញ​ថា​ដើម្បី​ធានា​ដល់​ការ​ស៊ើបសួរឲ្យ​បាន​ពេញលេញ ចៀសវាង​ការ​រឹងទទឹង រត់គេច​ខ្លួន​ពី​ការ​ទទួលខុសត្រូវ​ព្រហ្មទណ្ឌ​ និង​បង្ក​បញ្ហា​បង្កើត​ជា​បទល្មើស​ព្រហ្មទណ្ឌ​តាម​គ្រប់​រូបភាព​ថ្មី​ៗ​ទៀត​នោះ​សំណូមពរ​សុំ​ឲ្យ​តុលាការ​ឃុំខ្លួន​ឈ្មោះ សូ បិ​ន​ឡា ដើម្បី​បង្ការ​និង​បញ្ចប់​បទល្មើស​ទាំងនេះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ