ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បងស្លុតចិត្ត​ ក្រោយឃើញប្អូនស្រី​ដេកក្រោមផ្ទះ មានទាំង​សរសេរ​បណ្តាំ​

3 ឆ្នាំ មុន
  • កំពង់ធំ

​រាជធានីភ្នំពេញ ៖ ស្ត្រី​ម្នាក់សង្ស័យតូចចិត្ត​មានជំងឺព្យាបាលមិនជា​ ​​ត្រូវបានបងប្អូន​សាច់ញាតិប្រទះឃើញ​​ផឹកថ្នាំ​​បំពុលសត្វកណ្តុរ បណ្តាល​ឱ្យ​បាត់បង់ជីវិត ព្រមទាំង​​បាន​សរសេរ​បណ្តាំ​ថា «លា​ហើយ​បងប្អូន​គ្មាន​ថ្ងៃ​ត្រឡប់​» ។ ហេតុការណ៍​​​ខាងលើនេះ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១រសៀល​ថ្ងៃ​ទី២ ខែមិថុនា…

​រាជធានីភ្នំពេញ ៖ ស្ត្រី​ម្នាក់សង្ស័យតូចចិត្ត​មានជំងឺព្យាបាលមិនជា​ ​​ត្រូវបានបងប្អូន​សាច់ញាតិប្រទះឃើញ​​ផឹកថ្នាំ​​បំពុលសត្វកណ្តុរ បណ្តាល​ឱ្យ​បាត់បង់ជីវិត ព្រមទាំង​​បាន​សរសេរ​បណ្តាំ​ថា «លា​ហើយ​បងប្អូន​គ្មាន​ថ្ងៃ​ត្រឡប់​» ។

ហេតុការណ៍​​​ខាងលើនេះ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១រសៀល​ថ្ងៃ​ទី២ ខែមិថុនា ឆ្នាំ​២០២០ ស្ថិត​នៅ​ផ្ទះ​ជន​រង​គ្រោះ​ ​ក្នុង​ភូមិ​គេ​ា​ក​ស្រុក ឃុំ​តាំង​ក្រ​សៅ ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ​ ។

​ស្ត្រី​រង​គ្រោះ​ឈ្មេ​ាះ សី​ុ​ម គា ភេទ​ស្រី អាយុ​៣៨​ឆ្នាំ រស់នៅភូមិឃុំកើតហេតុ​ខាងលើ ។

យេ​ា​ង​តាម​ការ​បំភ្លឺ​ពី​ស្ត្រី​ជា​បង​បង្កើត​របស់​ជន​រង​គ្រោះ​ឈ្មេ​ាះ សឹ​ុ​ម សួន អាយុ​៥២​ឆ្នាំ បាន​ឱ្យ​​ដឹង​ថា ប្អូនស្រីរបស់​​គាត់​ធ្លាប់​ទៅ​ធ្វើការ​នៅ​ឯ​ប្រទេស​ថៃ ហើយ​នាង​បាន​ត្រឡប់​មក​ពី​ថៃ​វិញ​កាលពី​ខែមករា ឆ្នាំ​២០២០ នៅ​ពេល​ដែល​ប្អូន​របស់​គាត់​ត្រឡប់​មក​ពី​ប្រទេស​ថៃ​វិញ នាង​មាន​សភាព​ខុសធម្មតា ចេះ​តែ​ភ្លេចភ្លាំង​ច្រេ​ី​ន ហេ​ី​យ​មាន​ជំងឺ​ស្គមរីងរៃ ​និង​​បាន​សម្រាក​ព្យា​ល​នៅ​​ផ្ទះ​អស់​ជា​ច្រើន​ថ្ងៃ តែ​អាកា​រៈ​ជំងឺរបស់​នាង​មិនជា​សោះ លុះដល់​ខែឧសភា​ ឆ្នាំ​២០២០ ​គាត់​​បាន​នាំ​យក​នាង​ទៅ​​ព្យាបាល​នៅ​មន្ទីរពេទ្យ​ផង និង​រក​គ្រូខ្មែរ​​ព្យាបាល​​ផង នៅ​តែ​មិន​​ធូរស្រាល​ ហើយ​ក៏​បាន​នាំ​នាង​ត្រឡប់​មក​ផ្ទះ​វិញ ។

តាម​ប្រភព​ដដែលបានបន្ត​ថា លុះដល់​ថ្ងៃ​កើតហេតុ​ខាងលើ​ ស្រាប់តែ​គាត់​ឃេ​ី​ញ​ប្អូន​ដេក​លេ​ី​គ្រែ​នៅ​ក្រេ​ា​ម​ផ្ទះ​សន្លប់​បាត់ស្មារតី ដោយ​មាន​ធុំក្លិន​​ថ្នាំ​​កម្ចាត់​សត្វ ហេ​ី​យ​មាន​ដប​ជ័រ​ និង​មាន​ថ្នាំបំ​ពុល​សត្វ​កណ្តុរ​​នៅ​ជិត​ខ្លួ​ននាងផងដែរ​ នៅ​ពេល​ឃើញ​ដូច្នេះ ​គាត់​​និង​សាច់ញាតិ​ក៏​បាន​ដឹក​​ប្អូនយក​ទៅ​កាន់​មន្ទីរពេទ្យ​ខេត្ត ហើយ​គ្រូ​ពេទ្យ​បាន​លាង​ក្រពះ​ឲ្យ​នាង​ដែរ តែ​ដោយ​ស្ថានភាព​ធ្ងន់​ធ្ងរ​ពេក ក៏​បន្ត​​ដឹក​នាង​តាម​រថយន្ត​សង្គ្រោះ​យក​ទៅ​​កាន់​មន្ទី​រ​ពេទ្យ​ភ្នំពេញ ​បន្ទាប់មក​​នាង​ក៏​បានបាត់បង់​ជីវិត​ទៅ ដោយ​នាង​បាន​សរសេរ​បណ្ដាំ​ថា​ «​លា​ហេ​ី​យ​បងប្អូន​គ្មានថ្ងៃ​​ត្រឡប់​ទេ​» ។

​យោ​​ង​តាម​ការ​ស្រាវ​ជ្រាវ និង​ពិនិត្យ​កន្លែង​កេ​ី​ត​ហេតុ ​ព្រមទាំង​​ប្រមូល​វ​ត្ថុ​តាង ដោយ​មានការ​ចូល​រួ​ម​ពិនិត្យ ​ដោយ​​គ្រូពេទ្យ អាជ្ញាធរ ភូមិ​-​ឃុំ បាន​​ស​ន្និ​ដ្ឋាន​​ថា ​ស្ត្រី​​រង​គ្រោះ​ខាង​លេ​ី​នេះ​បាន​​បាត់បង់ជីវិត​ដោ​យ​សារ​ផឹកថ្នាំ​ពុល ។ បន្ទាប់ពី​ពិនិត្យ​ចប់​ សមត្ថកិច្ច​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ជូន​ក្រុម​គ្រូ​សារ​ដើម្បី​រៀបចំ​ធ្វេ​ី​បុណ្យ​តាម​ប្រពៃណី​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ