ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វត្ត​អារាម​តែង​ជួយ​ដល់​សង្គម​ខ្មែរ

3 ឆ្នាំ មុន

វត្ត​អារាម​គឺជា​ទីឋាន​សាធារណៈ មាន​ព្រះសង្ឃ​គង់នៅ​ជា​ស្រែបុណ្យ និង​មាន​រូប​ព្រះ​បដិមា សម្រាប់​ពុទ្ធសាសនិក​អ្នក​ប្រាថ្នា​បុណ្យ​កុសល​គោរព​បូជា ។ សង្គម​ខ្មែរ​តែង​ទទួល​ពុទ្ធឱវាទ​អំពី​ព្រះសង្ឃ​តាម​រយៈ​ការ​អប់រំ​នានា​មានការ​សម្តែងធម៌​ទេសនា​ជាដើម សម្រាប់​ឆ្លុះ​បញ្ចាំង​និង​ពុះពារ​ខិតខំ​កសាង​ជីវភាព​រស់នៅ​ដោយ​សុខដុម រមនា ។ ប្រជាពលរដ្ឋ​ខ្មែរ​តែង​ចង​ចាំ​ជា​ទូទៅ​ថា…

វត្ត​អារាម​គឺជា​ទីឋាន​សាធារណៈ មាន​ព្រះសង្ឃ​គង់នៅ​ជា​ស្រែបុណ្យ និង​មាន​រូប​ព្រះ​បដិមា សម្រាប់​ពុទ្ធសាសនិក​អ្នក​ប្រាថ្នា​បុណ្យ​កុសល​គោរព​បូជា ។

សង្គម​ខ្មែរ​តែង​ទទួល​ពុទ្ធឱវាទ​អំពី​ព្រះសង្ឃ​តាម​រយៈ​ការ​អប់រំ​នានា​មានការ​សម្តែងធម៌​ទេសនា​ជាដើម សម្រាប់​ឆ្លុះ​បញ្ចាំង​និង​ពុះពារ​ខិតខំ​កសាង​ជីវភាព​រស់នៅ​ដោយ​សុខដុម រមនា ។ ប្រជាពលរដ្ឋ​ខ្មែរ​តែង​ចង​ចាំ​ជា​ទូទៅ​ថា ធ្វើបុណ្យ បាន​បុណ្យ ,​ធ្វើបាប បាន​បាប គឺ​មាន​ន័យ ថា​ជន​ណា​ធ្វើ​ល្អ ជន​នោះ​នឹង​ទទួលផល​ល្អ ជន​ណា​ធ្វើ​អាក្រក់​នឹង​ទទួលផល​អាក្រក់ ។

ដូច្នេះ​ផ្លូវធម៌​បាន​អប់រំ​មនុស្ស​ឲ្យ​ត្រាច់​ឆ្ពោះទៅ​រក​ផ្លូវ​ល្អ ហើយ​ផ្លូវធម៌​នេះ​សោត ក៏​មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​នឹង​សីលធម៌​សង្គម គឺ​បាន​សេចក្តី​ថា​គោរព​ព្រះពុទ្ធ​សាសនា គឺ​ថែរក្សា​សីលធម៌​សង្គម ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ